មុននឹងចង់ធ្វើការនៅផ្ទះហើយមានអ្នកទម្លាក់ការងារម៉ឺនៗដុល្លារឱ្យធ្វើ សម្រួចជំនាញ ៣នេះសិនទៅ

ដែលស្រមៃអត់ ថាបើសិនជាធ្វើការពីទីណាក៏បានហើយចំណូលខ្ទង់ម៉ឺនដុល្លារទៀត​ តើជីវិតនេះនឹងស្រស់បំព្រងយ៉ាងណាទៅ។

ប៉ុន្តែជីវិតស្រស់បំព្រងនេះនឹងមិនអាចទៅរួចទេបើមិនមានជំនាញច្បាស់លាស់ ហើយក្រៅតែពីជំនាញរឹង នៅត្រូវចេះជំនាញទន់ទៀតដើម្បីទទួលបានការងារចំណូលច្រើន។

ហេតុដូច្នោះក្នុងអត្ថបទនេះនឹងបង្ហាញពីជំនាញទន់៣​ ដែលត្រូវសម្រួចឱ្យមែនទែន ទើបធ្វើការនៅផ្ទះហើយអាចរកចំណូលខ្ទង់ម៉ឺនដុល្លារនឹងគេដែរ។

១. ផ្ដោត

ពេលដែលនៅផ្ទះ អារម្មណ៍អ្នកងាយនឹងបែកចេញពីការងារណាស់​ ស្រួលមិនស្រួលធ្វើការបណ្ដើរឆ្លៀងដេកទៀតក៏ថាបាន។

បើតាម Freelancer ជនជាតិឥណ្ឌាម្នាក់ធ្លាប់ប្រាប់ក្រុមការងារ Business Cambodia ក្នុងបទសម្ភាសន៍មួយការងារFreelance ចាំបាច់ណាស់ត្រូវផ្ដោតអារម្មណ៍អោយល្អទើបទទួលលទ្ធផលបានល្អ។

ហេតុនេះគួររកកន្លែងដែលអង្គុយធ្វើការត្រឹមត្រូវ ដែលអាចធ្វើឱ្យផ្ដោតអារម្មណ៍បាន ហើយផលិតភាពការងារក៏កើនឡើងទៅតាមនេះដែរ។

២. សិល្បៈក្នុងការទំនាក់ទំនង

ទំនាក់ទំនងដែលមិនសូវបានជួបមុខគ្នាងាយនឹងប្រះស្រាំណាស់។

ហេតុនេះហើយចង់ធ្វើការ Freelance ត្រូវចេះទំនាក់ទំនងជាមួយម្ចាស់គម្រោង​ឬភ្ញៀវ តាមរយៈឆាតឬវីឌីអូខល​យ៉ាងណាឱ្យគេទុកចិត្ត។

៣. គោរពសម្ដី​ ធ្វើឱ្យទាន់ពេល

ការងារជាគម្រោងៗ មានច្រើនណាស់ដែលភ្ញៀវនឹងទម្លាប់មកបន្តកន្ទុយគ្នា។

អ្វីដែលសំខាន់បំផុតជា Freelancer ត្រូវធ្វើអោយទាន់ពេលវេលាគេដាក់អោយមុននឹងចាប់យកគម្រោងថ្មីមកធ្វើ។

ជាយោបល់របស់ Freelancer មួយរូបធ្លាប់លើកថា កុំព្យាយាមយកគម្រោងច្រើនលុយតិចៗ ចូរព្យាយាមយកគម្រោងធំតែមួយហើយលុយច្រើនវិញ៕

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES