សហគ្រិនខ្មែរ-ឥស្លាមវ័យក្មេងដំបូងនៅកម្ពុជា បានចូលរួមប្រកួតយកពានរង្វាន់ សហគ្រិនឆ្នើមប្រចាំឆ្នាំ២០១៩ (Out Standing CEO AWARD 2019)

លោក ម៉ូត ហារ៉ីហ្វីន អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឋានសួគ៌ថ្មី និងឧត្តមភរិយា លោកស្រី ម៉ាន រ៉ហ្សាន អគ្គនាយិការក្រុមហ៊ុន Rozzalina Herb ដែលគេស្គាល់ថាជាសហគ្រិនខ្មែរ-ឥស្លាមដំបូងគេដែលទទួលបានការជោគជ័យក្នុងអាជីវកម្ម បានចូលរួមប្រកួតយកពានរង្វាន់សហគ្រិនឆ្នើមប្រចាំឆ្នាំ២០១៩ (Out Standing CEO AWARD 2019) ដែលរៀបចំឡើងដោយ វិទ្យាស្ថានស៊ី អ៊ី អូ (CEO Master Club)។

ក្រោមការវាយតម្លៃ និងពិនិត្យយ៉ាងល្អិតល្អន់ជាទីបំផុតជាច្រើនដំណាក់កាលពីគណៈកម្មការឯករាជ្យធំៗចំនួន៥ បានសម្រេច និងអនុម័តជូនលោក ម៉ូត ហារ៉ីហ្វីន បានជាប់ជាបេក្ខភាពក្នុងវគ្គជម្រុះជាសហគ្រិនល្អបំផុតទាំង 20 នាក់ (Top 20) ក្នុងចំណោមបេក្ខភាពជាច្រើនរូបទៀត ដើម្បីបន្តឈានទៅកាន់វគ្គជំរុះចុងក្រោយ (TOP10) គឺពានរង្វាន់សហគ្រិនឆ្នើមប្រចាំឆ្នាំ២០១៩(Out Standing CEO AWARD 2019) ។

សហគ្រិនរូបនេះលេចធ្លោតាមរយៈភាពជោគជ័យក្នុងវិស័យអចលនទ្រព្យ និងនាំចូលផ្តាច់មុខនូវផលិតផល ដែលចំរាញ់ចេញពីរុក្ខជាតិសុទ្ធ 100% មានគុណភាពខ្ពស់ និងមានអ្នកគាំទ្រហើយប្រើប្រាស់រាប់ម៉ឺននាក់រួចមកហើយ។

ការផ្លាស់ប្តូរខ្សែជីវិតពីអតីតនិស្សិតក្រីក្រម្នាក់ ដែលស្នាក់នៅអគារអន្តេវាសិកដ្ឋាន កាមីដ (បរិវេនវិហារឥស្លាមបឹងកក់) បានវិវត្តន៍ខ្លួនរហូតបានក្លាយទៅជា ប្រធានក្រុមប្រឹក្សាភិបាល -ជាអគ្គនាយក ក្រុមហ៊ុន អចលនទ្រព្យឋានសួគ៌ថ្មី -ម្ចាស់រីសតឋានសួគ៌ថ្មី -អគ្គនាយក Rozzalina Herb ព្រមទាំងជាស្ថាបនិក និងជាប្រធានសមាគម (K-IEA)ទៀតផង។

ចំណែកឯបេក្ខភាពដែលលេចធ្លោមួយរូបទៀតគឺលោកស្រី ម៉ាន រ៉ហ្សាន ដែលត្រូវជាឧត្តមភរិយារបស់លោក ម៉ូត ហារ៉ីហ្វីន ក៏ជាបេក្ខភាពមួយរូប ស្ថិតក្នុងចំណោមបេក្ខភាពរាប់ពាន់នាក់ក្នុងការប្រកួតយកពានរង្វាន់សហគ្រិនឆ្នើម ក្រោយពីលោកស្រី បានទទួលជោគជ័យក្នុងសមរភូមិអនឡាញ ដោយធ្វើការវិវត្តន៍ខ្លួនពីស្រ្តីជាមេផ្ទះធម្មតាម្នាក់ រហូតក្លាយទៅជាម្ចាស់ផលិតផលល្បី ផ្តាច់មុខ Rozzalina Herb (Herbal Products) ដែលជាលិតផលចំរាញ់ចេញពីរុក្ខជាតិសុទ្ធ ១០០% និងផលិតផលផ្តាច់មុខ មួយទៀត ដែលមានម៉ាកល្បីពីប្រទេសសិង្ហបុរី គឺ KLARITY Brand ដែលមានអ្នកគាំទ្ររាប់ម៉ឺននាក់នៅក្នុងទីផ្សារកម្ពុជាយើងនេះ។

 

គួរបញ្ជាក់ផងដែរថាៈ ពានរង្វាន់សហគ្រិនឆ្នើមប្រចាំឆ្នាំ២០១៩ (Out Standing CEO AWARD 2019) ជាមហាព្រឹត្តិការដ៏ធំប្រចាំឆ្នាំ ដែលរៀបចំឡើងដោយវិទ្យាស្ថានស៊ី អ៊ី អូ (CEO Master Club) ដែលមានសហគ្រិនឆ្នើមៗ និងម្ចាស់អាជីវកម្មជាង ១០០០នាក់ មកពីគ្រប់ស្ថាប័នទូទាំងប្រទេស ចូលរួមប្រកួតប្រជែង យកពានជាសហគ្រិនឆ្នើម ហើយលទ្ធផលនឹងប្រកាសជាផ្លូវការនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់មន្រ្តីមុខការជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធី និងលោក ម៉ូត ហារ៉ីហ្វីន និងភរិយា លោកស្រី ម៉ាន រ៉ហ្សាន៖

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES