កូនខ្មែរទៅធ្វើការកូរ៉េ ៥ ឆ្នាំ នាំយករូបមន្តដំឡូងបំពង បែបកូរ៉េមកលក់កំពុងតែទាក់់ទាញអ្នកបាត់ដំបង

ប្រជាជនអ្នករស់នៅទីរួមខេត្តបាត់ដំបង ដងស្ទឹងសង្កែប្រហែលជាបានស្គាល់ពីយីហោ ដំឡូងបំពងមួយ ដែលមានឈ្មោះថា “ដំឡូង” នៅក្បែរផ្សារណាត់ ខេត្តបាត់ដំបង ដែលជាអាជីវកម្មខ្នាតតូចមួយរបស់អតីតពលករមកពីប្រទេសកូរ៉េ ដែលបានយករូបមន្តនេះពីប្រទេសកូរ៉េមកផលិតជាដំឡូងបែបខ្មែរ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រជាជនរស់នៅខេត្តបាត់ដំបង។

លោក ឈឿន សុធី ជាម្ចាស់យីហោដំឡូងបំពងយីហោ "ដំឡូង" ដែលទើបតែបើកអាជីវកម្មថ្មីថ្មោងមានប្រសាសន៍ប្រាប់ Business Cambodia ថា៖ “ខ្ញុំគឺជាអតីតពលករធ្វើការនៅប្រទេសកូរ៉េជាង ៥ ឆ្នាំ ហើយខ្ញុំបានធ្វើការយ៉ាងជិតស្និតជាមួយអាជីវកម្មដំឡូងបំពងនេះ ជាង ៤ ឆ្នាំ ខ្ញុំមើលឃើញថារូបមន្តផលិតរបស់កូរ៉េមួយនេះគឺល្អខ្លាំង ដែលខ្ញុំអាចយកមកធ្វើនៅស្រុកខ្មែរបាន”។ 

អតីតពលករកូរ៉េរូបនេះនិយាយថា​ សព្វថ្ងៃមានអតិថិជនគាំទ្រច្រើន ពីព្រោះដំឡូងបំពងប្រភេទនេះជារូបមន្តផលិតបែបកូរ៉េ ដែលមិនទាន់មាននៅស្រុកខ្មែរយើងឡើយ ហើយមួយវិញទៀតខ្ញុំចង់អោយប្រជាជនខ្មែរចេះផលិតវាដូចខ្ញុំដែរ ដើម្បីរកចំណូលបន្ថែមដល់ជីវភាពគ្រួសារ និងការចាប់ផ្តើមអាជីវកម្មខ្នាតតូចមានហានិភ័យទាបបានផងដែរ។

លោក ឈឿន សុធី បានបង្ហើបពីទស្សនៈផ្ទាល់ខ្លួនថា​ មានអ្នករកស៊ីនៅកម្ពុជាភាគច្រើនណាស់ ដែលមានបំណងចង់រកស៊ីតែខ្វះដើមទុន បើតាមយោបល់របស់លោកការចាប់ផ្តើមអាជីវកម្មតូចតាចមួយ ជារឿងល្អបំផុត ព្រោះលោកក៏ធ្លាប់ហែលឆ្លងបទពិសោធន៍ខាតច្រើនដងដែរ ទើបលោកមិនចង់អោយប្រជាជនខ្មែរចាប់ផ្តើមរកស៊ីធំនោះទេ ព្រោះហានិភ័យច្រើន និងចំណាយទុនធំថែមទៀតផង ។ 

អតីតពលករដដែលបានបង្ហើបថា បងប្អូនដែលមានឱកាសបានទៅធ្វើការនៅប្រទេសកូរ៉េជាមនុស្សសំណាងណាស់ បានមើលឃើញពិភពលោកធំធេង ហើយបានមើលពីការអភិឌ្ឈន៍របស់ពិភពលោក ដែលគេដើរលឿនជាងយើងច្រើនឆ្នាំទៅហើយ ដូចនេះបំណាច់ថាទៅដល់ស្រុកគេហើយត្រូវតែលួចគំនិត លួចរបៀបរកស៊ីគេអោយបានច្រើន និងច្បាស់លាស់ ដើម្បីយកគំនិតនោះមកចូលរួមគ្នាលើកស្ទួយ ក៏ដូចជាបង្កើតចំណូល ការងារជូវប្រជាជនកម្ពុជា តាមរយៈអាជីវកម្មរបស់យើង។ 

ជាគោលដៅរួមម្ចាស់អាជីវកម្មរូបនេះគ្រោងធ្វើអោយយីហោមួយនេះរីករាលដាលពេញប្រទេសកម្ពុជា ហើយធ្វើវាអោយក្លាយទៅជាយីហោហ្រ្វេនឆាយសម្រាប់បងប្អូនកម្ពុជា យកទៅប្រកបអាជីពបានគ្រប់ៗ គ្នា ហើយជាជាគោកដៅបង្កើតចំណូល និងកាងារដល់ប្រជាជនខ្មែរផងដែរ៕ ទំនាក់ទំនងម្ចាស់យីហោ ដំឡូង 015 27 28 69។ 

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia) 

អ្នកនិពន្ធសៀវភៅអាត់បី បង្កើនប្រាក់ចំណូលថ្មីក្នុងការលក់

 

Adtag for Mobile Grow:-
Online

RELATED ARTICLES