ក្រុមហ៊ុន NIKE រងការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីចេញម៉ូតសំលៀកបំពាក់កីឡាសម្រាប់មនុស្សធាត់

ក្រុមហ៊ុន Nike គឺជាក្រុមហ៊ុនផលិតសំលៀកបំពាក់ និងសំភារះកីឡាមួយដ៏ធំ និងមានភាពល្បីល្បាញទូទាំងពិភពលោក ។ ក្នុងមួយឆ្នាំៗមានសំលៀកបំពាក់រាប់លានម៉ូតដែលបានផលិត និងមានសំលៀកបំពាក់រាប់លានសម្រាប់ដែលបាននាំចេញនិងលក់ទូទាំងពិភពលោក ។ ក្រុមហ៊ុននេះកើបចំណូលរាប់រយពាន់លានក្នុងមួយឆ្នាំៗ ហើយម្ចាស់ក្រុមហ៊ុននេះក៏ជាសេដ្ឋីល្បីឈ្មោះម្នាក់នៅលើពិភពលោកផងដែរ ។ 

ថ្មីៗនេះក្រុមហ៊ុន Nike បានចេញម៉ូតសម្លៀកបំពាក់កីឡាសម្រាប់តំរូវអោយអ្នកដែលមានមាឌធំៗ និងអ្នកដែលធាត់ៗ ។ ការចេញម៉ូតលើកនេះមិនមែនទទួលបានភាពជោគជ័យដូចសព្វមួយដងនោះឡើយ ផ្ទុយទៅវិញក៏ផ្ទុះការរិះគន់ពីសំណាក់អ្នកដែលនិយម និងហ្វេនរបស់ផលិតផល Nike ផងដែរ ។ មតិមួយចំនួនបានរិះគន់ថា ក្រុមហ៊ុននេះហាក់ដូចជាចង់ឌឺដង និងផ្លែផ្កាអោយអ្នកដែលមានរាងធាត់ៗទាំងនោះពេកហើយ ។ មតិមួយចំនួនទៀតក៏បានលើកឡើងថាក្រុមហ៊ុននេះហាក់ដូចជាមានចេតនា ដៀមដាម ចំអកឡកឡឺយអោយអ្នកមានមាឌធាត់ៗចំៗមុខតែម្តង ។ 

នេះគ្រាន់តែជាមតិដែលសារធារណះជនលើកឡើងមកតែប៉ុណ្ណោះ ទៅជាយ៉ាងណាយ់ងរងចាំការបកស្រាយពីសំណាក់តំណាងក្រុមហ៊ុនផលិតសម្លៀកបំពាក់ដ៏ធំមួយនេះសិន ។ បើតាមសម្តីរបស់អ្នកវិភាគបានលើកឡើងថា ផលិតផលគ្រប់យ៉ាងដែលក្រុមហ៊ុននេះផលិតឡើងគឺសុទ្ធតែមានហេតុ និងផលច្បាស់លាស់ មិនមែនចេះតែផលិតចេញមកអោយតែបាន និងយកលុយពីអតិថិជនដោយមិនខ្វល់ពីតម្រូវការរបស់អតិថិជនខ្លួន​នោះឡើយ ៕ 

អត្ថបទដោយ នេន សុធា (Leadership Writer) 

RELATED ARTICLES