យុទ្ធសាស្រ្តបង្កើតព្រឹត្តិការណ៍លក់របស់ Daniel Zhang ធ្វើអោយ Alibaba ជាន់ផ្អៀងទីផ្សារអាស៊ី

បន្ទាប់ពីសេដ្ឋីលេខមួយរបស់អាស៊ី Jack Ma ចូលនិវត្តន៍ បុរសខ្លាំងរបស់ Alibaba លោក Daniel Zhang នឹងក្លាយជា CEO ថ្មីរបស់វេបសាយលក់ទំនិញយក្សរបស់ចិន Alibaba។ មិនមែនជារឿងចៃដន្យនោះទេ ដែល Daniel Zhang ក្លាយជាបុរសម្នាក់ដែលគ្រងតំណែងជួរមុខនៅក្នុងក្រុមហ៊ុនមួយនេះ តែ គាត់គឺជាមនុស្ស ដែលមានសមត្ថភាពម្នាក់នៅក្នុង Alibaba។ 

Zhang មានកំណត់ត្រាគួរឱ្យចាប់អារម្មណ៍ គាត់គឺជាអ្នកផ្តើមគំនិតនៅពីក្រោយការលក់ធំបំផុតរបស់ Alibaba ដែលមានឈ្មោះថា Single’s Day ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ១១ ខែវិច្ឆិកា ។ Single’s Day ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ជាច្រើនឆ្នាំមុនពេលក្រុមហ៊ុន Amazon បានបង្កើតថ្ងៃ Prime Day របស់ខ្លួនដែលជាទិវានៃការលក់ដាច់គេគឺជាព្រឹត្តិការណ៍លក់រាយធំបំផុតនៅលើពិភពលោក។ Daniel Zhang ជាមនុស្សតែម្នាក់គត់ដែលបង្កើតចំណូលអោយ Alibaba ចំនួន ២៥ ពាន់លានដុល្លារសម្រាប់ការលក់ក្នុងថ្ងៃ Single’s Day. 

នៅពេលដែល Daniel Zhang ចាប់ផ្តើមបង្កើតព្រឹត្តិការណ៍លក់ដំបូងបំផុត មានដៃគូប្រកួតប្រជែងជាច្រើនរបស់ក្រុមហ៊ុន Alibaba ចាប់ផ្តើមធ្វើសកម្មភាពដែរ ។ តែសម្រាប់ក្រុមហ៊ុន Alibaba មានយីហោចំនួន ១៤០,០០០ ម៉ាកបានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះដោយផ្តល់ជូននូវផលិតផលរបស់ពួកគេនៅលើ Taobao ដែលជាវេទិកាអាជីវកម្មដល់អតិថិជនរបស់ក្រុមហ៊ុនផងដែរ។

គូសបញ្ជាក់ផងដែរថា ថ្ងៃ Single’s Day គឺជាថ្ងៃលក់ដ៏ធំមួយរបស់ Alibaba ដែលវាជាព្រឹត្តិការណ៍លក់ដ៏ធំមួយ ដែលត្រូវបានផ្តួចផ្តើមឡើងដោយលោក Daniel Zhang ហើយនៅក្នុងព្រឹត្តិការណ៍នេះ Alibaba អាចទាញចំណូលបានមិនក្រោម ៣០ ពាន់លានដុល្លារនោះទេ ក្នុងរយៈពេល ២៤ ម៉ោង៕ 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES