រឿងមិនទាន់ចប់ជាមួយ Bill Gates ផងពេលនេះក្រុមហ៊ុន Panasonic ប្រកាសឈប់រកស៊ីជាមួយ Tesla លើផ្នែកនេះ

ក្រុមហ៊ុន Tesla មិនទាន់បានឈប់ខកចិត្តនឹង Bill Gates ផងប៉ុន្តែឥឡូវនេះក្រុមហ៊ុនជប៉ុន Panasonic បា​នប្រកាស់ឈប់ផ្គត់ផ្គង់សូឡាឲ្យក្រុមហ៊ុន Tesla ហើយ ។

កាលពីពេលថ្មីៗនេះលោក Elon Musk បានខកចិត្តយ៉ាងខ្លាំងចំពោះលោក Bill Gates កន្លងមកដោយសារតែគាត់តែងតែនិយាយថាគាត់ចូលចិត្តឡានអគ្គិសនីប៉ុន្តែលោក Bill Gates បែរជាទៅទិញឡាន Porsche ជិះទៅវិញ។

ខណៈដែលការខកចិត្តរបស់លោក Elon Musk មិនទាន់បានចប់ស្រួលបួលផង ឥឡូវនេះក្រុមហ៊ុន Panasonic បានប្រកាសថាខ្លួននឹងឈប់ផ្គត់ផ្គង់ផ្ទាំងសូឡានិងឲ្យក្រុមហ៊ុន Tesla ទៀតហើយ។

ប៉ុន្តែទោះបីជាក្រុមហ៊ុន Panasonic បានចេញសេក្ដីប្រកាសមួយដើម្បីពន្យល់ពីការសម្រេចចិត្តរបស់ខ្លួនក៏ដោយ​ ក៏ក្រុមហ៊ុន Tesla មិនទាន់បានឆ្លើយតបនឹងរឿងនេះដែរ ។

ក្រុមហ៊ុន Panasonic ក៏បាននិយាយដែរថាខ្លួននឹងបញ្ឈប់ប្រតិបត្តិការនៃការផលិតផ្ទាំងសូឡារបស់ខ្លួននៅក្នុងក្រុមហ៊ុន Tesla នៅចុងខែឧសភានេះ ហើយក៏ប្រកាសថាខ្លួនឹងចាក់ចេញនៅក្នុងខែកញ្ញាខាងមុខនេះ​។​

មូលហេតុដែលធ្វើឲ្យក្រុមហ៊ុន Panasonic នេះប្រកាសឈប់រកស៊ីជាមួយក្រុមហ៊ុន Tesla នោះគឺដោយសារតែក្រុមហ៊ុន Tesla ព្យាយាមពង្រីកអាជីវកម្មរបស់ខ្លួនដោយចង់បង្កើនការផលិតនៅក្នុងរោងចក្រ Buffalo របស់ខ្លួន ខណៈពេលដែលសមត្ថភាពរបស់បុគ្គលិកក្រុមហ៊ុន Panasonic នៅមានកម្រិតនៅឡើយ ។ ដូច្នេះក្រុមហ៊ុន Panasonic មិនអាចធ្វើទៅតាមអ្វីដែលក្រុមហ៊ុន Tesla ចង់បានទេដោយសារតែក្រុមហ៊ុន Panasonic ព្រួយបារម្ភខ្លាចបុគ្គលិកក្រុមហ៊ុនរបស់ខ្លួនធ្វើការហួសកម្រិត ។

យោងតាមក្រុមហ៊ុន Tesla លោក Zemsky ក៏បាននិយាយដែរថាការសម្រេចចិត្តរបស់ក្រុមហ៊ុន Panasonic នេះមិនមានផល​ប៉ះពាល់ឬឥទ្ធិពលលើប្រតិបត្តិការបច្ចុប្បន្នរបស់ក្រុមហ៊ុន Tesla ទេ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ក្រុមហ៊ុន Panasonic នៅតែបន្ដផ្តត់ផ្គង់ថ្មសម្រាប់រថយន្ដអគ្គិសនីរបស់ Tesla ដែរ ហើយវាក៏មិនបានផ្ដល់ផលប៉ះពាល់ជាមួយភាពជាដៃគូរឹងមាំជាមួយក្រុមហ៊ុន Tesla ដែរ ។        

អត្ថបទដោយ៖ Tong McCannon

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES