CEO ផ្សារខ្មែរ៖ ផ្សារខ្មែរចាត់ទុកសុខភាពអតិថិជនសំខាន់ជាងប្រាក់ចំណេញរបស់ហាង

(ភ្នំពេញ)៖ ផ្សារខ្មែរ គឺជាហាងលក់បន្លែផ្លែឈើត្រីសាច់ធម្មជាតិ មានសុវត្ថិភាពដែលផ្តោតលើការយកចិត្តទុកដាក់សុវត្ថិភាពចំណីអាហារជាចម្បង និងជាហាងបន្លែដែលផ្តល់សេវាដឹកជូនដល់មុខផ្ទះមុខដំបូងគេនៅកម្ពុជា។

ហាងបន្លែធម្មជាតិ ធានាសុវត្ថិភាពមួយនេះ ផ្តើមបង្កើតឡើងដោយអតីតក្រុមនិស្សិតចំការដូងកំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជន ស្របពេលដែលផ្សារខ្មែរ មានApp (ផ្សារខ្មែរ) ផ្ទាល់ខ្លួនដែលផ្តល់ភាពងាយស្រួលដល់អតិថិជនបញ្ជាទិញតាមទូរស័ព្ទ និងមានសេវាកម្មដឹកដល់មុខផ្ទះដោយមិនគិតថ្លៃ។​

លោកម៉េង សុងហោរ CEO ផ្សារខ្មែរបានប្រសាសន៍ថា៖ “យើងបើកហាងផ្សារខ្មែរនេះឡើង ក្នុងគោលដៅធំបំផុតជួយដល់កសិករ អ្នកអតិថិជនទទួលបានផលិតផលមានគុណភាព មានសុវត្ថិភាព តម្លៃសមរម្យយកទៅទទួលទាន ពិសេសបង្កភាពងាយស្រួលដល់អតិថិជន ពិសេសស្ត្រីមេផ្ទះ មិនឲ្យមានការលំបាកក្នុងការទៅផ្សារទិញម្ហូបដូចមុនទៀតឡើយ។​”

លោក ភុន រតនា សហស្ថាបនិកហាង បានបញ្ជាក់បន្ថែមថា៖ “កន្លងមកផ្សារខ្មែរ ជួបបញ្ហាមួយចំនួនដែលបញ្ហាភាគច្រើនរបស់ពួកយើងគឺខ្វះខាត់ផលិតផលលក់ច្រើនមុខ ពិសេសបន្លែមិនមានគ្រប់ប្រភេទគ្រប់មុខលក់ដូចគេទេ ព្រោះតែយើងផ្តោតជាសំខាន់លើសុខភាពអតិថិជន មិនមែនលើប្រាក់ចំណេញតែមុខនោះទេ។ ហេតុនេះគ្រប់ផលិតផលដែលប៉ះពាល់ដល់សុខភាពអ្នកញ៉ាំ ឫបន្លែផ្លែឈើដែលធ្វើតេស្តដោយម៉ាស៊ីនផ្សារខ្មែរហើយ រកឃើញថាមានជាតិពុល ឫសារធាតុគីមីលើសកម្រិត យើងនឹងច្រានចោលមិនលក់ជាដាច់ខាត។”

អតីតនិស្សិតបញ្ចប់ការសិក្សាពីសាលាភូមិន្ទចំការដូងរូបនេះបានលើកជាដំណោះស្រាយរបស់ខ្លួនយ៉ាងដូចនេះថា៖ “បច្ចុប្បន្ន ផ្សារខ្មែរ កំពុងរៀបចំផ្ទៃដីដាំដុះបន្លែគ្រប់មុខដោយខ្លួនឯង ដើម្បីបំពេញតម្រូវការទីផ្សារ និងដើម្បីកាត់បន្ថយថ្លៃដើមជួយឲ្យផ្សារខ្មែរមានផលិតផលបន្លែលក់គ្រប់គ្រាន់ កាន់តែធានាសុវត្ថិភាព​ និងលក់ជូនអតិថិជនក្នុងតម្លៃកាន់តែធូរថ្លៃ។”

គួរជម្រាបផងដែរថា ផ្សារខ្មែរមានសេវាកម្មដឹកជូនដល់មុខផ្ទះដោយគិតសេវាត្រឹមតែ២០០០រៀលប៉ុណ្ណោះក្នុងមួយជើង ព្រមទាំងធានាដូរជូនលុយវិញគ្រប់ចំនួនក្នុងករណីដឹកដល់មុខផ្ទះហើយ អតិថិជនមិនពេញចិត្ត៕

 

Facebook: ផ្សារខ្មែរ បន្លែធម្មជាតិ

អាស័យដ្ឋាន៖ ផ្ទះលេខ០៩ បុរីពិភពថ្មី១ ផ្លូវធំព្រៃស ចំណាយ៤០០ម៉ែត្រពីផ្សារចំការដូង។ 098/ 078 255 288.

 

អត្ថបទដោយ៖ Jimmy

Adtag for Mobile Grow:-
Online

RELATED ARTICLES