ណេលីន ស្ដារ ផ្តល់ជូនដំណើរកម្សាន្ត៤ខេត្តឥតគិតថ្លៃដល់សិស្សដែលជាប់និទ្ទេសAទាំងអស់ឆ្នាំនេះ

ដើម្បីចូលរួមលើកកម្ពស់ដល់វិស័យអប់រំ ក៏ដូចជាចូលរួមអបអរដល់សិស្សានុសិស្សដែលបានប្រឡង​ជាប់បាននិទ្ទេស A ទាំងអស់ទូទាំងប្រទេស ក្រុមហ៊ុន ណេលីន ស្តារ (Nelin Star Tour & Travel) នឹងផ្តល់ជារង្វាន់លើកទឹកចិត្តដំណើរកម្សាន្ត៤គោលដៅទៅកាន់៤ខេត្តសក្តានុពលទេសចរណ៍ខ្លាំងដោយមិនគិតថ្លៃ។ 

លោក ថាណា នាយកផ្នែកប្រតិបត្តិនៃក្រុមហ៊ុន ណេលីន ស្តារបានប្រសាសន៍ថា៖ ក្រុមហ៊ុនណេលីន ស្តារសម្រេចផ្តល់ជូនជារង្វាន់ដំណើរកម្សាន្តនេះឡើងក្នុងគោលដៅជម្រុញ និងលើកទឹកចិត្តដល់ការប្រឹងប្រែងរៀនសូត្ររបស់ប្អូនៗសិស្សានុសិស្សទាំងអស់នៅកម្ពុជា ហើយគោលដៅដំណើរកម្សាន្តទាំង៤ខេត្តនេះទៀតសោត គឺជាគោលដៅទេសចរណ៍ដ៏ពិសិដ្ឋ ដែលស្ថិតនៅក្នុងរដូវកាលមានទេសភាពស្អាត ស្រស់បំព្រោង គួរជាទីគយគន់សម្រាកលំហែលកាយខ្លាំងបំផុត។  

លោកបន្ថែមថា៖ ដំណើរកម្សាន្តផ្តល់ជូននេះចែកចេញជា២ក្រុម ដោយក្រុមទី១ ចេញដំណើរថ្ងៃទី១៤ ហើយក្រុមទី២ ចេញដំណើរថ្ងៃទី២១ កញ្ញា ឆ្នាំ២០១៩ ហេតុនេះក្រោយប្រកាសលទ្ធផលជាប់ធ្លាក់បាក់ឌុបថ្ងៃទី១០ និងទី១១ភ្លាម សិស្សដែលជាប់និទ្ទេសA ទាំងអស់ត្រូវទាក់ទងមកកាន់ក្រុមហ៊ុន ណេលីន ស្តារឱ្យបានមុនថ្ងៃចេញដំណើរយ៉ាងហោចណាស់២ថ្ងៃ។ 

សម្រាប់សិស្សដែលមិនបានជាប់និទ្ទេសA ប៉ុន្តែប្រឡងជាប់ដោយជោគជ័យមិនថានិទ្ទេសអ្វីនោះទេ ក្រុមហ៊ុនក៏ផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសសម្រាប់អ្នកដែលទាក់ទងចង់ដើរលេងកម្សាន្តជាក្រុមផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ថាណា។ 

ក្រៅពីនេះ នាឱកាសបុណ្យភ្ជុំបិណ្ឌដែលនឹងខិតជិតចូលមកដល់ខាងមុខនេះ ក្រុមហ៊ុនណេលីន ស្តារក៏មានដំណើរកម្សាន្តទៅកាន់ខេត្តទាំង៤គោលដៅនេះដដែល ក្នុងតម្លៃថោកសមរម្យដោយចេញដំណើរបែងចែកជា២ក្រុម ដោយក្រុមទី១ ថ្ងៃទី ២៧ កញ្ញា ២០១៩ និងក្រុមទី២ ថ្ងៃទី ២៨ កញ្ញា ២០១៩។ 

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ: 023 210 320/ 092 78 07 07 / 085 310 310 / 086 310 310/ 085 320 320 / 086 320 320 
អាស័យដ្ឋាន: ផ្ទះលេខ 71B ផ្លូវ 205 សង្កាត់ទំនប់ទឹក ខ័ណ្ឌចំការមនរាជធានីភ្នំពេញ 
Facebook Page: Nelin Star Tour & Travel  
ណេលីន ស្ដារ បម្រើសេវា ចេញពីបេះដូង 


អត្ថបទដោយ៖ ម៉េង សុងហោរ  
CEO ផ្សារខ្មែរ បន្លែធម្មជាតិ

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES