មេ Apple ម្នាក់ និយាយថាអ្នកប្រើកុំព្យូទ័រថោកៗរបស់ Google យកទៅរៀនសូត្រ រកជោគជ័យមិនឃើញទេ

ថ្មីៗនេះ Apple ទើបតែបញ្ចេញ MacBook Pro សេរ៊ីថ្មីរបស់ខ្លួនដែលមានទំហំអេក្រង់រហូតដល់ទៅ ១៦អ៊ីញ។ ស្របពេលជាមួយគ្នានេះដែរ​ប្រធានផ្នែកទីផ្សាររបស់ខ្លួនគឺលោក Phil Schiller កំពុងទទួលបានចំណាប់អារម្មណ៍យ៉ាង​ខ្លាំង​ក្រោយលោកធ្វើការ​រិះគន់ដៃគូរ​ប្រកួត​ប្រជែង Google យ៉ាងចាស់ដៃក្នុងបទសម្ភាសន៍មួយជាមួយនឹង​សារពត៌មានបច្ចេកវិទ្យា CNET។

នៅក្នុងបទសម្ភាសន៍នោះ​លោក Phil បានធ្វើការ​រិះគន់ចំៗទៅលើកុំព្យូទ័រ​តម្លៃ​ថោក​ Chromebook របស់ Google ថា​សិស្សដែលប្រើប្រាស់​ Chromebook របស់ Google នោះ នឹង​មិនទទួលបានជោគជ័យនោះឡើយ។

លោក Phil បាននិយាយថា៖ “សិស្សត្រូវ​ការឧបករណ៍ដែលមាន​បច្ចេកវិទ្យា​ទំនើបបំផុត ដើម្បី​ជួយឱ្យពួកគេ​ទទួលបានលទ្ធផលល្អ។ កុំព្យូទ័រ Chromebook មិនអាចធ្វើឱ្យពួកគេទទួលបានលទ្ធផលល្អ​បានទេ។ គេប្រើ Chromebooks នៅក្នុងថ្នាក់រៀនដោយសារតែវាមានតម្លៃ​ថោក ហើយស្រួលសម្រាប់ការ​ធ្វើតេស្ដប្រឡង។ ប្រសិន​បើចង់តេស្ដសមត្ថភាពរបស់កូនៗអ្នកទាំងអស់គ្នាមែន កុំព្យូទ័រថោកៗ​អាច​ធ្វើបាន ប៉ុន្តែ​ពួកគេនឹង​មិនអាច​រកជោគជ័យឃើញទេ”។

ការលើកឡើង​នេះត្រូវ​បាន​គេ​យល់ឃើញថា​ជាការវាយប្រហារ​ចំៗទៅលើដៃគូរ​ប្រកួត​ប្រជែង ខណៈដែល Chromebooks កំពុង​តែគ្របដណ្ដប់នៅសាលារៀនភាគច្រើននៅទីផ្សារ​សហរដ្ឋអាមេរិក​ក៏ដូចជាប្រទេសអភិវឌ្ឍមួយចំនួនននោះ​។

មេផ្នែកទីផ្សារ​លើកឡើង​ដូច្នេះក៏ដោយសារតែ Apple មាន​ឧបករណ៍សម្រាប់សាលារៀន ក៏ដូចជាក្មេងៗដែរ គ្រូៗនិងសិស្សានុសិស្ស​ចូលចិត្ត​ ប៉ុន្តែដោយសារតម្លៃ​ធ្វើឱ្យ​រដ្ឋពិបាកនឹង​បំពាក់នូវ ​iPad ឱ្យបានគ្រប់សាលារៀននោះដែរ ហេតុនេះទើបគេនាំគ្នា​សម្រេច​ចិត្ត​ទិញ Chromebooks។

ជាមួយគ្នានេះដែរ ការ​ចេញមុខវាយប្រហាចំៗនេះដែរ ក៏ដោយសារតែ​ Apple ទើបចេញកុំព្យូទ័រ​ថ្មីផងដែរ ដែលធ្វើឱ្យគ្រប់គ្នា​កាន់តែចាប់អារម្មណ៍ តាមដាន​បន្ថែមទៀត៕

អត្ថបទដោយ៖ ខុន សក្ក័ដា

ចុច Like Page របស់ខ្ញុំដើម្បីទទួលបានចំណេះដឹងបច្ចេកវិទ្យា​ផ្សេងៗបន្ថែមទៀត៖

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES