





Pick Up ជាម៉ូដែលឡានមួយពេញនិយមនៅកម្ពុជាយើង ដោយសារតែរូបរាងរបស់វាខ្ពស់ ងាយស្រួលបើកបរ មានស៊េរីខ្លះប្រើប្រាស់ម៉ាស៊ូតថែមទៀតផង ការឡើងភ្នំ ជិះផ្លូវ Off-Road ដំណើខេត្តវែងឆ្ងាយ ឡាន Pick Up គឺត្រូវច្រើន ។
ជាពិសេសសម្រាប់ស្រុកស្រែ ចម្ការ និង ស៊េរីទំនើបៗខ្លះទៀត ត្រូវបានគេជិះនៅពេញក្រុង ដោយសារតែវាទំនើបចូលចុះគ្រប់ស្ថានភាព និង ឡានគ្រប់ប្រភេទផងដែរ ។ ដូចជាឡានម៉ូដែលរបស់ Toyota Pick Up ជាដើម ដែលមានគេជិះច្រើនជំនាន់មកហើយនៅកម្ពុជាយើង មាន ៖
១. Tacoma
ឡាន Tacoma តាំងពីជំនាន់ដើម មកដល់ពេលគឺនៅល្បីខ្លាំងណាស់ ព្រោះតែឡាន Pick Up ស៊េរីនេះនៅត្រូវប៉ាន់ខ្លាំងសម្រាប់អ្នករកស៊ីច្រើន ដូចជាម៉ូដែលចាស់ៗខ្លះត្រូវបានគេទិញយកទៅច្នៃដើម្បីរកស៊ី និង ការធ្វើការធ្វើដំណើផ្លូវឆ្ងាយថែមទៀត ។ ឈានដល់ឆ្នាំ ២០២០ Toyota ក៏ធ្វើការបញ្ចេញឡាន Tacoma 2020 ដែរ ដែលរូបរាងរបស់វាទាក់ទាញខ្លាំងណាស់ ។
២. Tundra
សម្រាប់ឡាន Tundra ក៏មិនណយដែរនៅស្រុកយើង ព្រោះស៊េរីថ្មីៗរបស់ Tundra កាចខ្លាំងណាស់ ដែល Toyota ផលិតមកតម្រូវតាមទីផ្សារសម្រាប់អ្នកលេងឡានច្រើន ជាពិសេសត្រូវជាមួយស្រុកយើងចូលចិត្តជិះឡានរាងធំៗ និង ខ្ពស់ៗ អញ្ចឹង Tundra ក៏ស៊ីដាច់ទីផ្សារដែរ ។
គួរបញ្ជាក់ដែរថា សម្រាប់ ២ ម៉ូដែល Pick Up នេះល្បីល្បាញនៅស្រុកយើង ល្បីតជំនាន់មកហើយ ជាពិសេសមកដល់ពេលបច្ចុប្បន្នជាមួយការផ្លាស់ប្ដូររូបរាងថ្មីៗ ហើយក៏មានហ្វេនខ្លះទៅនាំយកពីក្រៅស្រុក យកមកជិះស្រុកយើងផងដែរ ព្រោះពេលខ្លះគេឃើញជិះលើផ្លូវ ១ ទៅ ២ គ្រឿងមើលទៅកាចខ្លាំងណាស់ ។
មិនត្រឹមតែប៉ុណ្ណោះមិនមែនមានតែការនាំចូលពីក្រៅប្រទេសនោះទេ សូម្បីតែក្រុមហ៊ុន Toyota នៅស្រុកយើងក៏នាំចូលមកលក់ដែរ ព្រោះឃើញទីផ្សារស្រុកយើងត្រូវប៉ាន់ឡាន Pick Up ច្រើនគួរសមទៀតនោះ ៕
អត្ថបទដោយ ៖ ឆាំ មករា