ក្បួនអប់រំកូនរបស់ភរិយាប្រធានាធិបតីចិន កំពុងតែល្បីល្បាញយ៉ាងខ្លាំងទូទាំងពិភពលោក

លោកស្រី Peng Liyuan (ផេង លីយ័ន) ជាភរិយារបស់លោកប្រធានាធិបតីចិនលោក ស៊ី ជីនពីង។ លោកស្រី ផេង លីយ័ន គឺជាស្ត្រីមេផ្ទះម្នាក់ដែលមើលថែរ គ្រួសារនិងអប់រំកូនៗ របស់អ្នកស្រីបានយ៉ាង

ល្អបំផុត ។ របៀបអប់រំកូនៗរបស់លោកស្រីពុងតែទទួលបានការ ចាប់អារម្មណ៍និងល្បីល្បាញ ទូទាំង ប្រទេសចិន និងល្បីរន្ទឺទូទាំងពិភពលោកថែមទៀតផង ។ 

Business Cambodia សូមលើកយកក្បួនអប់រំកូនរបស់លោកស្រី ផេង លីយ័ន ដែលកំពុងល្បីល្បាញយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម: 

១.កូនសម្លាញ់ត្រូវមានស្នាមញញឹម ព្រោះវាជាភាពស្រស់ស្អាត និងភាពជឿជាក់ទាំង ជាទ្រព្យដែលនៅជាប់ខ្លួនកូន ជានិច្ច។

២. ពេលនៅក្មេង កូនត្រូវមានចំណេះដឹង ពេលធំឡើងកូនត្រូវមានបទពិសោធន៍ វានឹងធ្វើឱ្យ ជីវិតកូន រីកចម្រើនយ៉ាងមានគុណភាព។ កូនត្រូវអានបទពិសោធន៍របស់អ្នកដទៃ និងស្វែងរកបទពិសោធន៍សម្រាប់ខ្លួនឯងផងដែរ។

៣.កូនត្រូវចេះបើកបរ នេះមិនពាក់ព័ន្ធទៅនឹង ដំណែងតួនាទីអ្វីទេ ព្រោះបើកូនចេះបើកបរដោយ ខ្លួនឯង កូននឹងអាចទៅគ្រប់កន្លែងដែលកូនចង់ទៅបានគ្រប់ពេលវេលា ដោយមិនបាច់សុំអង្វរ អ្នកណាឡើយ។

៤.កូនត្រូវមានចិត្តទូលាយ កូនដឹងទេថា កូនទុកដានជើងបានឆ្ងាយប៉ុនណា ចិត្តគំនិតរបស់កូននឹងទូលំទូលាយ ប៉ុននោះដែរ។ នៅពេលចិត្តទូលំទូលាយហើយ នឹងមានក្តីសុខ ហើយបើដើរមិនបានឆ្ងាយទេ គឺឱ្យសៀវភៅជាអ្នកនាំកូនទៅ។

៥.កូនត្រូវរៀននៅមហាវិទ្យាល័យដែលមានគុណភាពល្អនេះមិនមែនរៀនដើម្បីយក គ្រេឌីតអីទេ ប៉ុន្តែក្នុងមួយជីវិតរបស់យើង យើងត្រូវឆ្លងកាត់ មហាវិទ្យាល័យឱ្យបានពី៣ទៅ៤ឆ្នាំ ដែលជាជីវិតដែលគ្មាន លក្ខខណ្ឌតវ៉ា និងជាជីវិតដែលបានអប់រំដើម្បីឱ្យមានសតិបញ្ញា និងការគិត។

៦.កុំបញ្ចេញភាពទន់ខ្សោយអោយអ្នកដទៃឃើញ បើមេឃរលំធ្លាក់ចុះមក ចូរកូនកុំចាំបាច់ស្រែកយំ និងមិនបាច់ទួញថ្ងូរទេ វានឹងធ្វើឱ្យមនុស្ស ស្រឡាញ់កូន កាន់តែឈឺចាប់ចំណែកមនុស្សដែលស្អប់កូន កាន់តែបានចិត្ត។

៧.កូនសម្លាញ់ កូនត្រូវរៀនធ្វើម្អូប នេះមិនមែនដើម្បីយកទៅប្រតិបត្តិសម្រាប់អ្នកណាឡើយ ប៉ុន្តែពេលដែលមនុស្ស ដែលស្រឡាញ់កូនមិននៅ កូនអាចរស់នៅមើលថែខ្លួនឯងបាន។

៨.កូនត្រូវមានរបៀបរៀបរយ និងមានសេចក្តីថ្លៃថ្នូរ ទោះបីហូបបាយជាមួយទឹកស៊ីអ៊ីវ ក៏ត្រូវជូនតុ និងក្រាលកំរាលឱ្យបានស្អាត ហើយអង្គុយហូបឱ្យមានរបៀប រៀបរយដែរ។ រស់នៅតាមបែបធម្មតាៗ ប៉ុន្តែត្រូវរក្សាឱ្យ មានភាពថ្លៃថ្នូរ និងសមរម្យ។

៩.កូនត្រូវមានផ្ទះមួយជារបស់ខ្លួនឯង ទោះបីត្រឹម៥ម៉ែត្រ៤ជ្រុងក៏ដោយ ព្រោះនៅពេលកូនឈ្លះ គ្នាជាមួយ មនុស្សដែលកូនស្រឡាញ់ ដល់បែកបាក់ក៏មិនដល់ថ្នាក់រកកន្លែងដេកមិនបានដែរ សំខាន់ជាងនេះ នៅពេលកូនមានចិត្ត ក្តៅ នោះក៏មានកន្លែងដែលធ្វើ ឱ្យកូនមានចិត្តត្រជាក់ វិញដែរ។

១០. មិនថានៅពេលណាទេ កូនត្រូវធ្វើជាមនុស្សដែលមានមេត្តា ត្រូវចងចាំទុកថា ការធ្វើជាមនុស្ស ចិត្តល្អ នឹងធ្វើឱ្យកូនក្លាយជាមនុស្សដែលទទួលបានការឃុំគ្រង មើលថែល្អបំផុតពីអ្នកផង និងវត្ថុស័ក្តិសិទ្ធិ ទាំងឡាយ។

១១.កូនត្រូវតែជាមនុស្សចេះសន្សំសំចៃ បើលោកនេះ នៅសល់តែទឹក២ពែង កូនត្រូវទុកមួយពែងផឹក និងមួយពែងទៀត ត្រូវទុកប្រើសម្រាប់ផ្ទៃមុខ និងខោអាវក្នុងរបស់កូន។

១២.នៅពេលដែលកូនទៅកន្លែងឆ្ងាយ កូនត្រូវចាំទុកថា ក្រៅពីយកកាមេរ៉ាថតរូបទៅជាមួយ គឺត្រូវយកប៊ិច និងក្រដាសទៅផង ព្រោះទេសភាពអាចដូចគ្នា តែអារម្មណ៍ដែលមើល ទេសភាពនោះ មិនប្រាកដថាដូចគ្នាទេ។ ស៊ីសេកគ័រ អាចក្លាយជាភូមិវិទូដ៏ល្បីរបស់ប្រទេសចិន មិនមែនដោយសារគាត់បានធ្វើដំណើរ ច្រើនបំផុតទេ ប៉ុន្តែដោយសារគាត់ បានកត់ត្រារឿងរ៉ាវ និងបទពិសោធន៍យ៉ាងល្អិតល្អន់ ពីការធ្វើដំណើររបស់គាត់បានយ៉ាងល្អ។ 

អត្ថបទដោយ នេន សុធា (Leadership Writer)

Adtag for Mobile Grow:-
Online

RELATED ARTICLES