ឡានអគ្គិសនីសេរ៊ីក្រោយរបស់អាមេរិក នឹងប្រើពេលសាកត្រឹមតែ ១០នាទី ជិះបានជាង៣០០គីឡូម៉ែត្រ

ឡានអគ្គិសនីចាប់ផ្ដើម​ទទួលបានការចាប់អារម្មណ៍បន្តិចម្ដងៗ ខណៈដែលឡានសាំង​និង​ម៉ាស៊ូត​នាពេលបច្ចុប្បន្ននេះត្រូវបានគេចាត់ទុកថា​កំពុង​បំពុលបរិស្ថានខ្លាំង។ ប៉ុន្តែ​កត្តា​ដែលធ្វើឱ្យមនុស្ស​មួយចំនួនមិនទាន់ចង់ប្រើឡានអគ្គិសនី ក្រៅតែពីតម្លៃ គឺ​រយៈពេលសាកនេះឯង​ ដោយចំណាយ​មិនក្រោម​៣០នាទីនោះទេក្នុងការ​សាកម្ដង ខណៈដែលឡានសាំង​ចាក់តែមួយភ្លែតនោះ។

ប៉ុន្តែពេលនេះរបត់ថ្មីមួយអាច​នឹង​ផ្លាស់ប្ដូរ​រយៈពេលសាកនេះ ដោយសាកលវិទ្យា​ល័យអាមេរិក​ Penn State University បាន​ស្រាវជ្រាវ​បង្កើត​នូវ​អាគុយប្រភេទ​ថ្មីមួយ ដែលអាច​ធ្វើការ​សាកត្រឹមរយៈពេលតែ ១០នាទីប៉ុណ្ណោះ អាច​ឱ្យឡាន​បើក​បានចម្ងាយ​ដល់ទៅ ៣២០គីឡូម៉ែត្រ ដោយមិនមានបញ្ហា​អ្វី ឬក៏អន់ថមថយគុណភាព​អាគុយនោះឡើយ។

បច្ចេកវិទ្យា​សាកអាគុយ​ថ្មីនេះ ធ្វើឱ្យអាគុយ​ក្ដៅមួយភ្លែត ប៉ុន្តែ​អ្នកស្រាវជ្រាវ​នៅសាកលវិទ្យា​ល័យនោះអាច​ធ្វើឱ្យ​អាគុយនោះចុះកម្ដៅមកធម្មតា​វិញ មិនមានបញ្ហា​អ្វីនោះទេ​។

ការបង្កើត​អាគុយថ្មីនេះផងដែរ ក៏នឹង​ផ្លាស់ប្ដូរ​ទីផ្សារ​ឡានអគ្គិសនីទាំងស្រុង​ ដោយសារតែ​ការ​សាក​នឹង​មានល្បឿនលឿនជាងមុន ហើយចង់ឬមិនចង់អនាគត ក៏ប្រហែលជាមិនខុសពីអ្វីដែល​ CEO ក្រុមហ៊ុន Tesla លោក Elon Musk ធ្លាប់គិត​ដែរ គឺមនុស្ស​នឹង​នាំគ្នា​ប្រើប្រាស់​រថយន្ត​អគ្គិសនី៕

អត្ថបទដោយ៖ ខុន សក្ក័ដា

ចុច Like Page របស់ខ្ញុំដើម្បីទទួលបានចំណេះដឹងបច្ចេកវិទ្យា​ផ្សេងៗបន្ថែមទៀត៖

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES