អ្នករកស៊ីអនឡាញគួរប្រើទិកនិកមួយនេះ ចរចារទិញទំនិញពីក្រៅប្រទេស បានធូរថ្លៃបំផុត

នាពេលបច្ចុប្បន្ននេះ របររកស៊ីតាមបណ្តាញសង្គមអនឡាញ បានក្លាយទៅជាអាវុធមុតស្រួចមួយ សម្រាប់ប្រជាជនខ្មែរ ដើម្បីធ្វើការផ្សព្វផ្សាយរាល់ផលិតផលផ្សេងៗ ក៏ដូចជាលក់ទំនិញរបស់ខ្លួន។ ប៉ុន្តែអ្វីដែលយើងសង្កេតឃើញនោះគឺថា អ្នកដែលរកស៊ីលើវិស័យអនឡាញភាគច្រើន តែងជ្រើសរើសការនាំចូលទំនិញពីក្រៅប្រទេស មកលក់ក្នុងស្រុក ដោយមានអ្នកខ្លះអាចទិញទំនិញបានក្នុងតម្លៃថោក ហើយមានអ្នកខ្លះទៀត ទិញបានក្នុងតម្លៃខ្ពស់ រហូតពិបាកធ្វើទីផ្សារ និងលក់យកប្រាក់ចំណេញមកវិញជាដើម។ 

ពាក់ព័ន្ធនឹងការទិញលក់ទំនិញខាងលើនេះ ​Business Cambodia សូមលើកយកទិកនិកចរចារទិញទំនិញពីក្រៅប្រទេសមួយ ដែលអាចឱ្យអ្នកទាំងអស់គ្នាសាកល្បងប្រើបាន ដើម្បីទិញទំនិញដែលខ្លួនចង់បាននៅក្នុងតម្លៃទាប ហើយទិកនិកនេះល្អបំផុត សម្រាប់អ្នកដែលចង់នាំទំនិញពីក្រៅប្រទេសក្នុងចំនួនតិច យកមកពិសោធន៍លក់នៅក្នុងទីផ្សារ។ ទិកនិកចរចារនោះ គឺការអួតពីខ្លួនឯងឱ្យដៃគូរជឿជាក់។ 

មុននឹងអាចទិញទំនិញពីក្រៅប្រទេសបានក្នុងតម្លៃទាប មានមេរៀនសំខាន់មួយ ដែលអ្នករកស៊ីអនឡាញគ្រប់រូបត្រូវរៀននោះគឺ មេរៀនអួតពីខ្លួនឯង។ វាជាការពិត ប្រសិនបើអ្នកចង់ទិញទំនិញពីរោងចក្រក្រៅប្រទេសដោយផ្ទាល់ ក្នុងតម្លៃទាប ជាទូទៅខាងរោងចក្រ គេតម្រូវឱ្យអ្នកយកក្នុងចំនួនច្រើន ទើបគេព្រមលក់ឱ្យអ្នកក្នុងតម្លៃបោះដុំ ពុំនោះទេ គេនឹងលក់ឱ្យអ្នកស្មើរនឹងតម្លៃទីផ្សារលក់រាយធម្មតាមិនខាន។ 

ដូច្នេះ មិនថាអ្នកចរចារតាមបណ្តាញសង្គម ឬក៏ទៅចរចារដោយផ្ទាល់នោះទេ អ្វីដែលអ្នកត្រូវផ្តោតនៅអំឡុងពេលចរចារនោះ គឺអ្នកត្រូវអួតពីខ្លួនឯងឱ្យខ្លាំងបំផុត។ ឧ. ប្រសិនជាអ្នកចង់នាំស្បែកជើងពីចិនមកលក់ ហើយដំបូងអ្នកចង់បានក្នុងបរិមាណតិច តែក្នុងតម្លៃបោះដុំ អ្នកទាំងអស់គ្នាត្រូវអួតប្រាប់ដៃគូរអ្នកថា បច្ចុប្បន្ននេះ អ្នកជាអ្នកលក់អនឡាញដ៏ធំមួយ នៅប្រទេសរបស់អ្នក ហើយអ្នកមានដៃគូរជួយលក់ជាច្រើន ហេតុនេះអ្នកចង់នាំស្បែកជើងពីរោងចក្រគេ ប្រមាណ១ម៉ឺនគូរយកទៅលក់នៅស្រុកអ្នក ប៉ុន្តែជាជំហ៊ានដំបូងអ្នកចង់ទិញ ៥០គូរ យកទៅធ្វើទីផ្សារសិន ប្រសិនជាមានគេចាប់អារម្មណ៍ច្រើន ទើបអ្នកយកច្រើនជាងនេះទៀត។ 

ការរៀបរាប់ខាងលើនេះ គ្រាន់តែជាឧទាហរណ៍មួយប៉ុណ្ណោះ អ្នកទាំងអស់គ្នា អាចប្រើទិកនិកអួតផ្សេងៗទៀត ទៅតាមអ្វីដែលអ្នកគិតថា វាស្តាប់មើលទៅដៃគូរអ្នកមានអារម្មណ៍ថាអ្នកជាអតិថិជនអស្ចារ្យ។ ប៉ុន្តែសូមចាំថា ការអួតដែលល្អបំផុត គឺជាការអួតដែលអ្នកច្បាស់លាស់ទៅលើផលិតផលនោះ ៕ 

អត្ថបទដោយ៖ Meng Songly (LeEmon Biz) 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES