ស្របពេលក្រុមហ៊ុនជាច្រើនកំពុងខាតលុយ ក្រុមហ៊ុន Nike បែរជាសង្ងំកើបលុយ ពីការផលិតរបស់១នេះ

ស្របពេលមានដែលបញ្ហាដោយសារកូរ៉ូណាកាន់តែរីករាលដាលខ្លាំង មានអាជីវកម្មជាច្រើនត្រូវបានជួបបញ្ហារហូតដល់ខាតលុយរាប់លានដុល្លារក៏មាន ដោយសារតែបញ្ហាCOVID-19 បានធ្វើឱ្យមនុស្សគ្រប់គ្នាមិនអាចចេញមកក្រៅដើរទិញទំនិញផ្តេសផ្តាសបាន។ប៉ុន្តែស្របពេលដែលហាងលក់ទំនិញជាច្រើនត្រូវបានបិទទ្វារ ក្រុមហ៊ុន Nike កំពុងបង្កើនជំហរការលក់របស់ខ្លួនយ៉ាងរឹងមាំតាមរយៈការផលិតមួកការពារវីរុសជួយដល់អ្នកជំនាញផ្នែកថែទាំសុខភាពក្នុងកំឡុងពេលមានការផ្ទុះឡើងនៃវីរុសនេះ។

នាយកប្រតិបត្តិក្រុមហ៊ុន NIKE លោក John Donahoe បានប្រកាសនៅក្នុងសន្និសិទមួយកាលពីថ្ងៃអង្គារថាក្រុមហ៊ុន Nike កំពុងតែធ្វើការផលិតនូវមួកការពារវីរុស ដើម្បីជួយគ្រូពេទ្យនិងគិលានុបដ្ឋាយិកាក្នុងកំឡុងពេលផ្ទុះឡើងនៃ COVID-19 នេះ។ដោយការផលិតមួកការពារនេះត្រូវបានធ្វើឡើងនៅពេលដែលមានការណែនាំពីបុគ្គលិកថែទាំសុខភាពពិភពលោក Oregon Health & Science University (OHSU) ។ លោក Donahoe បាននិយាយថា“ ក្រុមហ៊ុន Nike ត្រូវការចូលរួមចំណែករបស់របស់ពិភពលោកខណៈពេលនៃការផ្ទុះឡើងនៃ COVID-19 នេះ ដោយធ្វើការចូលរួមផលិតមួកការពារសម្រាប់ក្រុមគ្រូពេទ្យនៅជុំវិញពិភពលោក”។

គួរបញ្ជាក់ផងដែរថា កាលពីដើមខែនេះ Donahoe​​ ភរិយារបស់គាត់គឺEileen និងនាយកប្រតិបត្តិនាពេលបច្ចុប្បន្ននិងអតីតក្រុមហ៊ុន Nike បានចូលរួមក្នុងការបរិច្ចាគប្រាក់ចំនួន ៧ លានដុល្លារដល់ OHSU ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងជាមួយ COVID-19 នេះ និងបានផ្តល់ស្បែកជើងប៉ាតាជាច្រើនគូដែលបានច្នៃពិសេសសម្រាប់ក្រុមគ្រូពេទ្យថែមទៀតផង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Business Insider បានអោយដឹងថា“OHSU សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារនៅ Nike ចំពោះការផ្តល់ជូនដ៏សប្បុរសរបស់ពួកគេដើម្បីជួយ OHSU និងការផ្តល់មួកការពារដើម្បីជួយធានាសុវត្ថិភាពនិងសុខុមាលភាពរបស់អ្នកជំនាញថែទាំសុខភាពផងដែរ៕

ប្រភព៖ BUSINESS INSIDER

អត្ថបទដោយ៖សម្បត្តិ សុខឡាង

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES