តោះមកដឹង ប្រភពចំណូលសំខាន់ៗ ទោះបីអ្នកកំពុងដេកលក់ក៏លុយហូរចូលហោប៉ៅដែរ!

ប្រភពចំណូលក្នុងការរកលុយ មានច្រើនប្រភេទណាស់ដែលអ្នកគួរស្វែងយល់។សព្វថ្ងៃ ប្រភពទចំណូលខ្លះវាទាមទារឲ្យអ្នកចំណាយពេលច្រើនដើម្បីបានវា។​ ជាក់ស្ដែង បើអ្នកជាអ្នកធ្វើការឲ្យគេ ជាមធ្យមអ្នកត្រូវធ្វើការមួយថ្ងៃ៨ម៉ោងក្នុងការរកចំណូល។ យ៉ាងណាមិញក៏នៅមានប្រភពចំណូលផ្សេងៗទៀតវាមិនទាមទារឲ្យអ្នកប្រើពេលច្រើនទេ អាចនិយាយបានថា​ចំណូលទាំងនោះទោះអ្នកមិនគិតខ្ចល់ខ្វាយពីវាក៏លុយនៅតែហូរចូលដែរ។

ខាងក្រោមនេះគឹជាប្រភពចំណូលមួយចំនួន ទោះបីអ្នកកំពុងដេកលក់ ក៏លុយហូរចូលហៅប៉ៅដែរ ហើយអ្នកគួរតែគិតគូ ចាប់ផ្ដើមស្វែងរកនិងអនុវត្តន៍ប្រភេទចំណូលនេះ បើអ្នកចង់មានសេរីភាពហិរញ្ញវត្ថុ៖

១. និពន្ធសៀវភៅ

ការនិពន្ធសៀវភៅ គឺជាប្រភេទចំណូលមួយ ទោះជាអ្នកកំពុងដេកក៏លុយនៅតែហូរចូលហោប៉ៅឬគណនីធនាគាររបស់អ្នកដែរ។ តាមពិតទៅ ការនិពន្ធសៀវភៅនេះ អ្នកត្រូវចំណាយពេលមែន តែចំណាយពេលតែដំបូងប៉ុណ្ណោះ តែពេលអ្នកនិពន្ធបានចប់ហើយអ្នកដេកចាំតែកើបលុយម្ដង។ ប្រសិនអ្នកមានជំនាញលើវិស័យអ្វីមួយ អ្នកគួរតែចាប់ផ្ដើមការងារនេះ ព្រោះវានឹងផ្ដល់ចំណូលបន្ថែមដល់អ្នកជាពិសេសតាមរយៈការនិពន្ធសៀវភៅនេះអ្នកអាចកសាងកេរ្តិ៍ឈ្មោះកាន់តែមានតម្លៃទៀតផង។

២. ធ្វើជាម្ចាស់ភាគហ៊ុន( Shareholder)

ត្រង់ចំណុចនេះ ប្រសិនបើអ្នកជាមនុស្ស​ដែលមានលុយសេសសល់ តែមិនទាន់មានគំនិតចាប់ផ្ដើមអាជីវកម្មឬមិនដឹងថារកស៊ីអ្វី អ្នកអាច សំឡឹងមើលអាជីវកម្មឬក្រុមហ៊ុនណាមួយ ដែលអាជីវកម្មទាំងនោះចង់ពង្រីកអាជីវកម្មតែខ្វះទុន។ ដូច្នេះអ្នកអាចសុំធ្វើជាម្ចាស់ភាគហ៊ុនដោយយកលុយអ្នកវិនិយោគជាមួយគេ។ ការធ្វើជាម្ចាស់ភាគហ៊ុននេះ អ្នកមិនចាំបាច់មកធ្វើការកិច្ចច្រើនក្នុងអាជីវកម្មនោះទេ ពោលគឺគ្រាន់តែជួបប្រជុំម្ដងម្កាលពេលអាជីវកម្មឬក្រុមហ៊ុនត្រូវពិភាក្សាពីម្ចាស់ភាគហ៊ុនប៉ុណ្ណោះ។

៣. វិនិយោគលើផ្សារហ៊ុន

នៅកម្ពុជាយើងក៏មានផ្សារភាគហ៊ុន ដែលមានឈ្មោះថាផ្សារមូលបត្រកម្ពុជា។ ផ្សារមូលបត្រកម្ពុជា បច្ចុប្បន្ន មានក្រុមហ៊ុនក្នុងស្រុកចំនួន៥បានបញ្ជីបោះផ្សារលក់ភាគហ៊ុនជាសាធារណៈ។ បើអ្នកមានលុយច្រើនគួរសម អ្នកអាចវិនិយោគទិញភាគនៃក្រុមហ៊ុនក្នុងណាមួយបោះលក់ភាគហ៊ុនក្នុងផ្សារហ៊ុន។ ការវិនិយោគលើផ្សារហ៊ុនអ្នកនឹងទទួលបានផលចំណេញនៅពេលភាគហ៊ុនភាគហ៊ុនឡើងថ្លៃ។ មួយវិញទៀតអ្នកនឹងទទួលបានភាគលាភទៅតាមទំហំវិនិយោគរបស់អ្នក។ ឧទាហរណ៍៖ អ្នកវិនិយោគទិញហ៊ុន ក្រុមហ៊ុនកំពង់ផែក្រុងព្រះសីហនុ ចំនួន ១ពាន់ហ៊ុន នោះអ្នកនឹងទទួលបានភាគលាភពេលក្រុមហ៊ុនកំពង់ផែក្រុងព្រះសីហនុ រកស៊ីចំណេញ តែក្រុមហ៊ុនរកស៊ីខាត អ្នកក៏ខាតដែរ។

៤.ទិញផ្ទះដាក់ជួលឲ្យគេ

ការវិនិយោគទិញផ្ទះសម្រាប់ដាក់ជួលឲ្យគេរស់នៅ គឺជាការវិនិយោគមួយដែលមិនពិបាកឡើយ ពោលគឺបើអ្នកមានផ្ទះក្នុងក្រុងសម្រាប់ដាក់ជួលឲ្យគេនៅ ក្នុងមួយខែៗអ្នកចាំតែកើបលុយពីកាដាក់ជួលអចលនទ្រព្យរបស់អ្នក ហើយបើអ្នកមានផ្ទះកាន់តែច្រើនអ្នកមិនចាំបាច់ធ្វើការមួយថ្ងៃ៨ម៉ោងក៏លុយហូរចូលហោប៉ៅដែរ។

៥. យកលុយដាក់ធនាគារ យកការប្រាក់

តាមពិតទៅការសន្សំលុយក្នុងធនាគារក៏ត្រូវបានចាត់ទុកថាជាការវិនិយោគដែរ ហើយម្យ៉ាងវិញទៀតការដាក់លុយក្នុងធនាគារ មានសុវត្ថុភាពខ្ពស់មិនភ័យខ្លាចបាត់លុយ។ បើអ្នកមានលុយច្រើនមិនយកធ្វើអី អាចយកមកសន្សំនៅធនាគារយកការប្រាក់។ គណនីសន្សំមានច្រើនប្រភេទ តែដើម្បីបានការប្រាក់ខ្ពស់អ្នកគួរជ្រើសរើសគណនីសន្សំមានកាលកំណត់។ យ៉ាងណាមិញមុននឹងសម្រេចចិត្តជ្រើសរើសយកគណនីនេះ ទាល់តែអ្នកមានប្រាក់ចំណូលច្រើនគួរសម ហើយមានចំណូលថេរជារៀងរាល់ខែ៕

៦. បង្កើតវីដេអូ អំពីវគ្គបណ្ដុះបណ្ដាលលើជំនាញអ្វីមួយ លើអនឡាញ

បើអ្នកជាអ្នកជំនាញលើអ្វីមួយ អ្នកគួរឆ្លៀតពេល ធ្វើវិដេអូ វគ្គបណ្ដុះបណ្ដាលទាក់ទងនឹងជំនាញរបស់អ្នក។ អ្នកអាចបង្កើត វេបសាយ សម្រាប់ upload វីដេអូ ចូលហើយ អ្នកដែលចង់ចូលត្រូវតែ sign up បង់លុយដើម្បីទទួលបានវីដេអូមើល។

អត្ថបទដោយ៖ ហុង 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES