រដ្ឋមន្រ្តីពាណិជ្ជកម្ម៖កម្ពុជាគាំទ្រគោលនយោបាយបើកចំហទីផ្សារលើទំនិញនាំចូលពីអន្តរជាតិចិន

រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្ដរជាតិចិនលើកទី២គឺជាការគាំទ្រគោលនយោបាយបើកចំហរទីផ្សារនិងពង្រីកសកលភាវូបពាណិជ្ជកម្ម។

(សៀងហៃ, ចិន)៖រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មឯកឧត្តមប៉ានសូរស័ក្តិបានគូសបញ្ជាក់ថាការចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្ដរជាតិចិនលើកទី២គឺជាការបង្ហាញនូវការគាំទ្ររបស់កម្ពុជាចំពោះគោលនយោបាយបើកចំហរទីផ្សារលើទំនិញនាំចូលពីបរទេសមកទីផ្សារចិននិងជាការជំរុញចលនាទៅមុខនៃសកលភាវូបពាណិជ្ជកម្មនិងសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់និងពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងដូច្នេះនាឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូពាណិជ្ជកម្មកម្ពុជាទៅចូលរួមពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្តរជាតិចិនលើកទី២នាព្រឹកថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០១៩និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀតនៅទីក្រុងសៀងហៃប្រទេសចិន។

ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបភ្ញៀវជាតិនិងអន្តរជាតិដែលមានវត្តមាននៅក្នុងពិធីនេះថាព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្ដរជាតិចិនគឺជាវេទិកាដ៏សំខាន់បំផុតមួយសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគជាអន្តរជាតិរវាងប្រទេសចិននិងប្រទេសចូលរួមទាំងអស់នៅលើពិភពលោក។ដោយឡែកការចូលរួមរបស់ប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះកម្ពុជាបានរៀបចំសាងសង់ពន្លាជាតិកម្ពុជាតាមរចនាបទខ្មែរសម័យចតុមុខនៅលើផ្ទៃដីទំហំ២៥៦ម៉ែត្រការ៉េដោយក្នុងពន្លជាតិមានតុបតែងដាក់តាំងលម្អដោយរូបភាពនៃតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តរបស់កម្ពុជានិងមានបញ្ជរដាក់តាំងផលិតផលនិងសេវាកម្មដែលជាសក្តានុពលរបស់ប្រទេសដើម្បីស្វែងរកដៃគូពាណិជ្ជកម្មនិងវិនិយោគថ្មីៗបន្ថែមទៀតចូលលមកប្រទេសកម្ពុជា។ហើយក្នុងឆ្នាំ២០១៩នេះកម្ពុជាបានដឹកនាំក្រុមហ៊ុន៣គឺសហព័ន្ធស្រូវអង្ករនិងក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យនិងសំណង់ទេសចរណ៍ទៅចូលរួមផ្សព្វផ្សាយនិងស្វែងរកដៃគូវិនិយាគបន្ថែម។

ក្នុងកំឡុងពេលនៃការបំពេញបេសកកម្មនៅទីក្រុងសៀងហៃឯកឧត្តមរដ្ឋមន្រ្តីនិងសមាជិកប្រតិភូបានអញ្ជើញចូលរួមវេទិកានិងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនដូចជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអង្គការពាណិជ្ជកម្មពិភពលោកក្រៅផ្លូវការដោយបានលើកយកបញ្ហាកំណែទម្រង់ប្រព័ន្ធរការងាររបស់អង្គការពាណិជ្ជកម្មពិភពលោក, ការជ្រើសរើសក្រុមប្រឹក្សាភិបាល, ប្រព្រឹត្តកម្មពិសេស, កសិកម្មនិងការឧបត្ថម្ភធនជលផលយកមកពិភាក្សារកដំណោះស្រាយមុនការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃអង្គការពាណិជ្ចកម្មលើកទី១២នៅប្រទេសកាហ្សាក់ស្ថាននៅក្នុងខែមិថុនាឆ្នាំ២០២០ខាងមុខ។និងកិច្ចប្រជុំពិភាក្សាថ្នាក់រដ្ឋមន្រ្តីក្នុងអំឡុងពេលអាហារថ្ងៃត្រង់ Lucheon ស្តីពីកិច្ចសម្រួលការវិនិយោគសម្រាប់ការអភិវឌ្ឍដើម្បីស្វែងរកយន្តការរួមមួយក្នុងការបង្កើតក្របខ័ណ្ឌពហុភាគីក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោកនាថ្ងៃអនាគតហើយបញ្ហានេះនឹងលើកយកទៅពិភាក្សាសម្រេចនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃអង្គការពាណិជ្ជកម្មលើកទី១២នៅប្រទេសកាហ្សាក់ស្ថានផងដែរ៕

អត្ថបទនិងរូបភាព៖នាយកដ្ឋានកិច្ចការពិព័រណ៍

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES