អតីតពលករកូរ៉េ៣រូបចាប់ដៃគ្នាបង្កើតហ្រ្វេនឆាយក្នុងស្រុក ដើម្បីហេតុផលមួយគួរឲ្យសរសើរមួយ

លោកគង់​ សីហា​ និងដៃគូអាជីវកម្ម២រូបទៀត គឺលោកបុន​ វិបុល និងលោក ជា សុវណ្ណដារ៉ូបានសហការគ្នាបង្កើតហាងយីហោ“មីគោកហឹរប៊ូសាន(Busan)” ដែលមានដំណើរការជាងមួយឆ្នាំមកហើយ តែអាច​ពង្រីកខ្លួនបាន៥សាខាឯណោះ និងអាចរកចំណូលបានខ្ទង់ពាន់ៗដុល្លារសម្រាប់សាខានីមួយៗ។

ឆាប់ៗនេះម្ចាស់យីហោហាងអាហារមួយនេះ គ្រោងបើកលក់សិទ្ធិអាជីវកម្មរបស់ខ្លួនសំរាប់អ្នកដែលមានបំណងចង់ធ្វើជំនួញ ប៉ុន្តែមិនទាន់មានជំនាញ ឬបទពិសោធន៍ក្នុងការរកស៊ី។ ដោយហេតុផលដែលនាំឲ្យពួកគាត់បង្កើតហ្រ្វេនឆាយនោះគឺ ពួកគាត់ចង់បង្កើតជម្រើសឲ្យអ្នករកស៊ីក្នុងស្រុក ​ រឺបងប្អូនដែលជាពលករកូរ៉េដែលបញ្ចប់អណត្តិធ្វើការនៅកូរ៉េដែលត្រលប់មកស្រុកកំណើតវិញ អាចទិញសិទ្ធលក់បន្តដើម្បីប្រកបរបរចិញ្ចឹមជីវិតមិនចាំបាច់ត្រលប់ទៅធ្វើការនៅស្រុកគេវិញទៀត។

មួយវិញទៀត សម្រាប់អ្នករកស៊ី ឬពលករកូរ៉េដែលត្រលប់មកស្រុកកំណើតវិញចាប់អារម្មណ៍ទិញហ្រ្វេនឆាយយីហោ“មីគោកហឹរប៊ូសាន(Busan)” នេះ ពួកគាត់ត្រូវមានរបស់សំខាន់២ទីមួយគឺទីតាំង ដែលមានសក្តានុពល និងដើមទុនចន្លោះពី៤ម៉ឺនដុល្លារឡើងទៅសម្រាប់ទីតាំងមួយសាខា។

គួរជម្រាបថា ម្ចាស់យីហោមួយនេះផែនការពង្រីកអោយបាន​ ៣០សាខា ក្នុងរយៈពេល៣ឆ្នាំខាងមុខ ដើម្បីពង្រីកយីហោមួយនេះអោយកាន់តែទូលាយ និងងាយស្រួលដល់អតិថិជនដែលចង់ញាំមីគោកហឹររសជាតិបែបកូរ៉េប៊ូសាន(Busan)”នេះ ខណៈមានអ្នកចាប់អារម្មណ៍ និងស្នើរសុំទិញសិទ្ធិអាជីវកម្មជាបន្តបន្ទាប់។

សាកសួរបន្ថែមពីហ្រ្វេនឆាយមីគោកហឹរកូរ៉េប៊ូសាន(Busan) 0885987777,, 070 985 599 ,010 962 226៕

https://web.facebook.com/seiha.kong.10/videos/2560923417460711/

អត្ថបទដោយ៖ NOUN VANNAK

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES