
សៀមរាប៖លោកជៀប សូនី ជាអនិកជនខ្មែរអូស្រ្តាលីមួយរូបដែលចាប់អារម្មណ៍ និងស្រលាញ់នូវអាជីវកម្មបែបខ្មែរ ហើយគិតចង់អភិវឌ្ឍន៍របរបែបគ្រួសារនេះ ឲ្យទៅជាអាជីវកម្មស្តង់ដារ និងទទួលបានការទទួលស្គាល់ពីភ្ញៀវជាតិ និងអន្តរជាតិតាមរយៈអាជីវកម្មលក់នំបញ្ចុកយីហោ Pachok។
ក្រោយមកចាប់របរលក់នំបញ្ចុក ដោយបោះទីតាំងដំបូងនៅ ផ្សារទំនើប Heritage Walk ម្ចាស់យីហោក្នុងស្រុកមួយនេះ ទទួលបានសំណូមពរជាច្រើនពីអតិថិជន ចង់ឃើញនំបញ្ចុកដែលមានរសជាតិថ្មីបែបនេះ លក់នៅតាមផ្លូវដែលធ្វើឲ្យគាត់ងាយស្រួលចូលញាំ និងចុះចតជាដើម។
ក្រោយមើលឃើញថា អ្នកញាំនំបញ្ចុកខ្មែរ ចូលចិត្តហូបបែបតាមផ្លូវ និងមើលឃើញចន្លោះខ្វះខាត របស់អ្នកលក់នំបញ្ចុកក្នុងស្រុកទៀតនោះ លោកសូនីបានបើកទីតាំងទី២ នៅ ផ្លូវកែង ក្រសួងប្រៃសនីយ៍និងសណ្ឋគារ Shinta Mani សៀមរាប ដើម្បីឲ្យអតិថិជនទាំងអស់អាចញាំនំបញ្ចុកខ្មែរតាមផ្លូវដែលមានរសជាតិឆ្ងាញ់ និងតម្លៃសមរម្យ។
គួររម្លឹកថា ជៀប សូនី មានស្រុកកំណើតជាអ្នកសៀមរាប ពេលចប់ទី១២ ឆ្នាំ២០០៦ ទៅ រៀនសាលា សណ្ឋាគារនិងទេសចរណ៍ Paul Dubrule ១ឆ្នាំ។ ហើយបន្ទាប់មក បានធ្វើការនៅសណ្ឋាគារមួយនៅសៀមរាបប្រហែល៦ឆ្នាំ ដល់ឆ្នាំ២០១២ ស្គាល់ស្ត្រីជនជាតិអូស្ត្រាលី រៀបការនិងមករស់នៅអូស្ត្រាលី តាំងពី២០១២ ដល់២០១៩ ។ពេលនៅអូស្ត្រាលីក៏បានរៀននៅសាលា TAFE ផ្នែកទេសចរណ៍ ១ឆ្នាំ ពេលនោះដែលរៀនផងខំធ្វើការផងនៅសណ្ឋាគារ១នៅស៊ីដនី ពីអ្នកទទួលភ្ញៀវរហូតក្លាយជាDuty Manager៕
ទំនាក់ទំនង 087 334 470 , 095 753 694 ឬតាម Facebook : PACHOK


អត្ថបទដោយ៖ NOUN VANNAK
ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖
សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app
សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958
ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?សូមចូលរួមផ្តល់មតិកែតម្រូវ!