





ថ្មីៗនេះមានការផ្ទុះនូវការស៊ែរហ្គេមមួយប្រភេទនៅលើហ្វេសប៊ុក ដោយមានបងប្អូនខ្មែរយើងមួយចំនួនខឹងសម្បារដោយមានការយល់ច្រឡំថាសាច់ Caption សម្ដៅទៅលើខ្លួនអមដោយក្នុងហ្គេមនោះមានភ្ជាប់រូបភាពរបស់ពួកគាត់ផងនោះ។
ជាមួយគ្នានេះផងដែរ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានធ្វើការផុសកាលពីយប់មិញអមដោយចំណងជើងលើរូបភាពថា “សូមបញ្ឈប់ការលេងហ្គេម ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ ជាបន្ទាន់!”។
នាយកដ្ឋានព័ត៌មានវិទ្យា បានបន្ថែមន័យសេចក្ដីនៅក្នុងផុសទៀតថា ហ្គេមដែលមានឈ្មោះថា Jumpy Jumpy នេះជាប្រភេទ Instant Game របស់ហ្វេសប៊ុក ប៉ុន្តែត្រូវអ្នកប្រើប្រាស់បណ្តាញសង្គម Facebook មួយចំនួនធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអាចទាយរករូប Profile របស់គណនី Facebook មកបង្ហាញលើអត្ថបទហ្គេម និងមានកាចែករំលែកបន្ត ដោយអ្នកលេងហ្គេមនេះបានប្រើពាក្យអសីលធម៌លើ Caption ដែលធ្វើឱ្យអ្នកប្រើប្រាស់មានការយល់ច្រលំថាបុគ្គលនោះយករូបខ្លួនទៅផុស និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។
មែនទែនទៅហ្គេមនេះ បង្កើតឡើងក្នុងគោលបំណងសម្រាប់បងប្អូនដែលមានគណនី ហ្វេសប៊ុក លេងកំសាន្ត ហើយអ្នកបង្កើតហ្គេមប្រភេទ Instant Game នេះអាចរកចំណូលបានតាមរយៈការទិញ Items ឬ បានមកពីការផ្សាយពាណិជ្ជកម្មផ្សេងៗ នេះបើតាមការលើកឡើងរបស់នាយកដ្ឋានព័ត៌មានវិទ្យា។
សម្រាប់នាយកដ្ឋានបានក្រើនរំឮក ឱ្យអ្នកលេងហ្គេមបញ្ឈប់សកម្មភាពខាងលើជាបន្ទាន់ ដើម្បីរក្សាបាននូវសេចក្ដីថ្លៃថ្នូរ សីលធម៌សង្គម។
ប្រសិនបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជួបនូវបញ្ហាដូចរៀបរាប់ខាងលើ អាចធ្វើការ Report អត្ថបទហ្គេមនេះបាន ដោយអនុវត្តវិធីសាស្ត្រ ដូចខាងក្រោម៖
- នៅផ្នែកខាងស្តាំលើអត្ថបទ ចុចលើសញ្ញា "…"
- ជ្រើសរើសយក "Find Support or Report Post"
- ជ្រើសរើសយក "Spam" -> "Next" -> "Done"
បើអ្នកបានលេងហ្គេមនេះ អាចចូលទៅលុបវាបាន តាមរយ:៖
- ក្នុងគណនី Facebook ជ្រើសរើសយក Settings -> Instant Games
- ធ្វើការ Remove ប្រភេទហ្គេមដូចរៀបរាប់ខាងលើ (ឧទាហរណ៍៖ Jumpy Jumpy ជាដើម)។
ប្រភេព៖ ទំព័រហ្វេសប៊ុកផ្លូវការ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ