ប្រាសាក់ ក្លាយជាសមាជិកថ្មីរបស់ប្រព័ន្ធទូទាត់បាគង

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានក្លាយជាសមាជិកថ្មីនៃប្រព័ន្ធបាគង ដែលជាកម្មវិធីទូទាត់នៅលើទូរស័ព្ទដៃ ដែលអនុញ្ញាត​ឱ្យអតិថិជន​​អាច​ធ្វើប្រតិបត្តិការអន្តរធនាគារ និងទូទាត់វិក្កយបត្របានយ៉ាងងាយស្រួលនៅកម្ពុជា។

ផ្ដួចផ្ដើមឡើងនិងចាត់ចែងដោយធនាគារជាតិនៃកម្ពុជា គម្រោងប្រព័ន្ធបាគងនេះ មានគោលបំណង​ជំរុញ​ប្រព័ន្ធទូទាត់​ឱ្យកាន់តែមានប្រសិទ្ធភាព និងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ​នៅកម្ពុជា។

លោក សាយ សូនី នាយកប្រតិបត្តិ​របស់ប្រាសាក់ បានមានប្រសាសន៍ថា «ប្រាសាក់ពិតជាមានកិត្តិយស​និងសប្បាយរីករាយ​ដែលបានក្លាយជា​ចំណែក​ដ៏សំខាន់​មួយ​នៃគម្រោង​បាគង​របស់ធនាគារជាតិ​នៃកម្ពុជា។ នេះ​ជាកម្មវិធី​ទូទាត់​នៅលើទូរស័ព្ទដៃដោយ​ប្រើប្រាស់​បច្ចេកវិទ្យា Blockchain ដែលនឹង​ពាំនាំរាល់គ្រឹះស្ថានដែលផ្ដល់សេវាទូទាត់និងគ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឱ្យស្ថិត​នៅ​ប្រព័ន្ធតែមួយ ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួល​ដល់​អ្នកប្រើប្រាស់​ព្រមទាំងសម្រួលដល់ការចាត់ចែងសាច់ប្រាក់ប្រចាំថ្ងៃផងដែរ»។

លោកបន្ថែមថា «បាគង ជាសេវាទូទាត់ដែលអនុញ្ញាតឱ្យ​អតិថិជន​អាចធ្វើប្រតិបត្តិការអន្តរធនាគារ និងទូទាត់វិក្កយបត្របានយ៉ាងងាយស្រួល លឿនរហ័ស ប្រកបដោយសុវត្ថិភាព និងមិនអស់កម្រៃសេវា។ ហេតុនេះអតិថិជ​នអាចរីករាយ​ប្រើប្រាស់សេវានេះ​ក្នុងការផ្ទេរប្រាក់ ទូទាត់ ដាក់ប្រាក់ និងទទួលប្រាក់​ដោយងាយស្រួល»។ លោកក៏បានលើកឡើងផងដែរថា បាគង គឺជាកម្មវិធីទូរស័ព្ទតែមួយគត់ ដែលរួមបញ្ចូលគ្នានូវសេវាកាបូបលុយអេឡិចត្រូនិក ការទូទាត់តាមទូរស័ព្ទចល័ត ការធ្វើសេវាធនាគារតាមអនឡាញ និងសេវាកម្មហិរញ្ញវត្ថុផ្សេងទៀត​ ដែលមានមុខងារងាយស្រួលប្រើជាងគេ ដំបូងគេ និងមានធនាគារជាដៃគូច្រើនជាងគេបង្អស់នៅកម្ពុជា។

លោក សាយ សូនី ក៏បានគូសបញ្ជាក់ផងដែរថា កម្មវិធីទូទាត់​ដ៏អស្ចារ្យ​នេះ​ដើរតួនាទីយ៉ាងសំខាន់​ក្នុងការ​ជំរុញកំណើន​ប្រកបដោយបរិយាប័ន្ន និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងជាយានក្នុងការអូសទាញកំណើន​យ៉ាងរឹងមាំ​នៅក្នុងយុគសម័យ​ឌីជីថលនេះ។

លោកក៏បានបញ្ជាក់ទៀតថា គម្រោងបាគង​នេះ គឺជាគម្រោងមួយក្នុងចំណោមគម្រោងនានា​ដែល​ប្រាសាក់​បានសហការ​ជាមួយធនាគារជាតិនៃកម្ពុជាក្នុងការធ្វើ​ឱ្យ​ការទូទាត់​កាន់តែមាន​ប្រសិទ្ធភាព ដូចជាសេវាទូទាត់រហ័ស និងខេមបូឌាន ស៊ែរ ស្វ៊ីច ជាដើម។

សូមដោនឡូដយកកម្មវិធី បាគង ឥឡូវនេះពីក្នុង 

App Store (https://apps.apple.com/us/app/bakong/id1440829141) ឬ

Play Store (https://play.google.com/store/apps/details?id=jp.co.soramitsu.bakong)

និងរីករាយជាមួយមធ្យោបាយថ្មីនៃការទូទាត់ និងផ្ទេរប្រាក់ នៃយុគសម័យថ្មី​ដោយភាពងាយស្រួល និងសុវត្ថិភាព។

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES