OPPO ប្រកាសផ្តល់ពានរង្វាន់សន្ធឹកសន្ធាប់ចំពោះអ្នកស្រលាញ់ការថតរូបនៅលើពិភពលោក

កាលពីពេលថ្មីៗនេះក្រុមហ៊ុនទូរស័ព្ទដៃស្មាតហ្វូន OPPO ប្រកាសផ្តល់ពានរង្វាន់ដល់អ្នកថតរូបដែលមានភាពច្នៃប្រឌិតខ្ពស់ឆ្នាំ ២០១៩ ឬ OPPO Creators Awards 2019 នៅក្នុងកម្មវិធីបើកសម្ពោធសមាគមថតរូបរបស់ខ្លួន។ ចាប់តាំងពីមានកម្មវិធីប្រកួតជាលើកដំបូងដែលមានឈ្មោះថា“ See Beyond” (#SeeBeyondWithOPPO) ទទួលបានការគាំទ្រច្រើននូវចំនួនអ្នកចូលមើលរាប់លាននាក់ និងមានការបញ្ចេញយោបល់លើកម្មវិធីនេះរាប់ពាន់ផងដែរ ដោយពួកគេ បាន បង្ហាញពីចំណង់ចំណូលចិត្តរបស់ពួកគេមកលើសមត្ថភាពថតរូបរបស់ទូរស័ព្ទដៃ OPPO ដែលជាប្រេនទូរស័ព្ទដែលតែងតែមានភាពច្នៃប្រឌិតខ្ពស់ ជានិច្ច។ 

 ប្រភេទរូបថតដែលអាចនឹងមានឱកាសទទួលបានពានរង្វាន់ អ្នកថតរូបបែបច្នៃប្រឌិតឆ្នាំ ២០១៩ នេះ ត្រូវផ្អែកទៅលើប្រភេទរូបថតស្តីអំពីស្ថានភាពពេលរាត្រី (Night) បង្កប់គំនិតច្នៃប្រឌិតថ្មីៗ (Creativity) សំដៅលើទេសភាព(Landscape)និង សំដៅលើ មនុស្សទូទៅ(People)។ អ្នកឧបត្ថម្ភគាំទ្ររង្វាន់ធំមានចំនួនពីរ ទី១គឺក្រុមហ៊ុន OPPO និងទី២គឺបានក្រុមហ៊ុន OPEN ដែលពួកគេនឹងផ្តល់នូវថវិការរង្វាន់សរុបចំនួន៧.៥០០ ដុល្លារ, ហើយអ្នកឈ្នះនឹងមានសិទ្ធិចូលរួមប្រកួត ក្នុងកម្មវិធី  The OPPO Photography  Talent Programនាពេលខាងមុខ។  ចំណែកបេក្ខភាពចំនួន១០នាក់ផ្សេងទៀត នឹងទទួលបានប្រាក់រង្វាន់ចំនួន ១.៥០០ ដុល្លារក្នុងម្នាក់ៗ ព្រមទាំងបេក្ខភាព៥នាក់បន្ទាប់ទៀត នឹងទទួលបានទូរស័ព្ទ OPPO Reno 10X Zoom ម្នាក់មួយគ្រឿងផងដែរ ។ 

ស្របពេលជាមួយគ្នានោះដែរ អ្នកថតរូបជំនាញម្នាក់ដែលមានឈ្មោះថា Nan Shanបានបង្ហាញពីស្ទីលនៃការថតរូបស្តីពីរបៀបនៃការជ្រមុជទឹក ឬ “Fish are diving”របស់លោក ដោយលោកបាននិយាយថា “បច្ចុប្បន្នការថតរូបនៅលើស្មាតហ្វូនកាន់តែមានប្រជាប្រិយភាពខ្លាំង ដែលធ្វើឲ្យអ្នកថត រូបកាន់តែមាន ភាព ងាយស្រួល ហើយវាធ្វើឱ្យអ្នកថតរូបរីករាយនឹងការចាប់ប្លង់ថតរូបបែបធម្មជាតិ និង ថតភាពពិតៗ”។ មិនតែប៉ុណ្ណោះអ្នកឈ្នះក្នុងកម្មវិធី The OPPO Photography Talent Programនឹងអាចចូលរួមចូលកម្មវិធីមួយក្នុងការបញ្ចេញស្នាដៃរបស់ខ្លួនក្នុងការរចនាទម្រង់នានាដើម្បីជម្រុញភាពច្នៃប្រឌិតក្នុងវិស័យថតរូប ហើយនៅក្នុងកម្មវិធីនេះដែរ​នឹងមានការចូលរួមពីក្រុមអ្នកជំនាញថតរូបល្បីៗលំដាប់ពិភពលោកដែលមានបទពិសោធន៍ដោយផ្ទាល់។ ហើយនៅខែសីហានេះ OPPO នឹងរៀបចំកម្មវិធីតាំងពិពណ៌ Creators Awards Exhibitionនៅទីក្រុងសៀងហៃ ប្រទេសចិន និង Amsterdam ប្រទេសហូឡង់ ដើម្បីបង្ហាញនូវ រូបថតរបស់ ជ័យ លាភីតែម្តង។ រូបថតដែលឈ្នះការប្រកួតនេះនឹងត្រូវដាក់បង្ហាញនៅលើផ្ទាំង Wallpaper របស់ OPPO ព្រមទាំងធ្វើការបោះពុម្ពផ្សាយពាណិជ្ជកម្មទាំងក្នុងស្រុក និង នៅលើពិភពលោកផងដែរ។ 

សូមបញ្ជាក់ថាស្មាតហ្វូនស៊េរីចុងក្រោយបំផុតរបស់ក្រុមហ៊ុន OPPO គឺ Reno10X Zoom បានកំពុងឆក់យកបេះដូងអ្នកដែលស្រលាញ់ការថតរូប និង អ្នកដែល តែង តែស្រមើស្រម៉ៃលើគំនិតច្នៃប្រឌិតខ្ពស់នៅទូទាំងពិភពលោក ព្រោះស្មាតហ្វូននេះ បាន Set Up ជាមួយនឹងកាមេរ៉ា៣គ្រាប់ ដូចជាកាមេរ៉ាមេ កាមេរ៉ាពង្រីកមុំ កាមេរ៉រា​ Zoom ប្រវែងវែង ដែលទទួលស្គាល់ថាជាស្មាតហ្វូនដែលអាចចាប់យករូបភាពច្បាស់គួរឱ្យចាប់អារម្មណ៍ស្ទើរតែគ្រប់ សេណារីយ៉ូលើទាំងអស់នៃប្លង់ថតរូប សម្រាប់​អ្នក​ដែលស្រលាញ់បច្ចេកវិទ្យាកាមេរ៉ា និងប្រកបដោយបទពិសោធន៍ក្នុងការប្រើប្រាស់ ៕

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES