OPPO ជា Brand ទូរស័ព្ទតែមួយគត់ដែលចូលរួមសកម្មភាពផ្សព្វផ្សាយវប្បធម៌ខ្មែរ

មិនត្រឹមតែជា Brand ទូរស័ព្ទដែលមានកំពុងមានឈ្មោះបោះសំលេងនៅក្នុងទីផ្សារកម្ពុជាប៉ុណ្ណោះទេ មកដល់ពេលនេះ ក្រុមហ៊ុនទូរស័ព្ទវៃឆ្លាត OPPO បានកំពុងតែដំណើរការកម្មវិធីដ៏ល្អប្រពៃ មួយសម្រាប់ ចូលរួម លើកស្ទួយនូវវប្បធម៌ អរិយធម៌ខ្មែរ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដ៏សម្បូរបែប ចាប់ពី ថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នេះ។

 “OPPO Photography Academy” គឺជាឈ្មោះសមាគមថតរូបមួយដែល ក្រុមហ៊ុន OPPO បានប្រកាសបើកជាផ្លូវការដំណាលគ្នា ជាមួយ វត្តមាន ទូរស័ព្ទស៊េរីថ្មី OPPO Reno Series កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងប្រទេសកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន កម្ពុជា ហើយរហូតមកដល់ពេលនេះស៊េរីថ្មីរបស់ OPPO នៅតែមាន ការគាំទ្រខ្លាំងពីសំណាក់អ្នក ប្រើប្រាស់ ទូរស័ព្ទដៃ ហើយនៅថ្ងៃ នេះទៀត សោត សមាគមថតរូបផ្លូវការ OPPO Photography Academy បានប្រកាសថា៖ខ្លួននឹងទៅកាន់ ខេត្តសៀមរាបដើម្បីផ្តិតយករូបភាព ដ៏ ប្រណិត និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់ក្រុមអ្នកជំនាញថតរូបល្បីៗ ជាមួយនឹងតារាតំណាង ទូរស័ព្ទដៃ OPPO  ដោយការប្រើប្រាស់ ទូរស័ព្ទ OPPO Reno 10X Zoom (60X Digital Zoom) ដើម្បីស្វែងរករូបភាពអាថ៌កំបាំងដ៏​ល្អឯកចេញ​ពីប្រាង្គប្រាសាទបុរាណខ្មែរ (Temple)បរិស្ថាន ធម្មជាតិ ដ៏បរិសុទ្ធនៅគ្រប់ច្រកល្ហក (Environmental) និង របៀបនៃការរស់នៅ របស់ប្រជាពលដ្ឋ ខ្មែរនៅតាម ទីជនបទដាច់ ស្រយាល  (People) ដែលយើងគ្រប់គ្នាជាទូទៅកម្រនឹងបានឃើញដោយផ្ទាល់ភ្នែក។ 

យោងតាម អ្នក​ការឲ្យដឹងរបស់ប្រធានផ្នែកផ្សព្វផ្សាយនៃក្រុមហ៊ុន OPPO បាននិយាយថា នេះជាបេសកម្មដំបូង​ដែល​សមាគម​ OPPO Photography Academy  បានចាប់ផ្តើម! ហើយមូលហេតុនៃការជ្រើសរើសខេត្តសៀម​រាបជាខេត្តគោលដៅ​ដំបូង​ គឺដោយសារតែខេត្តនេះ ជាខេត្តអច្ឆរិយដែលសម្បូរទៅដោយវប្បធម៌ អរិយធម៌ ប្រពៃណីជាតិសាសន៍​ខ្មែរ​ដ៏​មាន​តម្លៃមិនអាចកាត់ថ្លៃបាន ! ហើយក្រុមហ៊ុន OPPO ពិតជាមានមោទកភាពដែលបាន​ចូលរួមចំណែកតូច​មួយ ក្នុងការផ្សព្វផ្សាយរូបភាពដ៏សម្បូរបែបរបស់កម្ពុជា ដែលជាព្រះរាជាណាចក្រអច្ឆរិយ និង ជាទីមោទកភាពរបស់ស្រទាប់យុវវ័យ ខ្មែរ កំពុងតែល្បីសុសសាយនៅលើឆាកអន្តរជាតិ ទៅកាន់ពិភពលោក និង ជាការចូលរួម​ចំណែកលើកស្ទួយសេដ្ឋកិច្ចកម្ពុជាបានផងដែរ ។ 

សូមបញ្ជាក់ថា “OPPO Photography Academy” គឺជាសមាគម​ថតរូបមួយដែលបង្កើតឡើងដោយក្រុមហ៊ុន ទូរស័ព្ទចល័ត  OPPO  ដោយ សមាគម​ ថតរូបមួយនេះ​នឹងផ្តល់ឱកាស​សម្រាប់អ្នកដែលមាននិស្ស័យ និង ស្រលាញ់ការថតរូបខ្លាំងនៅក្នុងប្រទេសកម្ពុជា បានចូលសិក្សា ជំនាញ​ថតរូប​ល្អៗ បង្កើននូវគំនិតច្នៃប្រឌិតថ្មីៗរបស់ពួកគេ ដើម្បីបង្ហាញទៅកាន់ពិភពលោក តាមរយៈសមាគម​ដែលបង្កើត​ឡើងជាផ្លូវការ របស់ក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជា ហើយ “OPPO Photography Academy” មានទស្សន​វិស័យ​ជួយ​ដល់​អ្នកដែលស្រលាញ់ការថត​រូប​ទាំងអស់ នៅក្នុងប្រទេសកម្ពុជា     ឲ្យទទួលបាន​ឱកាសកាន់តែ​ងាយស្រួល​ក្នុងការបង្ហាញពីស្នាដៃថតរូបភាពដ៏ស្រស់ស្អាតនៃវប្បធម៌ ប្រពៃណីដ៏សម្បូរបែប​នៅក្នុង​ប្រទេសកម្ពុជា​ទៅកាន់​ពិភព​លោក ប្រកបដោយសិល្បៈច្នៃប្រឌិត និង មានគុណភាពខ្ពស់ ហើយសមាគមនេះ​កំពុងតែ​ប្រតិបត្តិការ​លើ​បេសកម្មប្រមូលផ្តុំអ្នកដែលមានឆន្ទៈក្នុងការថតរូបភាព ឬ ប្រមូលផ្តុំក្រុម​អ្នកដែលស្រលាញ់ការថតរូបដូចគ្នា មកជួបប្រជុំគ្នាតែមួយនៅក្នុងសមាគមនេះ ដើម្បីជំរុញ និង ពន្លឿនជំនាញ​ថតរូបប្រកបដោយ​គំនិតច្នៃប្រឌិត​ខ្ពស់នៅក្នុងប្រទេសកម្ពុជា ។ ប្រសិនបើលោកអ្នកចង់ជ្រាបច្បាស់អំពីសកម្មភាពនៃសមាគមនេះ សូមចូលទៅកាន់ Page ផ្លូវការ https://web.facebook.com/oppoacademykh 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES