អ្នកមានដីនៅជាប់ឆ្នេរ បើមិនដឹងធ្វើអី គួរសាករបរថ្មីស្រឡាងនេះ ព្រោះមិនទាន់មានអ្នកធ្វើនៅឡើយក្នុងស្រុកខ្មែរ

លោកអ្នកដែលមានដីទំនេរសូមកុំទុកចោល ព្រោះថាទាំងនោះអាចឲ្យលោកអ្នកមានរបរមួយជាក់លាក់ និងរកចំណូលបានជាប្រចាំថែមទាំងទៀតផង។ លើសពីប្រជាកសិករដែលមានរបរហើយក៏នៅតែសាកល្បងរបរមួយនេះបានដែរ ព្រោះវាសម្បូរទីផ្សារ ដោយហេតុថារបរនេះជារបរថ្មីស្រឡាងសម្រាប់ស្រុកខ្មែរមិនទាន់មានធ្វើនៅឡើយ។ ដោយឡែកប្រជាកសិករវៀតណាមបានធ្វើវារួចមកហើយ គឺបានផលល្អខ្លាំងមែនទែន។ 

ថ្ងៃនេះ Business Cambodia នឹងនាំយកនូវបច្ចេកទេសមួយចំនួនទាក់ទងនឹងការចិញ្ចឹមងាវដែលជាទុនដ៏ល្អបំផុតសម្រាប់ប្រជាកសិករគួរស្វែងយល់បន្ថែមមុននឹងចាប់ផ្ដើមចិញ្ចឹម។

ការរៀបចំឆ្នេរដើម្បីចិញ្ចឹមងាវ

  • ឆ្នេរចិញ្ចឹមងាវតែងតែជាឆ្នេរទឹកជំនោរ ឈូងសមុទ្រមានររលកខ្យល់តូច ទឹកជោរនាជ មានប្រភពទឹកសាបហូរចូល បាតគឺខ្សាច់ភក់។
  • ត្រូវតែវ័ណ្តសំណាញ់ ព័ទ្ធជុំវិញឆ្នេរចិញ្ចឹមដើម្បីកុំអោយងាវវារចេញមកក្រៅ។
  • កប់សំណាញ់ក្រោមដី​​៣០សង់ទីម៉ែត្រ រួចប្រើបង្គោលតូចៗលើកសំណាញ់ឡើងប្រៀបនឹងផ្ទៃឆ្នេរពី៦០ទៅ៧០សង់ទីម៉ែត្រ។
  • ត្រូវដោតបង្គោលប្រភេទតូចមួយហើយ ១០ ម៉ែត្រដោតបង្គោលប្រភេទធំមួយដើម្បីស្ទួយសំណាញ់។
  • សំណាញ់ត្រូវបញ្ឈរផ្អៀងចូលផ្ទៃឆ្នេរបន្តិច។ធ្វើអនាម័យផ្ទៃឆ្នេរ ប្រមូលសំរាមសំរោចចេញ ឆ្ងាយពីផ្ទៃឆ្នេរ។
  • ពេលទឹកស្រកអស់ យករនាស់រាស់ឬកៀរអោយផុសផ្ទៃឆ្នេរជម្រៅពី ៥ ទៅ ១០ សង់ទីម៉ែត្រ ដើម្បីសត្វងាវអាចត្បុរចុះដីខ្សាច់ដោយមិនត្រូវទឹកបង្ហូរទៅ។

របៀបធ្វើរងចិញ្ចឹមងាវ

  • រងមានទិសស្របនឹងខ្សែទឹកជំនោររនាជ។
  • លើករងទំហំ ១,៥ ម៉ែត្រ នៅចន្លោះពីរងមួយទៅរងមួយ ត្រូវធ្វើផ្លូវដើរតូចមួយ
  • នៅតំបន់ចិញ្ចឹមងាវត្រូវហាកលឆ្នេរមួយថ្ងៃជាង ៥ ម៉ោងឬរយៈពេលហាលឆ្នេរវែងជានេះក៏បាន
  • នៅរដូវប្រាំងត្រូវមានវិធានការរក្សាទឹក និងរក្សាសំណើមជាកំណត់អោយឆ្នេរចិញ្ចឹម។
  • ចងខ្សែលើផ្ទៃឆ្នេរដើម្បីចៀស វាងសត្វងាវវារទៅកន្លែងផ្សេង។

របៀបព្រលែងកូនពូជនិងការកំណត់ដង់ស៊ីតេដាក់ចិញ្ចឹម

  • កូនពូជត្រូវកំណត់យកទំហំយ៉ាងហោច ពី ០,៥ ទៅ ១ សង់ទីម៉ែត្រ។
  • បើទំហំពូជ ៥ ម៉ឺនក្បាលក្នុង ១ គីឡូក្រាម ត្រូវព្រលែង ១០០ គីឡូក្រាមក្នុង ១.០០០ ម៉ែត្រការេ។
  • បើទំហំពូជ ៤ ម៉ឺនក្បាលក្នុង ១ គីឡូក្រាម ត្រូវព្រលែង ១១០ គីឡូក្រាមក្នុង ១.០០០ ម៉ែត្រការេ។
  • បើទំហំពូជ ៣ ម៉ឺនក្បាលក្នុង ១ គីឡូក្រាម ត្រូវព្រលែង ១៤០ គីឡូក្រាមក្នុង ១.០០០ ម៉ែត្រការេ។
  • បើទំហំពូជ ២ ម៉ឺនក្បាលក្នុង ១ គីឡូក្រាម ត្រូវព្រលែង ១៨០ គីឡូក្រាមក្នុង ១.០០០ ម៉ែត្រការេ។

ប្រភេទចំណីនិងការថែទាំ

ចំណីរបស់សត្វងាវគឺពពួក ប្លុងតុងកំណកសរីរាង្គនៅក្នុងបរិស្ថានទឹក ដូច្នេះមិនចាំបាច់ដាក់ចំណីក្នុងដំណើរការចិញ្ចឹមឡើយ។

 យ៉ាងណាមិញ ងាវងាយប្រតិកម្មនឹងការផ្លាស់ប្តូរបរិស្ថានដោយចៃដន្យរួមមាន ទឹកប្រែជាសាបបន្តិចម្ដងៗ សីតុណ្ហភាពទឹកឡើងខ្ពស់ពេកប្រភពទឹកត្រូវបំពុលជាដើម វាអាចបង្កឲ្យ ងាវត្រូវងាប់ជាហូរហែ។ ពេលឃើញបាតុភូតសត្វងាវ អណ្តែត ផុតផ្ទៃបាតគឺត្រូវមានវិធានការប្តូរទីតាំង ឲ្យទាន់ពេលវេលាដើម្បីចៀសវាងការវាចេញ ងាប់កាន់តែច្រើន។

ការប្រមូលផល

ងាវបន្ទាប់ពីចិញ្ចឹមបាន​១៥ខែ ឡើងទៅគឺអាចប្រមូលផលបានហើយ៕

អត្ថបទដោយ៖ សារ ធូរ៉ា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES