មកដឹងគម្រោងសំណង់អគារធំក្នុងក្រុងភ្នំពេញ ដែលត្រៀមបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២០នេះ

ពីមួយថ្ងៃទៅមួយថ្ងៃ ការស្ថាបនានិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ចេះតែមានការវិវត្តជាបន្តបន្ទាប់ ហើយគម្រោងសំណង់អគារធំៗក៏មានការត្រៀមខ្លួនរំលេចជារូបរាងផងដែរ ពិសេសគឺក្នុងទីក្រុងភ្នំពេញ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក៏ដូចជាអ្នកវិនិយោគឱ្យបានទាន់ឆាប់រហ័សផងដែរ។

ខាងក្រោមនេះជាគម្រោងធំៗ មួយចំនួនដែលកំពុងត្រៀមខ្លួនរំលេចសម្រស់លើទឹកដីនៃទីក្រុងភ្នំពេញ ដែលជាតម្រូវការដ៏ចាំបាច់របស់អ្នកវិនិយោគ និងប្រជាជនក្នុងសង្គមផងដែរ៖

១.អគារ​ពាណិជ្ជកម្មThe​ Peak​​ ​ ​ ដែលមានអគារ​ចំនួន៣ជាប់គ្នា​ ​កម្ពស់៥៥ជាន់​ ប្រើទុន​វិនិយោគ៥៨០លា​នដុ​លា្លរអាមេរិក។មានទីតាំងទល់មុខ​នឹងមាត់ទន្លេ​ ក្បែរ​ស្ពាន​នាគ​កោះ​ពេជ្រ​ ជា​ម្រោ​ងអភិវឌ្ឍន៍ របស់ក្រុម​ហ៊ុន​ Oxley​-Gem​ (Cambodia​) Co​.,LTtd​ តាមរយៈ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ Oxley​ International​ Holding​ Land​ Limited​ នៃ​ប្រទេស​សិង្ហបុរី​ ។

២.គម្រោង​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេជោ​ ដែលស្ថិតនៅ​សង្កាត់​ព្រែកតាសេក​ ខណ្ឌ​ជ្រោយ​ចង្វា​រ ដោយ​សាងសង់​នៅ​លើ​ផ្ទៃដី​ជាង ៨៥ហិ​កតា ​​ដើម្បី​ត្រៀម​សម្រាប់​រៀបចំ​ការប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ (SEA​ Games​) លើក​ទី៣២​ នៅ​ឆ្នាំ​ ២០២៣ខាងមុខនេះ។​ ​គួរជម្រាបដែរថា ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​នេះ​ អាច​ផ្ទុក​អ្នកទស្សនា​បានប្រមាណ​ជា ៧ម៉ឺន​នាក់​ស្ថាបនា​ឡើង​ក្រោម​ជំនួយឥតសំណង​របស់​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ ចំនួន​ជិត​១៦០លាន​ដុល្លារ​អាមេរិក​។

៣.អគារ​ MORGAN​ TOWER ជាប្រភេទអគារដែលពោរពេញទៅដោយ​បណ្ដុំ ​ការិយាល័យ​ សាល​ប្រជុំ​ សណ្ឋាគារ​ ភោជនីយដ្ឋាន​ និង​ Sky​ Bar​​ ដែលមាន​ចំនួន៤៦ជាន់ សរុបកម្ពស់២១០ម៉ែត្រ មានទីតាំងស្ថិតក្នុង​ទីក្រុង​កោះ​ពេជ្រ​ ដែល​ជា​អាគារ​សន្សំសំចៃ​ថាមពល​ មុនគេ​បង្អស់​នៅ​កម្ពុជា​។

៤.ខុនដូ​ Sky​ Villa​ ជាប្រភេទអគារ​ភ្លោះ​ដ៏​ធំ​មួយ​ ​ ដែល​មាន​ ២៥៦យូនី​ត សរុប៣៥ជាន់​ ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះសីហនុ​ ដោយប្រើទុន​វិនិយោគ​ប្រមាណ ១០០លាន​ដុល្លារ​អាមេរិក​។

គួរបញ្ជាក់ផងដែរថា ខុនដូនេះ ស្ថិតក្រោមការអភិវឌ្ឍរបស់​ក្រុមហ៊ុន​ Crystal​ Orange​ Construction​ Plc ។

៥.​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ ​Phnom​ ​Penh​ ​Maga​ ​Mall​ ​ដែល​ស្ថិតនៅ​តាម​មហាវិថី​សហ​ព័ន្ឋ​រុស្ស៊ី ជាមួយនឹងការ​​ចំណាយទុន​វិនិយោគ​ប្រមាណជិត ៨០លាន​ដុល្លារ​អាមេរិក ដែលមានកម្ពស់៩ជាន់ ​ទំហំ១៤០,០០០ម៉ែត្រការ៉េ​ ​ដែលមាន​លក់ទំនិញ​គ្រប់មុខ ​ ដោយមានការវិនិយោគដោយ ​ក្រុមហ៊ុន​ ​Hasson​ ​(​Cambodia​)​ ​Development​ ​Co​,​ ​Ltd​ ​។

៦.គំរោងខុនដូ Urban Village គ្រោងបញ្ចប់នៅឆ្នាំ២០២០នេះ សម្រាប់ដំណាក់កាលទី១ ដែលមានខុនដូ សរុបចំនួន៨២៨យូនីត និងមានអាគារចំនួនបីប្លុក ស្ថិតនៅចម្ងាយប្រ​មាណ៧០០ម៉ែត្រ ចេញពីចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងផ្លូវលេខ២៧១ ឆ្ពោះទៅកាន់ផ្លូវលេខ៦០ម៉ែត្រ។

​គួររំលឹកផងដែរថា យោង​តាម​របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​​ក្នុង​សន្និបាត​ក្រសួង​ ​កាលពីពេលថ្មីៗនេះ ​​បាន​ឲ្យដឹង​ថា​​សំណង់​លំនៅឋាន​នៅ​កម្ពុជា​ ​ក្នុង​ឆ្នាំ២០១៩​ ​មាន​ចំនួន៣,៧៣២​ ​គម្រោង​មានផ្ទៃ​ក្រឡា​ ​កម្រាល​សំណង់​ចំនួន៨,០២៤,២៨៦ម៉ែត្រការ៉េ​ ​មាន​ទុន​វិនិយោគ៣,៦៦១,២៧៥,៣៥០ដុល្លារ​ ​ស្មើនឹង៣៨,៤៨៨ខ្នង​។​

អត្ថបទ៖ ភោគ ម៉ារី

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES