កសិករដាំល្ពៅខេត្ដព្រះវិហារកំពុងត្រូវប៉ាន់ ខណៈតម្លៃក៏ថ្លៃ រីឯទិន្នផលទទួលបានក៏កើនឡើងថែមទៀត

នៅពេលថ្មីៗនេះតម្លៃផ្លែល្ពៅនៅក្នុងខេត្ដព្រះវិហារកំពុងទទួលការចាប់អារម្មណ៍ជាខ្លាំងដោយសារតែតម្លៃមានភាពល្អប្រសើរជាងបណ្ដាឆ្នាំមុនៗ ចំណែកឯទិន្នផលដែលប្រមូលបានវិញក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។

បើយោងតាមឯកឧត្ដម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ បានសរសេនៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា ប្រជាកសិករខេត្តព្រះវិហារកំពុងសប្បាយចិត្ត ប្រមូលផលល្ពៅ លក់បានតម្លៃថ្លៃល្អ និងមានទិន្នផលខ្ពស់។ ក្នុងឆ្នាំ ២០១៩ នេះមានផ្ទៃដីដាំដុះល្ពៅប្រមាណ ជិត ២០០០ហិកតា នៅទូទាំងខេត្តព្រះវិហារ។ 

ចំណែកឯទិន្នផលប្រមូលបានជាមធ្យមមានប្រមាណ ២៥ តោនក្នុងមួយហិកតា ហើយកាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៩ តម្លៃលក់ចេញសម្រាប់ផ្លែល្ពៅ ១ គីឡូក្រាមទទួលបានតម្លៃ ២៥០០ រៀល៕

អត្ថបទដោយ៖ កឹម ប៊ុនធឿន

RELATED ARTICLES