មនុស្សមិនហ៊ានចេញពីផ្ទះក្រុមហ៊ុន Netflix ប្រើក្បួនរកស៊ីមួយនេះ សម្ងំកើបលុយរាប់លានដុល្លារ

មនុស្សចាប់ផ្តើមនៅក្នុងផ្ទះ ព្រោះមិនអាចចេញទៅក្រៅបាន ហើយស្ថិតនៅក្នុងស្ថានភាពបែបនេះ​ដើម្បីជាការកំសាន្តអារម្មណ៍នៅក្នុងផ្ទះ មនុស្សចាប់ផ្តើមជ្រើសរើសយកទូរទស្សន៍ ជាឧបករណ៍សម្រាប់ទស្សនាពេលជួបជុំក្នុងគ្រួសារ ។

ជាក់ស្តែង Netflix គឺជាទូរទស្សន៍អនឡាញមួយប្រភេទរបស់អាមេរិកដែលមានប្រជាប្រិយខ្លាំងបំផុត ហើយប្រទេសនៅអាស៊ីដូចជាមិនសូវជាមានអ្នកប្រើច្រើនឡើយ ប៉ុន្តែទូរទស្សន៍អនឡាញមួយនេះវាកំពុងតែកើបលុយមិនស្ទើរឡើយ វាហាក់បីដូចជាកំពុងតែមានបញ្ហា តែបែជាឱកាសល្អសម្រាប់អាជីវកម្មមួយនេះ មានន័យថា ប្រជាពលរដ្ឋអាមេរិកសង្ងំនៅក្នុងផ្ទះមិនចេញទៅក្រៅ ដូច្នេះដើម្បីជាការកំសាន្តមានតែប្រើកញ្ចាប់សេវាកម្មទូរទស្សន៍អនឡាញមួយនេះ ។ 

Netflix  គឺជាទូរទស្សន៍អនឡាញបែបកញ្ចប់សេវាកម្ម មានន័យថាប្រសិនបើលោកអ្នកប្រើ គឺត្រូវតែចាយលុយបង់ជាខែ ឫជាឆ្នាំ ដើម្បីបានការទស្សនាប៉ុស្តិ៍ដែលសម្បូបែបទូទាំងពិភពលោក មិនថាទាក់ទងទៅចនឹងព័ត៌មាន កីឡា ឫការកំសាន្តអ្វីឡើយគឺមាននៅក្នុង Netflix ទាំងអស់ វាស្របទៅនឹងការរីករាលដាលនៃវីរុស ដូច្នេះប្រជាជននៅអាមេរិក និងអឺរ៉ុបភាគច្រើនប្រើប្រាស់នៅប៉ុស្តិ៍មួយនេះ ។ 

ហើយបើតាមប្រាក់ចំណូលដែល Netflix កាលពីឆ្នាំ២០១៨ មានប្រមាណជា ១៩.២៨ពាន់លានដុល្លារ ចំណែកឯឆ្នាំ២០១៩នោះមានប្រមាណជាង ២០.១៥ពាន់លានដុល្លារដែលវាមានការកើនឡើពីមួយឆ្នាំទៅមួយឆ្នាំ​ដោយសារកំណើននៃអ្នកប្រើប្រាស់ ហើយបើនិយាយពីបុគ្គលិកបម្រើការនៅក្នុងក្រុមហ៊ុនមួយនេះទូទាំងពិភពលោកមានប្រមាណជា ៨៦០០នាក់ឯណ្ណោ ។ 

គួរបញ្ជាក់ផងដែរថា Netflix គឺជាប៉ុស្តិ៍ទូរទស្សមួយដែលមានប្រជាប្រិយភាពខ្លាំងបំផុតសម្រាប់យុវ័យនៅក្នុងប្រទេសអាមេរិក និងបណ្តាលប្រទេសនៅអឺរ៉ុបផងដែរ ហើយវាអាចរកប្រាក់ចំណូលបានច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ។ 

អត្ថបទដោយ : នៅ ហៀង . Facebook : Heang Polite

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES