ឧកញ៉ា គួច ម៉េងលី៖ បង្ហើបពីមូលហេតុធំៗ៣ ដែលសិស្សប្រឡងធ្លាក់ទី១២ មិនត្រូវរៀន១ឆ្នាំទៀត

លទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ ទើបតែចេញហើយក្តៅៗ អ្នកដែលបានប្រឡងជាប់ប្រហែលជាកំពុងសប្បាយរីករាយក្នុងចិត្ត ហើយត្រៀមគិតថាគួររៀនអ្វីបន្ត។ រីឯអ្នកប្រឡងមិនជាប់ តិចឬច្រើនប្រាកដជាកើតទុក្ខ អន់ចិត្តនឹងលទ្ធផល ហើយមិនដឹងថាគួរធ្វើអ្វីបន្តនោះទេ។ អាស្រ័យហេតុនេះ Business Cambodia សូមលើកយកមូលហេតុធំៗ៣ របស់លោកឧកញ៉ាវេជ្ជៈបណ្ឌិត គួច ម៉េងលី ដែលគាត់បានបញ្ជាក់យ៉ាងច្បាស់ៗថា សិស្សដែលប្រឡងធ្លាក់ឆ្នាំនេះ មិនគួររៀនឌុបមួយឆ្នាំទៀតឡើយ។

ក្នុងបទសម្ភាសន៍ជាមួយBusiness Cambodiaកាលពីព្រឹកមិញនេះ លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានពន្យល់ថា មូលហេតុដែលគាត់មិនចង់ឱ្យសិស្សប្រឡងធ្លាក់ រៀនឌុបមួយឆ្នាំទៀតនោះ ព្រោះគាត់យល់ថា ក្មេងៗដែលប្រឡងធ្លាក់ឆ្នាំនេះ មិនប្រាកដថាពួកគាត់រៀនមួយឆ្នាំទៀត ហើយអាចប្រឡងជាប់វិញនោះទេ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះគឺថា នៅពេលដែលសិស្សប្រឡងធ្លាក់ហើយ គាត់ទៅរៀនមួយឆ្នាំទៀត វានឹងធ្វើឱ្យគាត់ខ្មាសគេ និងខាតពេលវេលារបស់គាត់ខ្លាំងណាស់។ 

លោកឧកញ៉ាបន្តថា ក្មេងៗដែលប្រឡងធ្លាក់មធ្យមសិក្សា គួរនាំគ្នាដាក់ស្វ័យរិនចាំប្រឡងឆ្នាំក្រោយ ហើយស្វែងរកសកលវិទ្យាល័យណាដែលខ្លួនគិតថាល្អ រើសយកជំនាញ ឬមុខវិជ្ជាផ្សេងៗដែលខ្លួនស្រលាញ់ចូលចិត្ត រៀនថ្នាក់បរិញ្ញាបត្ររងវិញទើបជាការប្រសើរ។ព្រោះថា ការសិក្សាថ្នាក់បរិញ្ញាបត្រមួយឆ្នាំ នៅសកលវិទ្យាល័យ វាល្អជាងរៀនឌុបមួយឆ្នាំនៅសាលា ពោលគឺក្មេងៗអាចមកស្វែងយល់ពីសង្គម មើលគេមើលឯងនៅទីក្រុង រៀនរស់បែកពីគ្រួសារ កុំឱ្យអាយុច្រើនហើយនៅមិនដឹងអី ខ្លាចគេទៀត។

សហគ្រិនចិត្តធម៌រូបនេះ បានបញ្ជាក់ទៀតថា “សិស្សដែលប្រឡងធ្លាក់មធ្យមសិក្សាដាច់ខាតកុំអស់សង្ឃឹម ព្រោះក្មួយៗអាចចុះឈ្មោះចូលរៀននៅសាលាជំនាញបច្ចេកទេសវិជ្ជាជីវៈ ឬរៀនជំនាញណាមួយដែលក្មួយៗស្រលាញ់ចូលចិត្ត។ ក្មួយៗអាចធ្វើបែបនេះ ដើម្បីទទួលបានសញ្ញាបត្រណាមួយដែលក្មួយៗចង់បានដូចជា វិញ្ញាបនបត្រ សញ្ញាបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រ ឬក៏បរិញ្ញាបត្រជាន់ខ្ពស់ ជាដើម” ៕

អត្ថបទដោយ៖ Meng SonglY (LeEmon) 

Adtag for Mobile Grow:-
Online

RELATED ARTICLES