តម្លៃប្រាក់ផោនរបស់អង់គ្លេសកើនឡើងប្រឆាំងនឹងតម្លៃប្រាក់ដុល្លារអាមេរិក

គូររូបិយប័ណ្ឌដុល្លារ/ផោននេះធ្លាប់មានការប្រែប្រួលខ្ពស់កាលពីសប្ដាហ៍មុន ដែលតម្លៃខ្ពស់បំផុតគឺ​១,៣២​ និង​ទាបបំផុតគឺ ១,២៨៦ កំណត់ត្រាកាលពីពីរសប្ដាហ៍មុន។​ ហើយនៅបន្តរក្សាតម្លៃថេរមួយរយៈ គឺចន្លោះតម្លៃ ១,៣០៣ និង ១,៣០៥ នាពេលដែលផ្សារអាស៊ីបើក ។ មុននោះ លោក Johnson  នាយករដ្ឋមន្រ្តីនៃប្រទេសអង់គ្លេស បានប្រកាសជាសាធារណៈថា លោកបានលុបចោលការប្រជុំទាំងអស់ពីពេលនេះរហូតដល់ខែ មិថុនា​ ជាមួយប្រធានាធិបតី Donald Trump ខណៈពេលដែលលោក Donald Trump ចង់ចុះកិច្ចសន្យា​ពាណិជ្ជកម្មជាមួយអង់គ្លេសក្នុងគោលបំណងរក្សាសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតឡើងវិញនៅរដូចស្លឹកឈើជ្រុះនេះ។ ជាមួយគ្នាផងដែរ ការលាលែងរបស់លោកអធិការបតី Sajid Javid បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដែលជាកត្តាធ្វើឲ្យលុយផោនកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ខ្លាំងកាលពីសប្ដាហ៍មុន ដែលខិតជិតដល់តម្លៃផ្គត់ផ្គង់ខ្ពស់មួយគឺ ១,៣១ ។

ការផ្លាស់ប្ដូរជាមធ្យម (SMA)១៤ និងការផ្លាស់ប្ដូរជាមធ្យម (SMA)២០ បានបង្ហាញពីការកើនឡើងខ្លាំងនៅក្នុងតារាងរយៈពេល១ម៉ោង និង​៤ម៉ោង​ ។ ការកើនឡើងនៃតម្លៃដែលខ្ពស់បំផុតកាលពីសប្ដាហ៍មុន គឺស្ថិតនៅតម្លៃ ១,៣០៦ ការសនិដ្ឋាននៃខ្សែរបាំងបន្ទាប់គឺ ១,៣០៧។ មិនត្រឹមតែប្រាក់ផោនមានការផ្លាស់ប្ដូរទេ មិនតែប៉ុណ្ណោះ ប្រាក់ដុល្លារពេលខ្លះក៏ទទួលរងសម្ពាធពីអតិផរណានៃប្រទេសផងដែរ សន្ទស្សន៍រូបិយប័ណ្ឌដុល្លារបានធ្លាក់០,០៦% បើធៀបនឹងសន្ទស្សន៍រូបិយប័ណ្ឌសំខាន់ៗ៦ទៀត។​ ​ខ្ញុំគិតថានៅតែមានឱកាសសម្រាប់ផោនក្នុងការកើនឡើងតម្លៃ បើគិតតាមខ្សែរបាំងទី ២ក្នុងតម្លៃ ១.៣០៧៧ ក្នុងរយៈពេលខ្លី ក្នុងការដេញថ្លៃសេដ្ឋកិច្ចអង់គ្លេសឲ្យល្អជាងមុនជាមួយនឹងការផ្លាស់ប្ដូរ ។

ចំណុចកណ្ដាល៖ ១,២៩៦៨

ខ្សែរបាំងទី១៖  ១,២៩២០ ខ្សែទម្រទី១៖ ១,២៩៩០

ខ្សែរបាំងទី២៖  ១,២៨៧៥ ខ្សែទម្រទី២៖ ១,៣០៣០

ខ្សែរបាំងទី៣៖  ១,២៨២០ ខ្សែទម្រទី៣៖ ១,៣០៧៥

សម្រាប់ការព្យាករណ៍ក្នុងថ្ងៃនេះ

វិនិយោគិនគួរតាមដានការផ្លាស់ប្ដូរ រួចទិញក្នុងតម្លៃ ១,៣០៣៩ ដោយកំណត់ប្រាក់ចំណេញក្នុងតម្លៃ ១,៣០៤៨ និងកំណត់ការខាតបង់ក្នុងតម្លៃ ១,២៩៥។

វិភាគដោយ៖ លោក Ronald Wu

អ្នកវិភាគផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល

គេហទំព័រក្រុមហ៊ុន៖ www.goldenfxlink.com

ទំព័រ Facebook ក្រុមហ៊ុន៖ Golden FX Link Capital Co., Ltd.

ទូរស័ព្ទទំនាក់ទំនង៖ ០២៣ ២២ ៦៦៦៦

កំណត់ចំណាំ៖

ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក. បានខិតខំប្រឹងប្រែងធានាភាពសុក្រិត្យនិងពេញលេញនៃរបាយការណ៍ស្រាវជ្រាវនេះ។ ទោះជាយ៉ាងណាក៏ដោយ ដោយហេតុថាទីផ្សារអាចមានការផ្លាស់ប្តូរគ្រប់ពេលវេលា ក្រុមហ៊ុននិងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងមិនធានានូវភាពពេញលេញនិងភាពសុក្រិត្យឡើយ។ព័ត៌មាននេះគឺសម្រាប់តែជាឯកសារយោងតែប៉ុណ្ណោះ។ គ្មានបុគ្គលណាម្នាក់អាចយកព័ត៌មានស្តីពីការជួញដូររូបិយប័ណ្ណបរទេស លោហៈធាតុមានតម្លៃ និងផលិតផលហិរញ្ញវត្ថុទាំងនេះក្នុងនាមជាក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឯ.ក. ដើម្បីផ្តល់ជាតម្លៃទីផ្សារ ការ ផ្តល់យោបល់ ការស្ទង់មតិ និងការទាក់ទាញវិនិយោគឡើយ។ អតិថិជនត្រូវយល់ដឹងអំពីហានិភ័យដែលពាក់ព័ន្ធនឹងការវិនិយោគ ភាពប្រែប្រួលនៃទីផ្សារវិនិយោគ និងហានិភ័យនៃការបាត់បង់អាចមានទំហំធំ។ អតិថិជនត្រូវពិចារណាដោយប្រុងប្រយ័ត្នទៅលើស្ថានភាពហិរញ្ញវត្ថុ និងគោលបំណងវិនិយោគដើម្បីសម្រេចទិសដៅវិនិយោគ និងជ្រើសរើសប្រភេទផលិតផលវិនិយោគដែលសមស្របបំផុតសម្រាប់ការយល់ដឹងរបស់ខ្លួន។

 

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES