





បើនិយាយពីទឹកដីខេត្តប៉ៃលិនមនុស្សជាច្រើននឹងគិតទៅដល់ខេត្តមួយនេះថាជាជង្រុកត្បូងល្អលេខមួយប្រចាំប្រទេសកម្ពុជា ហើយក្រៅពីត្បួងដែលមានតម្លៃ ខេត្តមួយនេះត្រូវបានគេស្គាល់ថាមានដំណាំហូបផ្លែជាច្រើនមុខ ។
យោងទៅតាមការចុះផ្សាយ របស់ក្រសួងព័ត៌នាថ្ងៃទី២២ ខែឧសភានេះ បានអោយដឹងថា ប្រជាកសិករខេត្តប៉ៃលិននិយមនាំគ្នាដាំដំណាំឈើហូបផ្លែចំនួន៤ប្រភេទ ដែលងាយស្រួលដាំ និងទទួលបានចំណូលច្រើនដែលធានាដល់ការផ្គត់ផ្តងជីវភាពក្នុងក្រុមគ្រួសារនិងបំពេញតម្រូវការទីផ្សាក្នុងស្រុកនិងក្រៅប្រទេស ហើយដំណាំដែលករសិករខេត្តប៉ៃលិននិយមនាំគ្នាដាំនោះមានដូចជា មៀនប៉ៃលិន ឬតាង៉ែន ស្វាយកែវល្មៀត ដំឡូងមី និង ពោតក្រហមជាដើម ។
សារព័ត៌មានដដែលបានអោយដឹងទៀតថា លោក ធូ ភា ដែលជាអភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ខេត្តប៉ៃលិនមានដំណាំចំនួន ៤ប្រភេទដែលបានដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពក្នុងក្រុមគ្រួសាររបស់ប្រជាពលរដ្ឋ អោយមានភាពរីកចំរើន ដោយសារតែដំណាំទំាងនេះងាយស្រួលដំា ប្រមូល ផលបានច្រើន ហើយមានតម្រូវការទីផ្សាយទំាងនៅក្នុងស្រុក និងទៅប្រទេសជិតខាងផងដែរ ។
បន្ថែមពីនេះទៅទៀត គណៈអភិបាលខេត្តប៉ៃលិន បញ្ជាក់ថាក្រៅពីដំណំាទំាង៤ប្រភេទនេះ កសិករនៅខេត្តប៉ៃលិនក៏បានដាំដំណាំ ឈើហូបផ្លែដ៏ទៃទៀត ដូចជាមង្ឃុត សាវម៉ាវ ទុរេន និងឈើហូបផ្លែដ៏ទៃទៀត ដែលបំពេញទៅនឹងតម្រូវ ការទីផ្សារ ក៏ជាភ្ញៀវទេសចរដែលនិយមទៅលេងខេត្តប៉ៃលិនចូលចិត្តបរិភោគផ្លែឈើស្រស់ៗ និងមាន ឱជារស់ឆ្ងុយឆ្ងាញ់។
គួរបញ្ជាក់ផងដែរថា ដោយសារតែខេត្តមួយនេះសម្បួទៅដោយប្រជាពលេដ្ឋដាំដំណាំហូបផ្លែ គិតមកទល់ពេលនេះផ្ទៃដីដាំដុះកសិកម្មនៅខេត្តប៉ៃលិនក្នុងឆ្នាំ២០១៩ អនុវត្តបានចំនួន ៧៧ ៣៨៣ហិកតា ដោយទទួលបានបរិមាណសរុប ១០១៤ ៨៩៦តោន ក្នុងនោះស្រូវប្រាំង និងវស្សាចំនួន ៨ ៦០០ហិកតា ដំណាំរួមផ្សំ៥៦ ៥១៥ហិកតា ដំណាំហូបផ្លែ ១០ ២២៧ហិកតា និងដំណាំឧស្សាហកម្ម ២ ០៤១ហិកតា ។
អត្ថបទដោយ : នៅ ហៀង . Facebook : Heang polite