នាយកគ្រប់គ្រងផាកកាហ្វេ៖ នៅពេលដែលសហគមន៍រីកចម្រើន ផាកកាហ្វេក៏រីកចម្រើនដូចគ្នា

គោលបំណងសំខាន់នៃការធ្វើអាជីវកម្ម ប្រាកដណាស់គឺជាប្រាក់ចំណេញ តែបើចង់អោយអាជីវកម្មគង់វង្ស​ និងមានការគាំទ្រច្រើន ម្ចាស់អាជីវកម្មមិនត្រូវភ្លេចអំពីការធ្វើការងារជួយសង្គមនោះទេ។ ​ដើម្បីចែករំលែក​ក្តីស្រឡាញ់ ក៏ដូចជាការជួយសង្គមមួយផ្នែកផងដែរនោះ ផាកកាហ្វេ​បានធ្វើយុទ្ធនាការចែកអាហារជូនអ្នកជំងឺ លោកគ្រូ អ្នកគ្រូពេទ្យ និងបុគ្គលិក នៅមន្ទីរពេទ្យមិត្តភាពកម្ពុជារុស្សី និងមន្ទីរពេទ្យកុមារជាតិ នៅថ្ងៃនៃសេចក្តីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

លោកហេង សេងលី នាយកគ្រប់គ្រងផាកកាហ្វេបានមានប្រសាសន៍ថា៖ ផាកកាហ្វេ អាចឈរជើងក្នុងទីផ្សារ និងមានការគាំទ្រយ៉ាងខ្លាំងដូចសព្វថ្ងៃនេះ គឺដោយសារតែមានការគាំទ្រពីសំណាក់អតិថិជន។ លោកជឿថា នៅពេលដែលសហគមន៍រីកចម្រើន ផាកកាហ្វេក៏រីកចម្រើនដូចគ្នា។ បុគ្គលិករបស់ផាកកាហ្វេទាំងអស់គ្នាពិតជាមានការសប្បាយចិត្តខ្លាំងណាស់ចំពោះកម្មវិធីចូលរួមចំណែកជួយសង្គមនេះ។ លោកក៏បានបញ្ជាក់ផងដែរថា ផាកកាហ្វេមានផែនការនឹងមានសកម្មភាពជួយសង្គមបែបនេះច្រើនទៀតក្នុងពេលឆាប់នេះ។

គួរបញ្ជាក់ថា ផាកកាហ្វេ ជាភោជនីដ្ឋានដែលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធនៅឆ្នាំ២០០៤ ដែលផ្តល់ជូន អាហារគ្មានប៊ីចេង កាហ្វេឆុងបែបបុរាណខ្មែរ និង ភេសជ្ជៈល្អជំនួយសុខភាព។ ក្រុមហ៊ុន ផាក កាហ្វ ហ៊្វូដ អេនបេវើរីច មានចក្ខុវិស័យ ដើម្បីក្លាយទៅជាភោជនីយដ្ឋានលំដាប់ថ្នាក់លេខ១ នៅក្នុងប្រទេសកម្ពុជា ដែលបំរើនូវអាហារដ៏សំបូរបែប ដូចជា គុយទាវ កាហ្វេ និងអាហារសម្រន់ផ្សេងៗទៀត ហើយក៏ជាកន្លែង​ដែលមាន ភាពរស់រវើក រស់រាយរាក់ទាក់ ផលិតផលមានគុណភាពខ្ពស់ មានអនាម័យ គិតគូរដល់សុខភាព គ្មានជាតិប៊ីចេង រួមផ្សំជាមួយបរិយាកាសល្អឥតខ្ចោះ ព្រមទាំងសេវាកម្មប្រកបដោយភាពស្ទាត់ជំនាញ។

 

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES