គម្រោងយក្សចិន ដែលជួលដីពីកំពង់ផែ​ស្វយ័ត​ភ្នំពេញ​ជិត១០០ឆ្នាំក្នុង​តម្លៃ ១៦,៥ លាន$​កំពុងបុកគ្រឹះ

គម្រោងPhnom Penh Harbourជាគម្រោងដ៏ធំមួយរបស ក្រុមហ៊ុនយក្សចិន Yuetai Group ដែលបានជួលដីពីកំពង់ផែស្វ័យយ័តភ្នំពេញ ក្នុងតម្លៃប្រមាណ ១៦,៥លានដុល្លារអាមេរិក មានអគារខុនដូចំនួន២ ដែលមានកម្ពស់៤៦ជាន់ កំពុងចាប់ផ្តើមបុកគ្រឹះហើយគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២ខាងមុខនេះ។

គម្រោងនេះ លាតសន្ធឹងលើផ្ទៃដីប្រមាណ៩២ ៥៣៨ម៉ែត្រការ៉េ ​លាតសន្ធឹង​តាម​បណ្តោយ​មាត់​ទន្លេសាប​ចាប់ពី​គល់ស្ពាន​ជ្រោយចង្វារ​ទៅ​ដល់​ផ្សាររាត្រី​។ អគារ​នេះ​នឹង​មាន​ចំណត​ក្រោម​ដី ៣ ​ជាន់​ ហើយ​ចាប់ពី​ជាន់​ទី​ ១ ដល់​ទី​ ៥ ជា​ទីតាំង​លក់ទំនិញ និង​ពី​ជាន់​ទី​ ៦ ដល់​ជាន់​ទី​ ៤៦ ជា​បន្ទប់​ខុនដូ​។ អគារ​នេះ​ក៏​នឹង​មាន​បំពាក់​នូវ​សេវាកម្ម​ចម្រុះ​ផងដែរ​ដូចជា អាង​ហែល​ទឹក កន្លែង​ហាត់ប្រាណ និង​សួនច្បារ​សម្រាប់​ការ​សម្រាក​កម្សាន្ត​ផងដែរ​។

គម្រោង​អភិវឌ្ឍន៍ Phnom Penh Harbour បាន​បែងចែក​ជា​ ៤ ​ដំណាក់កាល​។ គម្រោង​ទាំង ៤ ដំណាក់កាល​នេះ​ មិន​ត្រូវបាន​អភិវឌ្ឍ​ទៅ​តាម​លំដាប់លំដោយ​ឡើយ ដោយ​ក្រុមហ៊ុន​អាច​អភិវឌ្ឍ​ដំណាក់​កាលណា​មួយ​មុនគេ​ទៅ​តាម​តម្រូវការ​ទីផ្សារ​ជាក់ស្តែង​។ ដោយឡែក​ការអភិវឌ្ឍ​ដំណាក់កាល​ទី ២ នេះ​រួមមាន អគារ​ខុនដូ កម្ពស់ ៤៦ ជាន់​ ចំនួន​ ២ ​អគារ និង​អគារ​ពាណិជ្ជកម្ម ២ ​អគារ​។

គួរជម្រាបផងដែរថា ចាប់ពី​ឆ្នាំ​ ២០០៩ ក្រុមហ៊ុន Yuetai Group បាន​អភិវឌ្ឍន៍​គម្រោង​ធំៗ​ចំនួន​ ៣ ក្នុង​រាជធានី​ភ្នំពេញ​រួមមាន​គម្រោង East One, East view និង​ Yuetai The Garden​។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES