ស្មាតហ្វូន Huawei សេរ៊ីចុងក្រោយ P40 អាចនឹងបំពាក់ប្រព័ន្ធប្រតិបត្តិការ ២នេះមកក្នុងប្រអប់ស្រេច

មីៗនេះមានរបាយការណ៍មួយពីគេហទំព័រ Gizchina បានឱ្យដឹង​ថា ស្មាតហ្វូន Flagship ត្រកូល P របស់ Huawei សេរ៊ីក្រោយគឺ P40 នោះអាច​នឹង​បំពាក់មកស្រាប់ប្រព័ន្ធ​ប្រតិបត្តិការ​ពីរក្នុងទូរស័ព្ទ​តែមួយ។

គេហទំព័រដដែលបានលើកឡើងថា Huawei អាច​នឹង​បំពាក់ Harmony OS ដែលអភិវឌ្ឍដោយ Huawei ជាពិសេស និង Android ប្រភេទ Open Source។

ខាង Huawei មិនទាន់​មានការប្រកាស​ផ្លូវ​ការ​យ៉ាងណានោះទេ ប៉ុន្តែកន្លង​មកនេះ Huawei ធ្លាប់លើកឡើងថា Harmony OS និង​លេចចេញរូបរាង​ឱ្យប្រើប្រាស់ផ្លូវការនៅឆ្នាំ២០២០។

សម្រាប់ Huawei P40 នេះអ្នកតាមដានបច្ចេកវិទ្យា​គេព្យាករណ៍ថា នឹងមានបំពាក់នូវ​បន្ទះ​ឈីប Kirin 990 ហើយភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា​ 5G ហើយអាចនឹង​មានកាមេរ៉ាក្រោយ ៥គ្រាប់ ដោយមានមួយគ្រាប់ទំហំលោតដល់ ៦៤មេហ្គាភិកហ្សែល។

ចំពោះ Harmony OS របស់ Huawei នេះផងដែរ យីហោស្មាតហ្វូនចិនមួយនេះអះអាង​ថាខ្លួនបានសម្ងំធ្វើយូរណាស់មកហើយ ជាមួយគ្នានេះផងដែរថ្មីៗនេះស្ថាបនិកក្រុមហ៊ុន Huawei លោក Ren Zhengfei លើកឡើងថា ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មីនេះអាចហក់ទៅប្រកួត​ប្រជែង​ជាមួយនឹង iOS របស់ Apple បានក្នុង​រយៈពេល ២ ទៅ៣ឆ្នាំទៀត​តែប៉ុណ្ណោះ៕

ប្រភព៖ GizChina

អត្ថបទដោយ៖ ខុន សក្ក័ដា

ចុច Like Page របស់ខ្ញុំដើម្បីទទួលបានចំណេះដឹងបច្ចេកវិទ្យា​ផ្សេងៗបន្ថែមទៀត៖

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES