ស្ថានីយ៍ប្រេងឥន្ធនៈដ៏ធំ១ មានទាំងហាងកាហ្វេ និងម៉ាត កំពុងបង្ហាញខ្លួនលើផ្លូវជាតិលេខ៤

នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា កំណើនសេដ្ឋកិច្ចជាតិ នៅក្នុងប្រទេសកម្ពុជាយើង គឺមានការកើនឡើងប្រមាណជា ៧ភាគរយជារៀងរាល់ឆ្នាំ ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារជាងមុន ហើយក៏អាចឱ្យពួកគាត់មានលទ្ធភាពទិញយាន្តជំនិះកាន់តែច្រើនផងដែរ។ 

ដោយសារតែមានកំណើនយាន្តជំនិះច្រើនបែបនេះហើយ បានធ្វើឱ្យមានស្ថានីយ៍ប្រេងឥន្ធន្ធៈតូចធំជាច្រើន កំពុងតែពង្រីកខ្លួនដូចផ្សិត ដើម្បីចូលរួមបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។ នៅក្នុងនោះដែរ យើងសង្កេតឃើញថា មានស្ថានីយ៍ប្រេងឥន្ធនៈមួយប្រភេទ ក៏កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងផងដែរ ពីមហាជនទូទៅ ដោយស្ថានីយ៍ត្រៀមនឹងបើកសម្ពោធសាខាថ្មីមួយទៀត នៅថ្ងៃទី៣០ ខែមីនា ខាងមុខនេះ តាមបណ្តោយផ្លូវជាតិលេខ​៤ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងជិតទាំងឆ្ងាយ។ 

 

 

ស្ថានីយ៍ដែលបានរៀបរាប់នោះ គឺមានឈ្មោះថា ស្ថានីយ៍ លឹម លុង វល្ល័ស ដែលមានទីតាំងស្ថិតនៅភូមិរំលោង ឃុំវល្ល័ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឬហៅថា ម្តុំគីឡូ៤០ (K40) ។ ស្ថានីយ៍ប្រេងឥន្ធនៈនេះ មានសេវាកម្មចាក់សាំងគ្រប់ប្រភេទ ដូចជាសាំងសូពែរ សាំងធម្មតា ហ្គែស និងកាហ្វេប្រែន (កាហ្វេឆា ផាយ៉ម) រួមជាមួយម៉ាតមានទំនិញ និងភេសជ្ជៈគ្រប់ប្រភេទ រហ័សទាន់ចិត្ត ហើយមានទីធ្លារធំទូលាយសម្រាប់ចតយាន្តយន្តតូចធំ ព្រមទាំងមានបន្ទប់ទឹកស្អាត និងមានអនាម័យល្អថែមទៀតផង។

 

 

ដូច្នេះហើយ សម្រាប់បងប្អូនដែលត្រូវការសេវាកម្មដូចបានរៀបរាប់ខាងលើនេះ អាចជ្រើសរើសស្ថានីយ៍ លឹម លុង វល្ល័ស នេះបាន ព្រោះទីតាំងក៏ងាយស្វែងរកផងដែរ។ ជាក់ស្តែង ​បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ៤ ពីកើតមកទិញខាងលិច នៅខាងឆ្វេងដៃ ហួសស្ថានីចំនួនពីរ រួចមើលខាងឆ្វេងដៃ។ បើធ្វើដំណើរមកពីលិចទៅកើតនៅខាងស្តាំដៃ ហួសស្ពានល្បឿនលឿនកំពុងសាងសង់បន្តិចតែប៉ុណ្ណោះ ៕

 

 

 

 

សូមចុចឡាយផេក ស្ថានីយ៍ លឹម ឡុង ខាងក្រោមនេះ ដើម្បីទទួលបានព័ត៌មានបន្ថែម៖ 

 

 

 

 

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES