ឧកញ៉ាគីម ហ៊ាង៖ មនុស្សទូទៅ បើអត់រងសម្ពាធ មិនអាចប្រើប្រាស់ថាមពលពិត

ជាការពិតណាស់មានមនុស្សជាច្រើន មិនបានបញ្ចេញនូវថាមពលពិត ឬសមត្ថភាពដែលខ្លួនមានបានអស់នោះទេ ដោយសារតែគេមិនបានទទួលរងនូវសម្ពាធពីខាងក្រៅ។ ពេលខ្លះអាចធ្វើឱ្យមនុស្សយើងបាត់បង់ឱកាស ដើម្បីសម្រេចបានលទ្ធផលធំ ឬគោលដៅរបស់ខ្លួន ដោយសារតែយើងមានបង្អែក ឬគ្មានសម្ពាធណាមួយ។

ត្រង់ចំណុចនេះ បណ្ឌិតគីម ហ៊ាង ធ្លាប់លើកឡើងថា មនុស្សទូទៅបើអត់រងសម្ពា មិនអាចប្រើប្រាស់ថាមពលពិតពីក្នុងខ្លួនដែលមាននោះទេ។ ហើយពួកគេក៏មិនអាចសម្រេចការងារធំ ឬបើអ្នកក្រក៏មិនអាចរំដោះខ្លួនចេញពីភាពក្របានដែរ។

មានមនុស្សជាច្រើនបានផ្តេកផ្តួលទៅតាមពេលវេលា ដោយពួកគេមិនបានខិតខំប្រឹងប្រែងធ្វើការ ឬខិតខំដើរទៅរកគោលដៅនោទេ ដោយសារតែពួកគេគ្មានសម្ពាធពីខាងក្រៅណា ឱ្យគេមានការភ្ញាក់រលឹក ឬឈឺចាប់ ដើម្បីក្រោកឈរដើរទៅមុខបាន។

ដូច្នេះសម្ពាធ ឬឧបសគ្គមិនមែនជារឿងអាក្រក់ពេកទេ តែវាបានធ្វើឱ្យយើងរឹងមាំ មានជំហរ និងឆ្លាតវៃជាមុន ហើយកាន់តែមានថាមពលខ្លាំង ដើម្បីសម្រេចការងារធំ។

អត្ថបទដោយ៖ម៉ន វុទ្ធា

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES