ប្រាសាក់ស្វាគមន៍ការវិលវិញរបស់អតីតបុគ្គលិករបស់ខ្លួន

រាជធានីភ្នំពេញ៖ ប្រា​សាក់​ ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាង​គេ​នៅ​កម្ពុជា​ ​និង​ជា​និ​យោជក​នៃ​ជម្រើស​ដែលមានបុគ្គលិកជាង៨០០០នាក់កំពុងបម្រើការ ​បានប្រកាសថា ខ្លួនស្វាគមន៍គ្រប់អតីតបុគ្គលិកប្រាសាក់ទាំងអស់ ដែលមានបំណងចូលបម្រើការងារ​នៅប្រាសាក់វិញ ដោយគ្រឹះស្ថាន​រីករាយ​ក្នុងការទទួល​យកអតីតបុគ្គលិកទាំងអស់ មកចូលរួមបម្រើការជាមួយនឹង​មហាគ្រួសារ​ប្រាសាក់។

លោក​ ​ហឿន​ ​ហុន្នី​ ​នាយក​នាយកដ្ឋាន​បុគ្គលិក​របស់​ប្រា​សាក់​បាន​លើកឡើង​ថា «ប្រសិនបើ លោក លោកស្រី នាងកញ្ញា ដែលធ្លាប់បម្រើការងារនៅប្រាសាក់ ហើយមានបំណងចង់ចូលបម្រើការងារ​ជាមួយប្រាសាក់វិញ អាចវិលត្រលប់មក​បម្រើការងារនៅប្រាសាក់បានជាធម្មតា។ ថ្នាក់គ្រប់គ្រង និងបុគ្គលិកប្រាសាក់ទាំងអស់​សូម​ស្វាគមន៍​យ៉ាងកក់ក្ដៅ និងរង់ចាំ​ទទួល​លោក លោកស្រីដែលជា អតីតបុគ្គលិកដែលចង់ចូលបម្រើការងារវិញដើម្បីរីកចម្រើនជាមួយគ្នា»។

លោកបន្តទៀតថា «ដូចដែលលោក លោកស្រីបានជ្រាបរួចស្រេច ប្រាសាក់ ជា​គ្រឹះស្ថាន​ដែល​ធំជាង​គេ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ​មាន​បទដ្ឋាន​ការងារ​ច្បាស់លាស់​ ​បរិយាកាស​ការងារ​ល្អ​ ​ផ្ដល់ផល​ប្រយោជន៍​ច្រើន​ ឱកាសការងារ​នៅ​ជិត​ផ្ទះ​ ​មានឱកាស​អភិវឌ្ឍ​និង​បង្កើន​សមត្ថភាព​ខ្លួន​ ​ព្រមទាំង​មាន​លក្ខខណ្ឌ​ការងារ​គោរព​តាមច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ហេតុនេះ ប្រាសាក់ នៅតែជាជម្រើសការងារ​ដ៏ល្អបំផុតសម្រាប់ភាពរីកចម្រើនរបស់បុគ្គលិក»។

​លោក​ ​ហឿន​ ​ហុន្នី ​បញ្ជាក់​ថា​ អតីត​បុគ្គលិក​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ជាច្រើន​ ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​មិនមែន​ហិរញ្ញវត្ថុ​ដ៏​គួរ​ឱ្យ​ទាក់ទាញ​ ​រួមមាន​៖​

  • ប្រាក់បៀវត្ស​តាមការចរចា
  • ​​ប្រាក់ឧបត្ថម្ភ​តួនាទី​
  • ​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ប្រចាំឆ្នាំ​រហូតដល់​ ​4​ ​ខែ​
  • ​ប្រាក់ឧបត្ថម្ភ​បុណ្យចូលឆ្នាំ​ខ្មែរ​ចំនួន​ ​1​ ​ខែ​ ​បុណ្យភ្ជុំបិណ្ឌ​ចំនួន​ ​1​ ​ខែ​
  • ​​ថ្លៃ​ប្រេងឥន្ធនៈ​និង​ថ្លៃឈ្នួល​ម៉ូតូ​ ​60​ ​ដុល្លារ​អាមេរិក​ ​ក្នុង​ ​1​ ​ខែ​ ​(សម្រាប់តួនាទីមន្រ្តីឥណទាន)
  • ​​ទទួល​បាន​កម្ចី​ទិញ​ម៉ូតូ​ ​និង​កម្ចី​បុគ្គលិក​ក្នុង​អត្រា​ការប្រាក់​ទាប​ (សម្រាប់តួនាទីមន្រ្តីឥណទាន)
  • ទទួល​បាន​ប្រាក់បំណាច់​អតីតភាព​ការងារ​ស្មើនឹង​ប្រាក់ឈ្នួល​និង​ប្រាក់​បន្ទាប់បន្សំ​ជាមធ្យម​ចំនួន​ ​15​ ​ថ្ងៃ​ក្នុង​ ​1​ ​ឆ្នាំ​
  • ​​ទទួល​បាន​ឯកសណ្ឋាន​ ​ទូរស័ព្ទ​ ​និង​កាត​ទូរស័ព្ទ​
  • ធានារ៉ាប់រង​សុខភាព​
  • ​​ធានារ៉ាប់រង​លើ​ការសម្រាក​នៅ​មន្ទីរពេទ្យ​
  • ធានា​រ៉ាប់រង​គ្រោះថ្នាក់​ផ្ទាល់ខ្លួន​
  • ​​កន្លែង​ស្នាក់នៅ​
  • ​​ឈប់សម្រាក​ប្រចាំឆ្នាំ​រហូតដល់​ ​21​ ​ថ្ងៃ​
  • ​​ឈប់សម្រាក​រៀប​អាពាហ៍​ពិពាហ៍​ចំនួន​ ​5​ ​ថ្ងៃ​
  • ឈប់សម្រាកសម្រាលកូនចំនួន​ 90​ ​ថ្ងៃ​
  • ឈប់សម្រាក​ពេល​ភរិយា​សម្រាលកូន​ចំនួន​ ​3​ ​ថ្ងៃ​
  • ឈប់សម្រាក​ពេល​មានធុរៈ​ក្នុង​គ្រួសារ​
  • ​​ឈប់សម្រាក​ព្យាបាល​ជំងឺ​
  • ​​មិន​ធ្វើការ​នៅ​ថ្ងៃឈប់​សម្រាក​ ​និង​ថ្ងៃសៅរ៍​-​អាទិត្យ​

លោក​ ​​ហឿន ហុន្នី ​បាន​បន្ថែម​ថា​ក្រៅពី​អត្ថ​ប្រយោជន៍​ជាច្រើន​ដែល​បាន​លើកឡើង​ខាងលើ​ ​ប្រា​សាក់​ជា​និ​យោជកនៃ​ជម្រើស​ ​អាស្រ័យហេតុ​នេះ​ ​គ្រប់អតីតបុគ្គលិកប្រាសាក់ទាំងអស់ អាចទាក់ទងយើងខ្ញុំតាមទូរស័ព្ទ 086 999 911 ឬ ផ្ញើ Email មក ​[email protected]

ប្រាសាក់ ផ្ដល់ឱកាសការងារដែលផ្ដល់នូវភាពរីកចម្រើន!

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES