បណ្ឌិត តាន់ មុនីវណ្ណ ប្រាប់ពីគន្លឹះធ្វើឲ្យយើងទាំងអស់គ្នាដើម្បីឈានទៅរកភាពជាអ្នកមាន

ខួរក្បាល​របស់​អ្នក​មាន​គឺ​ខុស​ប្លែក​អំពី​មនុស្ស​ធម្មតា នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​បណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករង​ក្រុមហ៊ុន​ម៉ុងឫទ្ធី​គ្រុប។

លោក​បណ្ឌិត តាន់ មុនីវណ្ណ លើក​ឡើង​ថា ខួរក្បាល​របស់​អ្នក​មាន​គឺ​ខុស​ប្លែក​អំពី​មនុស្ស​ធម្មតា​ ព្រោះ​អ្នក​មានមាន​គោលដៅ និង​មហិច្ឆតា​ខ្លាំង​ណាស់ ហើយ​ដោយ​សារ​តែ​ការ​ខុស​ប្លែក​គ្នា​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​អ្នក​មាន​នៅ​លើ​ពិភពលោក​មិន​សូវ​មាន​ច្រើន​នោះ​ទេ។ លោក​ថា ខ្ញុំ​មិន​តាំង​ខ្លួន​ថា​ជា​អ្នក​មាន​អី​ទេ ប៉ុន្តែ​តាំង​ពី​ក្មេង​មក​ខ្ញុំ​តាំង​ចិត្ត​ថា​នឹង​មិន​ធ្វើ​ការ​ឲ្យ​គេ​នោះ​ទេ ហើយ​ខ្ញុំ​តែង​តែ​មាន​ទិសដៅ​ច្បាស់​លាស់ សូម្បី​តែ​មក​ដល់​ពេល​នេះ​ក៏ដោយ​ក៏​ខ្ញុំ​គិត​ថា​ការ​គិត​របស់​ខ្ញុំ​គឺ​ខុស​ប្លែក​អំពី​មនុស្ស​ធម្មតា​ច្រើន។

សម្រាប់​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ មាគ៌ា​ដែល​អាច​នាំ​យើង​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​មាន​គឺ​ ធ្វើ​ជា​មនុស្ស​ម្នាក់​ដែល​មាន​គោលការណ៍​ខុស​អំពី​មនុស្ស​ធម្មតា​។ ទោះ​ការ​គិត​របស់​មនុស្ស​ខុស​គ្នា​ក៏​ពិត​មែន ប៉ុន្តែ​ភាព​ត្រឹម​ត្រូវ​គឺ​មិន​មាន​ច្រើន​ទេ។ ឯកឧត្ដម​បន្ត​ថា លោក​មិន​ដែល​ឲ្យ​ពេល​វេលា​របស់​លោក​មួយ​ថ្ងៃ​ណា​កន្លង​ទៅ​ដោយ​ឥត​ប្រយោជន៍​នោះ​ទេ ពោល​គឺ​លោក​តែង​មាន​កិច្ចប្រជុំ​ និង​ការងារ​ប្រចាំ​ថ្ងៃ​ដែល​លោក​បាន​រៀបចំ​ផែន​ការ​យ៉ាង​ច្បាស់លាស់។

អ្នក​មាន​ហ៊ាន​ជាង​អ្នក​ក្រ​ឆ្ងាយ​ណាស់ អ្នក​មាន​ហ៊ាន​ប្រថុយប្រថាន​និង​ការ​ខាតបង់​ ហ៊ាន​ដាក់​ទុន ហ៊ាន​លះបង់​ពេលវេលា​ ចំណែក​អ្នក​ក្រ​តែង​តែ​ស្ដាយ​លុយ​ ខ្លាច​ហានិភ័យ​ និងមិន​មាន​មហិច្ឆតា​ទេ។ លោក​ថា​មក​ទល់​ពេល​នេះ​មាន​អ្នក​មាន​ខ្លះ​ គាត់​មាន​លុយ​រហូត​ដល់​១០ប៊ីលាន​ដុល្លារ​ ប៉ុន្តែ​ដឹង​ទេ​ពួកគាត់​ធ្វើ​ការ​យ៉ាង​តិច​បំផុត​ក៏​ត្រឹម​ម៉ោង​២​យប់​ដែរ។ 

លោកបណ្ឌិត តាន់ មុនីវណ្ណ ទោះ​ជា​អ្នក​ស្ថិត​ក្នុង​ត្រកូល​គ្រួសារ​អ្នក​មាន​ក៏ដោយ ប៉ុន្តែ​ត្រូវ​ដឹង​ថា ម៉ោង​នេះ​គឺ​ជា​ម៉ោង​ប្រកួត​ប្រជែង​ខ្លាំង​ណាស់ ដូច្នេះ​ត្រូវ​ចូល​រួម​ប្រឡូក​នៅ​ក្នុង​សង្គម​ឲ្យ​បាន​ច្រើន​យល់​ដឹង​ឲ្យ​បាន​ច្រើន ព្រោះ​ពេល​វេលា​មាន​តម្លៃ​ណាស់៕

 

អត្ថបទដោយ៖ ថេង លាង

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES