កូនខ្មែររៀនត្រឹមថ្នាក់ទី ៩ បែកគំនិតផលិតប្រេងឥន្ទនៈពីប្លាស្ទិកទទួលបានជោគជ័យដូចប្រទេសជប៉ុន

ខ្ញុំនឹងធ្វើអោយសំរាបមានតម្លៃបំផុតសម្រាប់កែវភ្នែកប្រជាជនកម្ពុជា” នេះជាសម្តីរបស់លោក ឃុន ស៊ីវ ​ជំនួយការ​ប្រធាន​អង្គការ OBT នៅ​សហគមន៍​ជី​រោទិ៍ នៃ​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និងជាកូនខ្មែរដំបូងបំផុត ដែលរកឃើញរូបមន្តច្នៃសំរាមថង់ប្លាស្ទិកអោយក្លាយទៅជាប្រេងម៉ាស៊ូត អាចចាក់អោយដំណើរការបានក្នុងយានយន្ត ១០០ %។ 

ថ្លែងប្រាប់ Business Cambodia តាមរយៈទូរស័ព្ទដៃកាលពីប៉ុន្នានម៉ោងមុននេះលោក ឃុន សីវ បានថ្លែងថា មូលហេតុធំបំផុត ដែលនាំអោយលោកមានបំណងផលិតប្រេងម៉ាសូតពីសំរាមនេះឡើង ដោយសារតែលោកបានឃើញប្រទេសជប៉ុនគេអាចផលិតប្រេងម៉ាសូតពីសំរាមបាន ទើបលោកសម្រេចចិត្តស្រាវជ្រាវតាមអីនធឺណែត តាមយូធូបរហូតអាចផលិតប្រេងម៉ាសូតចេញពីសំរាមបាន។ 

លោក ឃុន ស៊ីវ បានថ្លែងថាគំនិតនៃការផលិតប្រេម៉សូតពីសំរាមនេះគឺលោកមានតាំងតែពីលោកមានអាយុ ២០ ឆ្នាំមកម្លេះ តែលោកគ្មានលទ្ធភាពធ្វើវាបានឡើយ រហូតដល់លោកបានចូលរួមជាមួយអង្គការ OBT ហើយលោកលើគំនិតនេះអោយគេស្តាប់ក៏គ្មានអ្នកណាគេជឿលោកដែរ។ ថ្ងៃមួយលោកបានប្រាប់រឿងនេះទៅប្រធានអង្គការថា លោកពិតជាអាចធ្វើវាបាន តែនៅតែគ្មានអ្នកជឿ រហូតដល់លោកសម្រេចចិត្តថា បើគ្មានអ្នកណាគាំទ្រលោកនឹងឈប់ពីអង្គការនេះភ្លាមព្រោះ លោកចង់ធ្វើរឿងដែលលោកគិតថាអាចជួយសង្គមបាន។ 

លោក ឃុន ស៊ីវ បានទម្លាយថាពេលនោះប្រធានអង្គការព្រមបើកឱកាសអោយលោកស្រាវជ្រាវជាលលើកដំបូង ហើយពេលនោះលោកចាប់ផ្តើមពីគ្មានជំនាញសោះ ស្រាវជ្រាវតាមអីន ធឺណែត ហើយផលិតម៉ាស៊ីនខ្នាតតូចបំផុត លោកថាពេលខ្លះបរាជ័យផ្ទុះធុងចម្រាញ់ស្ទើរស្លាប់ស្ទើររស់ រហូតតស៊ូចម្រាញ់បានប្រងម៉ាសូតទទួលបានជោគជ័យអាចចាកដំណើរការក្នុងយានតន្តបាន ១០០ ភាគរយ ហើយវាមានកម្លាំងចំហេះខ្លាំងជាងម៉ាសូតធម្មតា។ 

លោក ឃុន ស៊ីវ បាន​យក​សំរាម​ប្លា​ស្ទិ​ក​៦​ប្រភេទ ច្នៃ​ធ្វើជា​ប្រេងម៉ាស៊ូត ដើម្បី​រួមចំណែក​កាត់បន្ថយ​ការបំពុល​បរិស្ថាន​។ លោក ស៊ីវ បាន​ឲ្យ​ដឹងថា ការស្រាវជ្រាវ​ច្នៃ​ប្រេងម៉ាស៊ូត​ពី​សំរាម​ប្លា​ស្ទិ​ក​នេះ អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត ដោយ​ការផ្ទុះ​អំឡុងពេល​កំពុង​ចម្រាញ់​។ បច្ចុប្បន្ន សំរាម​ប្លា​ស្ទិ​ក​ដែល​ចម្រាញ់​បានជា​ប្រេងម៉ាស៊ូត​នោះ យកទៅ​ប្រើប្រាស់​នៅក្នុង​អង្គការ OBT និង​លក់​ឲ្យ​សហគមន៍​ជី​រោទិ៍​ក្នុងតម្លៃ​មួយ​ដែល​អាចជួយ​កាត់បន្ថយ​ចំណាយ​របស់​សហគមន៍​។ កាន់តែ​ពិសេស សំណល់​ប្លា​ស្ទិ​ក​ដែល​សល់​ពី​ការ​ចម្រាញ់​ជា​ប្រេង លោក ស៊ីវ ក៏មាន​គម្រោង​យកទៅ​ច្នៃ​ធ្វើ​ឥដ្ឋ​បរិស្ថាន​ទៀតផង​។​

លោកបានសង្កត់ធ្ងន់ថា នាពេលបច្ចុប្បន្ននេះលោក បានសរសេគម្រោងមួយទៅកាន់ម្ចាស់ជំនួយនៅក្នុងប្រទេសបារាំង ដើម្បីសុំអោយគេទម្លាក់កញ្ចប់ថវិការណាមួយ ដើម្បីជួយអោយគម្រោងមួយនេះដំណើរការខ្លាំងក្លារទៅមុខ ហើយលោកជឿថាតម្លៃប្រេងនៅកម្ពុជានឹងធូរថ្លៃប្រសិនបើលោកផលិតវាបានពិតមែន។ ហើយលោកក៏ស្វាគមន៍រាលអ្នកវិនិយោគទុនទាំងក្នុងនិងក្រៅស្រុក ដែលចង់ចូលរួមជាមួយលោកអាចទាក់ទងទៅលោកផ្ទាល់បាន ០១០​ ៣៨ ៧៣ ០៩។ 

អត្ថបទដោយ៖ អាត់បី 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES