ព្យុះចាស់មិនទាន់ស្ងប់ស្ងាត់ស្រួលបួលផង ពេលនេះជប៉ុនបានប្រកាសនូវព្យុះថ្មីចំនួន ២ ផ្សេងទៀត

នៅពេលថ្មីៗនេះ មន្រ្តីឧតុនិយមជប៉ុន បានព្រមានពីការវាយប្រហារជាថ្មីនៃព្យុះចំនួន២ គឺ Neoguri និង Bualoi ខណៈដែលព្យុះទាំង ២ នេះបាននឹងកំពុងរំកិលខ្លួនមកកាន់ប្រទេសដីកោះមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NHK នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។

តាមការឲ្យដឹងរបស់មន្ដ្រីឧតុនិយមជប៉ុនព្យុះដែលបោកបក់ចូលមកប្រទេសជប៉ុនមុនគេនោះគឺ ព្រុះ Neoguri ដែលមានកម្លាំងខ្យល់បក់ក្នុងល្បឿនប្រហែល ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយនឹងបោកបក់មកលើឆ្នេរភាគនិរតី និងភាគខាងត្បូងទីក្រុងតូក្យូ នៅថ្ងៃអង្គារស្អែកនេះ។

ក្នុងនោះព្យុះទីហ្វុងឈ្មោះ Bualoi ទំនងជានឹងចូលទៅកាន់កោះ Ogasawara ក្នុងចន្លោះថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ហើយធ្វើការបោកបក់ទៅដល់តំបន់ដែនទឹកភាគខាងកើតនៃទីក្រុង Kanto នៅថ្ងៃសៅរ៍ផងដែរ ជាមួយនឹងកម្លាំងខ្យល់បក់ ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះទាំងពីរនេះត្រូវបានគេព្យាករណ៍ថា អាចនឹងបង្ករឲ្យកើតមានជាទឹកជំនន់ និងធ្វើឲ្យរលកសមុទ្របោកបក់មានកម្ពស់ខ្ពស់ៗ។

សូមជម្រាប់ នាពេលកន្លងថ្មីៗនេះ ប្រទេសជប៉ុនបានទទួលរងការវាយប្រហារពីព្យុះកំណាច Hagibis ម្ដងរួចមកហើយ ដោយបានបណ្ដាលឲ្យមនុស្សចំនួន ៧៨នាក់សា្លប់ និង ៣៩៥នាក់រងរបួស ស្របពេលដែលផ្ទះសម្បែងរាប់ម៉ឺនខ្នងត្រូវបានជន់លិចដោយទឹកជំនន់  និងគ្មានអគ្គិសនីប្រើប្រាស់ផងដែរ៕

Image result for bualoi typhoon

អត្ថបទ៖ កឹម ប៊ុនធឿន

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES