ក្រុមហ៊ុន Prestige Homes Cambodia ទទួលបានពានរង្វាន់ Best Property Agent ប្រចាំឆ្នាំ២០១៩


ក្រុមហ៊ុន Prestige Homes Cambodia ជាក្រុមហ៊ុនភ្នាក់ងារលក់អចលនទ្រព្យដែលមានទីតាំងនៅប្រទេសកម្ពុជា បានទទួលពានរង្វាន់ដែលទទួលស្គាល់ជាក្រុមហ៊ុនផ្តល់សេវាកម្មអចលនទ្រព្យដ៏ល្អបំផុតជូនអតិថិជន ដោយក្នុងកិត្តនាមជា Best Property Agent (Cambodia) នៅក្នុងកម្មវិធីSquarefoot Best of the Best Awards 2019 ។ កម្មវិធីនេះ បានប្រព្រឹត្តិឡើងនៅថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០១៩ នៅសណ្ឋាគារ Rosewood ទីក្រុងហុងកុង។


“Squarefoot Best of the Best Awards”ជាកម្មវិធីពានរង្វាន់ឆ្នើមប្រចាំឆ្នាំលើកទី១០នេះ បានរៀបចំឡើងដោយ REA Groupដែលជាក្រុមហ៊ុនផ្សព្វផ្សាយឌីជីថលអន្តរជាតិ ផ្តោតទៅលើវិស័យអចលទ្រព្យ ។ ពានរង្វាន់នេះ ផ្តល់ជូនក្រុមហ៊ុនអចលនទ្រព្យជាង ១៦០ក្រុមហ៊ុន រួមមានក្រុមហ៊ុនអ្នកអភិវឌ្ឍអចលនទ្រព្យ ភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនរចនាគេហដ្ឋាន នៅទីក្រុងហុងកុងនិងប្រទេសមហាអំណាចចិន។

លោកDon Ouជាប្រធានអភិវឌ្ឍធុរកិច្ច នៃក្រុមហ៊ុនPrestige Homes Cambodia មានប្រសាសន៍ថា“ ពួកយើងមានកិត្តិយស និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលក្រុមហ៊ុនPrestige Homes Cambodia ត្រូវបានជ្រើសរើសជាភ្នាក់ងារអចលនទ្រព្យដ៏ល្អបំផុតនៅកម្ពុជាឆ្នាំ ២០១៩ ជាមូយនឹងការផ្សារភ្ជាប់ការប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្មដែលគ្មានគូប្រៀបដល់អតិថិជនទាំងនៅក្នុងទីផ្សារកម្ពុជា និងអន្តរជាតិ។ 

កាលពីខែមិថុនាឆ្នាំ ២០១៩ កន្លងទៅ ក្រុមហ៊ុនPrestige Homes Cambodiaនិង Urban Village ដែលជាគម្រោងអភិវឌ្ឍរបស់ហុងកុងធំជាងគេនៅកម្ពុជា បានចូលរួមឧបត្ថមធំក្នុងពិព័រណ៍ Smart Investment and International Property នៅទីក្រុងហុងកុងដែលរៀបចំឡើងដោយREA Group ។

លោក​ Andrew Chong ជានាយកប្រតិបតិ្ត ក្រុមហ៊ុន Prestige Homes Cambodia មាន​ប្រសាសន៍ថា “កន្លងមកនេះយើងបានពង្រីកទីផ្សាររបស់យើងមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅតាមតំបន់ផ្សេងៗគ្នា ក្នុងអាស៊ីទៀតផង។ កាលពីខែកញ្ញាឆ្នាំ ២០១៩ កន្លងទៅ យើងបានចុះកិច្ចព្រមព្រៀងជាមួយUrban Village ជាភ្នាក់ងារលក់ផ្តាច់មុខលើទីផ្សារតៃវ៉ាន់ហើយ បានចូលរួមពិព័រណ៍ និង ព្រិត្តិការណ៍ផ្សេងៗនៅទីក្រុង ហុងកុង ព្រមទាំង ប្រទេសចិនផងដែរ។ ការទទួលបានពានរង្វាន់នេះគឺជាលទ្ធផលនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ជូននូវសេវាកម្មដែលមានគុណភាពខ្ពស់បំផុត។

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ក្រុមហ៊ុន Prestige Homes Cambodiaសូមទំនាក់ទំនងមកតាមរយៈវេបសាយwww.prestigehomeskh.com.

 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES