ជំងឺប៉េសជ្រូកកើតឡើងមួយកន្លែងតូចក្នុងខេត្តតាកែវ ធ្វើអោយជ្រូកទូទាំងខេត្តវេទនាលក់ចេញទៅវិញ

យោង​តាម​ការ​ពិនិត្យរបស់មន្ត្រីជំនាញនៃក្រសួងកសិកម្ម​​លើ​ឈាម​សត្វ​ជ្រូក​ដែល​ឈឺ​ងាប់ កាលពី​ថ្ងៃ​ទី​០៥ បាន​រក​ឃើញ​ថា មេរោគ​ប៉េស្ត​ជ្រូក​អាហ្វ្រិក មាន​វត្ត​មាននៅ​ក្នុង​មូលដ្ឋាន​ក្នុងភូមិ​អំពិល ឃុំ​ពន្លៃ ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ។ បើតាមការសន្និដ្ឋានថាជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិកនេះអាចឆ្លងពីជ្រូកដែលនាំចូលមកពីវៀតណាម ហើយដោយសារតែជម្ងឺ​នេះហើយទើបធ្វើអោយមានការខ្លាចរអាមិនហ៊ានទិញជ្រូក និងបរិភោគសាច់ជ្រូកបរិភោគជាពិសេសជ្រូកក្នុងខេត្តតាកែវ ។ 

បើតាមប្រជាជននៅក្នុងខេត្តតាកែវបានបង្ហើបអោយដឹងថាជម្ងឺនេះបានកើតឡើងតែក្នុងភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ តែប៉ុណ្ណោះ។ ប៉ុន្តែពត៌មានចចាមរ៉ាមមួយចំនួនបានធ្វើអោយប្រជាជនកម្ពុជាទាំងអស់នាំគ្នាខ្លាចមិនហ៊ានទិញសាច់ជ្រូកនៅក្នុងខេត្តនេះទៅវិញ។

សូមបញ្ជាក់ផងដែរថាជម្ងឺមេរោគប៉េស្តជ្រូកអាហ្វ្រិកនេះ មិនមែនកើតឡើងទូទាំងខេត្តតាកែវទាំងមូលឡើយ គឺកើតឡើងតែមួយផ្នែកតូចក្នុងខេត្តនេះតែប៉ុណ្ណោះ ។ 

អត្ថបទដោយ នេន សុធា (Leadership Editor) 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES