ក្រសួងបង្កើតកម្មវិធីថ្មីលើស្មាតហ្វូនឲ្យយុវជនដែល​បោះ​បង់​ការសិក្សាត្រឹម​ថ្នាក់ទី៦អាចបន្តការសិក្សាឡើងវិញបាន

កាលពីថ្ងៃទី​១១ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ក្រោមការផ្តួចផ្តើមរួមគ្នារវាងក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូណេស្កូ ដើម្បីផ្តល់នូវការអប់រំ ដែលមានភាពបត់បែន ដល់យុវជនដែលបានបោះបង់ការសិក្សា ដើម្បីឱ្យពួកគេបញ្ចប់ការ សិក្សាថ្នាក់មូលដ្ឋាន ដែលមានតម្លៃស្មើនឹងថ្នាក់ទី៩។

ក្នុងនោះ ឯកឧត្តមបានពន្យល់ថា កម្មវិធីសិក្សាតាមអ៊ីនធឺណិតនេះនឹងជួយឱ្យយុវជនកម្ពុជាដែលបានបោះបង់ការ សិក្សាកន្លងមកបានបញ្ចប់ការអប់រំកម្រិតមូលដ្ឋាន តាមរយៈការរៀនដោយខ្លួនឯង តាមប្រព័ន្ធ ពីរបញ្ចូលគ្នាដែលមានភាពបត់បែន និងទន់ភ្លន់។ 

ដោយកម្មវិធីនេះអ្នកទាំងអស់គ្នាអាចរៀន នៅកន្លែងណាក៏បានឱ្យតែយើងមាន​ទូរស័ព្ទស្មាតហ្វូន ឬកុំព្យូទ័រដែលមានអ៊ីនធឺណិត ហើយសម្រាប់អ្នកដែលគ្មាន​ទូរស័ព្ទស្មាតហ្វូន ឬកុំព្យូទ័រ គឺអាចមករៀននៅវិទ្យាស្ថានជាតិពហុបច្ចេក ទេសអង្គរ ដោយខាងវិទ្យាស្ថានមានរៀបចំសម្ភារសម្រាប់រៀន។

មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមបាន​បញ្ជាក់ថា បន្ទាប់ពីមជ្ឈមណ្ឌលសិក្សាទី១ នៅភ្នំពេញត្រូវបានដាក់ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅខែកុម្ភៈរហូតមកដល់ពេលនេះ មានសិស្សចំនួន១៥៥៣ នាក់ ដែលមកពីទីកន្លែងនានានៃប្រទេសកម្ពុជាបានចុះឈ្មោះសិក្សាតាមប្រព័ន្ធអនឡាញ និងសិស្សដែលកំពុងសិក្សាមានចំនួន១៤៨នាក់។

លើសពីនោះ ឯកឧត្តម សិរី ជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បាន​មាន​ប្រសាសន៍ថា បច្ចុប្បន្ននេះ អត្រាចុះឈ្មោះចូលរៀនរបស់កុមារនៅកម្ពុជា គឺមាន​ស្ថាន​ភាព​ល្អប្រសើររហូតដល់ទៅជាង​៩០ភាគរយ ប៉ុន្តែអត្រាបោះបង់ការសិក្សារបស់​សិស្សនៅថ្នាក់ទី៦ នៅតែមាន​ច្រើន ​ដោយ​សារអ្នកខ្លះថា គ្រួសារមាន​ជីវភាពខ្វះខាតឈប់ពីការសិក្សាទៅ ជួយធ្វើការរកប្រាក់ជួយគ្រួសារ និងខ្លះទៀតថាមានបញ្ហាផ្សេងៗមិនអាច​បន្តការសិក្សាបាន។

 

លោកបន្ថែមថា ការដែល​រដ្ឋាភិបាល​កម្ពុជាបង្កើតឱ្យមានកម្មវិធីសម មូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត គឺពិតជាមាន​សារៈសំខាន់ណាស់​ព្រោះថា មាន យុវជនមួយចំនួនកាលពីមុនគាត់បោះបង់ចោលការសិក្សាត្រឹមថ្នាក់ទី៦ ដោយសារកត្តាគ្រួសា ប៉ុន្តែនៅពេលគ្រួសារគាត់ល្អប្រសើរឡើងវិញគាត់ចង់ចូលរៀនវិញនៅ សាលាចំណេះដឹងទៅ គឺមានការ​លំបាក តែឥឡូវនេះ ពួកគាត់លែងលំបាកទៀតហើយ ដោយ​ពួកគាត់អាច មកបន្តការសិក្សារបស់ខ្លួនបាន​នៅតាមមជ្ឈមណ្ឌលសិក្សានានា តាមរយៈកម្មវិធីសមមូលអប់រំ កម្រិតមូលដ្ឋានតាមអ៊ីនធឺណិត ព្រោះកម្មវិធីគាត់ចង់រៀនមួយថ្ងៃកន្លះម៉ោងឬមួយម៉ោងក៏បាន​នៅពេលដែលពួកគាត់មាន​ពេលទំនេរ៕
អត្ថបទដោយ ៖ ឆាំ មករា

ប្រភព ៖AKP

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES