បុរី ប៉េង ហួត រៀបចំរចនាខ្លោងទ្វារ យ៉ាងស្រស់ស្អាត ដើម្បីទទួលអំណរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ពិធីបុណ្យចូលឆ្នាំ្មថ្មីប្រពៃណីជាតិខ្មែរតែងតែប្រារព្ធឡើងនាថ្ងៃទី១៤១៥និង១៦ខែមេសាជារៀងរាល់ឆ្នាំ។ដូច្នេះហើយមុនថ្ងៃបុណ្យចូលឆ្នាំថ្មីយើងសង្កេតឃើញថានៅតាមស្ថាប័នរដ្ឋនិងស្ថាប័នឯកជនមួយចំនួនបានរៀបចំតុបតែងលំអស្ថាប័នខ្លួនដើម្បីទទួលអំណរទេវតាឆ្នាំថ្មី។

បើលោកអ្នកបានធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ១ចំងាយ៥នាទីប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) នៅពីខាងស្តាំដៃលោកអ្នកនឹងប្លែកភ្នែកពីការរៀបចំចង្កៀងគោមផ្កាយអមទៅដោយក្បូក្បាច់រចនាផ្ការំដួលខ្មែរ​បានរំលេចឡើងនូវភាពស្រស់ស្អាតនៅលើដងផ្លូវអមសងខាងច្រកខ្លោងទ្វារបុរីប៉េងហួតហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ដែលបានតុបតែងជារៀងរាល់ឆ្នាំដើម្បីស្វាគមន៍បុណ្យចូលឆ្នាំថ្មីនិងអ្នកធ្វើដំណើរឆ្លងកាត់គ្រប់រូបចូលថតរូបកម្សាន្តទុកជាអនុស្សារីយ៍ផងដែរ។

ស្នាដៃតុបតែងខាងលើនេះកើតចេញពីគំនិតកូនខ្មែរ  ព្រមទាំងរៀបចំទៅតាមរចនាបថខ្មែរសុទ្ធសាធ​ ដើម្បីសិរីសួស្តីវិបុលសុខសុភមង្គលក្នុងឆ្នាំថ្មីនេះ។
ឆ្លៀតក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ខាងមុខនេះ បុរី ប៉េង ហួត សូមប្រសិទ្ធិពរជ័យ សេរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ និងចម្រើនរុងរឿងជានិរន្ត៍ ចូលមានដល់លោកអ្នក និង ក្រុមគ្រួសារ សូមអោយមានសុខភាពល្អ កម្លាំងមាំមួន និង ជោគជ័យគ្រប់ភារកិច្ច។

USNews Logo

RELATED ARTICLES