«យុទ្ធសាស្ត្រ​ស្ទូចត្រីឆ្តោរ» យុទ្ធសាស្ត្រថ្មី សម្រាប់រកស៊ីអចលនទ្រព្យនៅកម្ពុជា

សម្រាប់យុទ្ធសាស្ត្រស្ទួចត្រីឆ្តោរនេះ ជាវិធីសាស្ត្រដ៏ល្អមួយដែលសហគ្រិនអចលនទ្រព្យត្រូវដឹង ព្រោះ​​​​វា​បង្ហាញនូវ​តិចនិករបៀប​ទាក់ទាញវិនិយោគទុន តើធ្វើយ៉ាងម្តេច ដើម្បីឱ្យគេហ៊ានបោះទុន​រាប់លានដុល្លារ​ជាមួយយើង ទាំងទំនុកចិត្តខ្ពស់​។ គំនិតអាចថាប្លែក ព្រោះតែមិនសូវមានអ្នកចាប់អារម្មណ៍ក្រៅពីអ្នកធ្លាប់មាន​បទពិសោធន៍ទាញអ្នកវិនិយោគឱ្យរកស៊ីជាមួយនោះទេ។ ហើយឈ្មោះយុទ្ធសាស្ត្រនេះ ត្រូវបានដាក់​ឈ្មោះដោយសហគ្រិនខ្មែរម្នាក់​ ដែលខ្ញុំបាទជជែកលេងនៅហាងកាហ្វេរបស់គាត់មួយកន្លែងនៅក្រុងភ្នំពេញ ដើម្បីឱ្យគាត់ចែករំលែកនូវបទពិសោធន៍ជាក់ស្តែងអំពីការកៀគរទុន សហគ្រិនម្នាក់នោះ គឺបងដួង តារា ស្ថាបនិក​កាហ្វេ Misterbrew Coffeeដែលបង្កើតឡើងតាំងពីលក់នៅតាមចិញ្ចើមថ្នល់រហូតមានហាងលក់ដ៏ធំនៅតាមបណ្តោយផ្លូវព្រះនរោត្តម។

អ្វីដែលចម្លែកសម្រាប់ខ្ញុំ នៅពេលជជែកពិភាក្សាគ្នារឿងរកទុន ឆ្លៀតកេបរស់ជាតិកាហ្វេបណ្តើរនោះ គាត់ថា រកទុនមកវិនិយោគ មិនខុសពីយុទ្ធសាស្ត្រស្ទួចត្រីឆ្តោរនោះទេ បើមិនស្គាល់កាល និងពេលវេលា ច្បាស់ជាស្ទួចមិនបានឡើយ។ បែបនេះហើយទើបខ្ញុំទាញចេញជាយុទ្ធសាស្ត្រស្ទួចត្រីឆ្តោរតែម្តង ដើម្បីងាយស្រួលហៅ និងចងចាំ។

ត្រង់ចំណុចនេះ តាមរយៈការសន្ទនារវាងខ្ញុំ បងដួង តារា ស្ថាបនិកMisterbrew Coffeeបានយល់ថា ដើម្បីឱ្យអ្នកវិនិយោគគេហ៊ានបោះទុនវិនិយោគលើអាជីវកម្ម យើងត្រូវមានអាជីវកម្មដំណើរការសិន ទោះវាមិនទាន់រីកធំក្តី។ ហើយត្រូវបង្ហាញចង្ខុវិស័យអាជីវកម្ម ថាតើ ៥ឆ្នាំ ឬ១០ឆ្នាំទៅមុខទៀត នឹងក្លាយជាអ្វី បន្ទាប់មកយើងត្រូវពន្យល់ផងដែរ ទាក់ទងនឹងគោលដៅជាជំហ៊ានៗ ដើម្បីសម្រេចចង្ខុវិស័យ ហើយត្រូវចំណាយទុនវិនិយោគប៉ុន្មាន? ពេលនោះអ្នកវិនិយោគអាចយកព័ត៌មានទាំងនេះ ទៅវិភាគ តើគួរវិនិយោគ ឬមិនវិនិយោគ។

សហគ្រិនរូបនេះបានបញ្ជាក់ថា យើងត្រូវច្បាស់លាស់ផងដែរ ជាពិសេសផែនការអាជីវកម្មឱ្យបានច្បាស់លាស់ ចង្ខុវិស័យ គោលដៅ សកម្មភាព និងបញ្ហាប្រឈមដែលអាចកើតមានឡើងចំពោះដំណើរការអាជីវកម្មទាំងមូល។ ជាការពិតណាស់ ការរកទុន មិនខុសរបៀបស្ទួចត្រីឆ្តោរធំនោះទេ យើងត្រូវមានដងសន្ទួច ខ្សែ ផ្លែរឹងមាំ(ផែនការអាជីវកម្មច្បាស់លាស់) ហើយត្រូវដឹងទីកន្លែង និងពេលវេលារបស់ត្រីឆ្តោរនៅផងដែរ ព្រោះបើស្ទួចខុសកន្លែង វានឹងបរាជ័យមិនខានឡើយ...។

អត្ថបទ៖ដកស្រង់ចេញពីសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី»

ផ្នែកលក់សៀវភៅ Call 016 300843/017300844

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES