ព្រលានយន្តហោះថ្មីខេត្តសៀមរាបមិនត្រឹមតែជំរុញតម្លៃអចលនទ្រព្យតែជំរុញដល់ការរីក​ចម្រើនកម្ពុជា

ព្រលានយន្តហោះ​ថ្មី ដែល​គ្រោង​សាងសង់​នៅក្នុង​ទឹកដី​ខេត្តសៀមរាប​ នឹង​ចំណាយ​ថវិកា​ប្រមាណ​៨៨០​លាន​ដុល្លារ និង​សាងសង់​លើ​ផ្ទៃដី​ទំហំ ៧៥០ ហិកតា នៅក្នុង​ស្រុក​សូទ្រនិគម នា​ជាយក្រុង​សៀមរាប​។ តាម​គម្រោង​នឹងត្រូវ​ប្រើពេល​យ៉ាងហោចណាស់បី​ឆ្នាំ ទៅ​ប្រាំ​ឆ្នាំ​ទើប​សាងសង់​បញ្ចប់​។​​

បើយោងតាម គណៈកម្មការ​ទី​៣​ នៃ​រដ្ឋសភា​ជំរុញ​ ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​ថ្មី ​ពន្លឿន​ការសាងសង់​ឱ្យ​បាន​ឆាប់​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា​ នាពេល​បច្ចុប្បន្ន ។

គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជន បរិស្ថាន ​និង​ធនធាន​ទឹក​នៃ​រដ្ឋសភា​ ដឹកនាំ​ដោយ​ ឯកឧត្តម ជា វ៉ាន់​ដេ​ត ​ជា​ប្រធាន​គណៈកម្មការ ​បាន​អនុញ្ញាត​ឱ្យ​លោក​ Qiu Lujun ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ Yunnan Investment Holding Group Co. Ltd ​ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​ថ្មី ជួបពិភាក្សា​ការងារ​។ ​ជំនួប​ពិភាក្សា​នេះ​ ធ្វើឡើង​នៅ​រសៀល ថ្ងៃទី​៤ ខែ ​វិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​វិមាន​រដ្ឋសភា​។

លោក Qiu Lujun ​បាន​លើកឡើងថា ​គោលបំណង​ដែល​លោក​អញ្ជើញ​មក​ជួប​ពិភាក្សា​ការងារ​ជាមួយ​ គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជន បរិស្ថាន ​និង​ធនធាន​ទឹក​នៃ​រដ្ឋសភា​នាពេលនេះ​ គឺ ដើម្បី​សម្តែង​ការគួរសម ​និង​រាយការណ៍​ពី​វឌ្ឍនភាព​ នៃ​ការ​កសាង​ព្រលាន​​យន្តហោះ​ថ្មី​។

ឯកឧត្តម ជា វ៉ាន់​ដេ​ត បាន​សម្ដែង​នូវ​ការ​គាំទ្រ​ចំពោះ​ការវិនិយោគ​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​ថ្មី​ របស់​ក្រុមហ៊ុន ​និង​បាន​ជំរុញ​ឱ្យ​លោក​ Qiu Lujun ​ដែលជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ Yunnan Investment Holding Group Co. Ltd ពន្លឿន​ការសាងសង់​ព្រលាន​យន្តហោះ​ថ្មី នៅ​ខេត្តសៀមរាប​ឱ្យបាន​ឆាប់​។

សូមជម្រាបថា ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី ត្រូវ​សាងសង់​នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប​ ដែលមាន​ចម្ងាយ​ប្រមាណ​ជាង​៥០​គីឡូម៉ែត្រ​ ពី​ទី​រួម​ខេត្តសៀមរាប ​លើ​ផ្ទៃដី​សរុប​៧០០​ហិតា​។ ​គម្រោង​អាកាសយានដ្ឋាន​ថ្មី​នេះ​ ឆ្លើយតប​ទៅ​នឹង​ការ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន និង ចំនួន​កើន​ឡើង​នៃ​ភ្ញៀវទេសចរ​ទៅលេង​ប្រាសាទអង្គរវត្ត​នៃ​ខេត្តសៀមរាប​៕

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES