នូវែលសេឡង់សម្រេចដាក់ប្រទេសទៅក្នុងភាពអាសន្ន ក្រោយរកឃើញអ្នកផ្ទុកCovid-19 ថ្មី៥០ករណី

បើតាមការចុះផ្សាយព័ត៌មានពី ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។ រដ្ឋាភិបាលនូវែលសេឡង់ បានដាក់ប្រទេសខ្លួនទាំងមូលថា កំពុងស្ថិតក្នុងគ្រាមានអាសន្នហើយ បន្ទាប់ពីបានរកឃើញCovid-19 ៥០ករណីបន្ថែមទៀត នៅក្នុងប្រទេសដីកោះ ដាច់ស្រយាលពីគេឯងមួយនេះ។

ការប្រកាសនេះ ត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រី ក្រសួងការពារស៊ីវិលល នូវែលសេឡង់លោក ភីនី ហេនែរ និងនាយកគ្រប់គ្រងស្ថាប័នចាត់ចែង និងការពារកំឡុងគ្រាកំពុងមានអាសន្នលោកស្រី សារ៉ាហ៍ ស្តាត ប្លេក ក្នុងសន្និសីទមួយនៅព្រឹកថ្ងៃពុធ ទី២៥នេះ។ ការប្រកាសអាសន្ននេះ គឺជាការផ្តល់អំណាចដល់អាជ្ញាធរមួយកំរិត ក្នុងការបង្កើនប្រតិបត្តិការទប់ស្កាត់ការឆ្លងកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាព ជាងមុន។

សូមជម្រាបថា គិតមកដល់ពេលនេះនៅទូទាំងប្រទេសនូវែលសេឡង់ ចំនួនអ្នកឆ្លង COVID-19 បានកើនឡើងដល់ ២០៥ករណីហើយ ក្រោយពីការរកឃើញករណីឆ្លង ៥០នាក់ថ្មីបន្ថែមទៀតនេះ៕

អត្ថបទ៖ ធី ចាន់រី

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES