សហគ្រិនចាស់វស្សា៖បង្ហើបពីរូបមន្តដែលមិនត្រូវភ្លេចពេលចាប់ផ្តើមអាជីវកម្ម!

លោក សោម សម្បត្តិ គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន ថ្នាំពណ៌ជាតិ ខេម ផេន ដែលបច្ចុប្បន្នបានក្លាយជាក្រុមហ៊ុនថ្នាំលាបនៅកម្ពុជាដំបូងបំផុត​ ដែលបង្កើតដោយកូនខ្មែរ នឹងក៏ជាក្រុមហ៊ុនថ្នាំពណ៌តំណាងឲ្យប្រទេសកម្ពុជាយើងផងដែរ។ ពេលដែលរូបគាត់វិវត្តន៍ខ្លួនទទួលបានជោគជ័យមកសព្វថ្ងែនេះ គាត់បានអភិវឌ្ឃន៍នូវចំណេះដឹងដ៏សំខាន់៤យ៉ាង ដែលជាយុទ្ធសាស្រ្តដើម្បីត្រៀមពេលចាប់ផ្តើមធ្វើអាជីវកម្ម នោះរួមមាន៖

១.ចំណេះ ៖

លោក សម្បត្តិ បានពន្យល់ថា ដើម្បីឲ្យជោគជ័យក្នុងរឿងរកស៊ី ចំណេះគឺជាកត្តាមួយដ៏សំខាន់​សម្រាប់ធ្វើឲ្យអាជីវកម្មចេញផ្លែផ្កា ក៏ដូចជា ចំណេះខាងហិរញ្ញវត្ថុ ចំណេះដឹងទូទៅ និងចំណេះវិជ្ជាជីវ:ជាដើម ហើយចំណេះទាំងអស់នេះ វាអត់នៅមួយកន្លែងទេ ។ឧទាហរណ៍ថា បើយើងចេញពីសាលាទៅធ្វើការងារឲ្យស្ថាប័នឬក្រុមហ៊ុនអ្វីមួយ គួររៀនសូត្រនូវចំណុចណាដែលគិតថាល្អសម្រាប់ខ្លួនឯង ហើយយកចំណេះដឹងទាំងនោះមកអនុវត្តន៍។

២.ចំណង់៖

នាយកប្រតិបត្តិក្រុមហ៊ុន ខេម​ ផេនរូបនេះ បានយល់ឃើញថា ប៉ុន្តែបន្ទាប់ទៅទៀត​​បើចង់ឲ្យសម្រេចជោគជ័យ នៅក្នុជីវិតរបស់អ្នក លើការធ្វើអ្វីមួយផ្សេងទៀត។“ឧទាហរណ៍ដូចខ្ញុំផ្ទាល់ ចង់ធ្វើអាជីវកម្មមួយឲ្យទទួលបានជោគជ័យ ហើយល្បី ឲ្យល្អជាងគេ ឲ្យមានគុណភាពប្រសិទ្ធិភាពយូរជាងគេ ទាំងនេះហើយគឺជាចំណង់ចិត្តដែលចាប់ផ្តើមដុះចេញ។

៣.ជំនឿ៖

ស្ថាបនិកថ្នាំពណ៌ជាតិ នេះ បានសង្កត់ធ្ងន់ថា “ជំនឿគឺជារឿងមួយ​ កើតចេញពីចិត្ត ពីបេះដូង​ កាលណាចំណង់កើតមានហើយនោះ ជំនឿ​នៃភាពជឿជាក់ក៏កើតមានដែរ។ លោកសោម​ សម្បត្តិ “ខ្ញុំមានជំនឿថា បើយើងធ្វើបាន យើងក៏អាចលក់បាន”។ 

៤.ជំនាញ៖

សហគ្រិន រូបនេះ​ បានថ្លែងទៀតថា នៅពេលដែលយើងមានចំណេះ មានចំណង់មានជំនឿ​ ដូច្នេះអ្វីដែលត្រូវការជាចាំបាច់នោះ គឺជំនាញ ពីព្រោះជំនាញគឺជាចំណេះធ្វើដែលយើងមិនអាចខ្វះបាន។លោក បានលើកឡើងថា ខ្ញុំគ្រាន់តែជាសហគ្រិនម្នាក់ដែលរៀនបានត្រឹមថ្នាក់ទី៦សោះ តែអាចបង្កើតក្រុមហ៊ុនថ្នាំមួយដែលប្រើដើមទុនតិចបំផុត ហើយប្រកួតប្រជែងនឹងក្រុមហ៊ុនធំ​ៗ និងអាចយកឈ្នះគេបាន នោះដោយសារផ្តើមចេញពីចំណេះហើយខ្ញុំយកមកធ្វើដើម្បីបង្កើតជាជំនាញ។

គួរជម្រាបថា លោក សោម សម្បត្តិ ជាអគ្គនាយកក្រុមហ៊ុន Cam Paint ​ ដែលលោកបានបង្កើតដោយផ្ទាល់ គឺក្រុមហ៊ុន ថ្នាំពណ៌ ខេម ផេន (Cambodian Chemical Supply Co., Ltd )ជាក្រុមហ៊ុនផ្តត់ផ្គង់ថ្នាំពណ៌ នៅព្រះរាជាណាចក្រកម្ពុជា និងនៅបរទេសផងដែរ៕

អត្ថបទ៖Sreang Chandy 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES