យីហោទឹកអប់ Or Brand របស់តារាល្បីខេមរ:សេវីមន្ត លក់យកតែលុយខ្មែរសុទ្ធ ទាក់ទាញខ្លាំងនៅលើ Facebook

តារាចម្រៀង លោកខេមរ:សេរីមន្ត ត្រូវបានមហាជនជាច្រើននៅក្នុងបណ្តាញសង្គមកោតសរសើមិនដាច់ពីមាត់ដែលបានលក់ទឹកអប់ Or Brand មួយប្រភេទក្នុងតម្លៃជាប្រាក់រៀលខ្មែរសុទ្ធ ដែលមិនមែនជាប្រាក់ដុល្លារ ។ 

កំពូលតារាចម្រៀននៅក្នុងព្រះរាជាណាចក្រកម្ពុជាម្នាក់ ហើយក៏ជាមនុស្សម្នាក់ដ៏សំខាន់ប្រចាំផលិតកម្មរស្មីហង្សមាស មួយរូប គឺលោកខេមរ: សេរីមន្ត ដែលមានមហាជនជាច្រើនកំពង់តែមានការគាំទ្រយ៉ាងខ្លាំង ។ 

លោក ខេមរ: សេរីមន្ត ជាតារាចម្រៀងមួយរូបដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាយូណាស់មកហើយ រហូតមកដល់បច្ចុប្បន្នលោកក៏នៅតែបន្តភាពល្បីល្បាញមួយនេះផងដែរ ចំណែកឯនៅក្នុងវិស័យសិល្ប: លោកមិនត្រឹមតែមានភាពជោគជ័យខ្លាំងនៅក្នុងវិស័យសិល្ប:តែមួយមុខនោះទេ ប៉ុន្តែលោកត្រូវបានមហាជនជាច្រើនដឹងថា លោកក៏មានភាពជោគជ័យខ្លាំងផងដែរក្នុងវិស័យមុខជំនួញរបស់លោកនៅពេលសព្វថ្ងៃនេះផងដែរ ។ 

តួយ៉ាងនាពេលថ្មីៗនេះ លោកក៏បានធ្វើអោយមហាជនជាច្រើន គាំទ្រ និងសសរសើរមិនដាច់ពីមាត់នោះគឺដោយសារតែផលិតផលរបស់លោក ដែលបានលក់ជាប្រាក់រៀលខ្មែរសុទ្ធ ហើយក៏ជាគំរូមួយដែលល្អបំផុតក្នុងការធ្វើអោយប្រាក់រៀលខ្មែររបស់យើងកាន់តែមានតម្លៃ ហើយក៏ជាការលើកស្ទួយប្រាក់រៀលខ្មែរមួយផ្នែកធំផងដែរ ។ 

បើយោងទៅតាម ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកដែលមានឈ្មោះថា Khemarak Sereymun ដែលបានធ្វើការបង្ហោះក្នុងខ្លឹមសារមួយថា មួយដបនេះយ៉ាងណាដែរ តម្លៃ ៣២០០០ រៀល​ គឺសមរម្យនិងតម្លៃ កម្មងឥឡូវនេះដើម្បីទទួលបានរបស់ដែលមានគុណភាពល្អ  ប្រញ៉ាប់ឡើងសល់មិនច្រើនទៀតទេ ។ 

គួររំលឹកផងដែរថាមានក្រុមហ៊ុននៅកម្ពុជាជាច្រើនកំពុងតែលើកស្ទួយរូបិយប័ណ្ណខ្មែរក្នុងគោលបំណងលើកកម្ពស់ប្រាក់រៀល ខណៈក្រុមហ៊ុនរកស៊ីនៅកម្ពុជាមួយចំនួនទៀត ហាក់ដូចជាព្រងើយ និងមិនបានគិតគូរពីបញ្ហាមួយនេះនាំអោយតម្លៃលុយខ្មែរមានការធ្លាក់ប្រជាប្រិយភាពមួយកម្រិតទៀតនៅក្នុងទីផ្សារស្រុកខ្មែរ៕

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES