​ ផលិតផលអនឡាញទាំង ៥ ប្រភេទនេះ នឹងក្លាយជាអាជីពចំណូលខ្ពស់បំផុតក្នុងឆ្នាំ ២០២០ ខាងមុខ

ក្នុងរយៈកាលចុងក្រោយនេះទំនោរនៃការរកស៊ីក្នុងបណ្តាញសង្គមកំពុងតែផុសផុលខ្លាំង ដែលបង្ករបរិយាកាសល្អមួយអោយអ្នករកស៊ីអនឡាញ តែក្នុងនោះក៏មានផលិតផលមួយចំនួនកំពុងតែឈរនៅកំពូលតារាង ជាប់ជាផលិតផលលក់ដាច់ជាងគេនៅក្នុទីផ្សារស្រុកខ្មែរ ហើយគេរំពឹងថាកាន់តែមានតីផ្សារនាពេលខាងមុខខ។ 

ពេលនេះ Business Cambodia សូបបង្ហាញពីផលិតផលទាំង ៥ ប្រភេទនេះកាន់តែមានទីផ្សារខ្ពស់នៅលើអនឡាញ ឆ្នាំ២០២០ខាងមុខនេះ​ ​ 

១ គ្រឿងសម្អាង 

មួយរយៈចុងក្រោយនេះ ឃើញថាផលិតផលគ្រឿងសម្អាងកំពុងតែទទួលបានប្រជាប្រិយបំផុត និងវាបានផ្ទុះឡើងខ្លាំងពីសំណាក់យុវវ័យគ្រប់ស្រទាប់ថ្នាក់ទាំងអស់ ជាពិសេសពួកគាត់ចាប់អារម្មណ៍តែផលិតផលដែលនាំចេញមកពីប្រទេសកូរ៉េ និងប្រទេសថៃ ឬបណ្តាលប្រទេសមួយចំនួនទៀត ពោលបើអ្នកលក់អនឡាញអាចនាំចេញផលិតផលសម្អាងទាំងនោះពីប្រទេសទាំងអស់ដែលកំពុងចាប់អារម្មណ៍ខ្លាំងខាងផ្នែកសម្អាង ហើយមកបង្កើតយីហោខ្លួនឯងនិងដាក់បញ្ជាទិញតាមអនឡាញ ច្បាស់ជាទទួលបានជោគជ័យជាមិនខាន។ ​

២ អេឡិចត្រូនិច 

គ្រឿងអេឡិចត្រូនិចវាបានក្លាយជាទីពេញនិយម និងចាំបាច់បំផុតសម្រាប់ប្រើប្រាស់នៅជីវភាពរស់នៅប្រចាំថ្ងៃទៅហើយ ​ដូច្នេះប្រសិនបើអ្នកលក់អនឡាញចេះយករបស់ទាំងនោះមកច្នៃហើយធ្វើការដាក់បញ្ជាទិញនៅតាមប្រពន្ធ័អ៊ីនធឺណេត វាកាន់តែមានភាពងាយស្រួលក្នុងការបញ្ជាទិញរបស់អតិថិជន ពោលប្រសិនបើអ្នកទាំងអស់គ្នាអាចនាំចូលគ្រឿងទាំងនោះបាន ជាពិសេសអាចនាំចេញពីបណ្តាលប្រទេសមួយចំនួនដែលមានតម្លៃថោក ហើយលក់ទៅវិញចំណេញច្រើន ជាពិសេសនោះការនាំចូលពីប្រទេសចិន ។ 

៣ សម្លៀកបំពាក់ម៉ូត 

បច្ចុប្បន្នតម្រូវការនៃការស្លៀកពាក់គឺជារឿងចាំបាច់បំផុតសម្រាប់មនុស្សគ្រាប់វ័យទៅហើយ ក្នុងការបង្ហាញពីតម្លៃរបស់ខ្លួន ពោលជាពិសេសយុវ័យភាគច្រើនពួកគេតែងតែនិយមបំផុតក្នុងការផ្លាសប្តូរម៉ូតសម្លៀកបំពាក់យ៉ាងញឹកញ៉ាប់ ដូច្នេះតម្រូវការកាន់តែកើនឡើង វាជាឱកាសល្អមួយដែលអ្នកលក់អនឡាញបង្វែរក្បាច់ចាស់ តែធ្វើអ្នកលក់នៅសម័យកាលទី ២១ ម្តង គឺនាំចូលនៅម៉ូតសម្លៀកបំពាក់ជាច្រើនម៉ូតថ្មីៗ និងប្លែកដើម្បីបំពេញសេចក្តីត្រូវការរបស់ភ្ញៀវ ។ 

៤ អលង្ការ

គ្រឿងអលង្ការ វាបានក្លាយជារបស់មួយដែលមានតម្លៃមួយប្រភេទដែលបង្ហាញពីតម្លៃ ក៏ដូចជាកិត្តិយរបស់មនុស្សទៅហើយ ជាពិសេសតម្រូវការនៅពេលបច្ចុប្បន្នកំពុងតែមានច្រើន ហើយមិនសូវជាមានច្រើនឡើយនៅការលក់របស់ប្រភេទនេះនៅតាមអនឡាញ។  វាទាមទារអោយយើងមានភាពច្នៃប្រឌិតខ្ពស់នៅក្នុងការលេងម៉ូត ហើយបើចង់អោយយីហោគ្រឿងអលង្ការនេះអាចរកចំណូលច្រើន លុះត្រាតែយើងអាចនាំនៅរបស់ថ្មីៗមួយចំនួនអោយកាន់តែច្រើនទើបអាចប្រកួតប្រជែងនៅក្នុងទីផ្សារបាន។

៥.លក់កាបូបដៃ

វាបានក្លាយជាការពេញនិយមទៅហើយរបស់យុវវ័យភាគច្រើនដែលបានចាប់អារម្មណ៍ទៅលើទំនិញប្រភេទនេះ ដោយសារសម័យការកាន់តែវិវត្ត តម្រូវការកាន់តែច្រើន ជាពិសេសយុវ័យតម្រូវការមិនចេះចប់ នៅការផ្លាសប្តូរ ម៉ូតកាបូប សម្លៀកបំពាក់ ស្បែកជើងជាដើម ។ 

អត្ថបទដោយ : នៅ ហៀង

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES