គេជាច្រើនមើល YouTube ឥតប្រយោជន៍ តែគាត់នេះមើល YouTube រកចំណូលជាង១ម៉ឺន$/ខែ

រាល់ថ្ងៃ មានមនុស្សមិនតិចទេ ចូលចិត្តមើលវីដេអូលើបណ្ដាញ YouTube ដោយពួកគេមើលគ្រាន់តែកម្សាន្តអារម្មណ៍សប្បាយ។​ មានអ្នកខ្លះចំណាយពេលយ៉ាងច្រើនលើការមើលវីដេអូ YouTube តែទីបំផុត​ពួកគេមិនទទួលបានអ្វីជាដុំកំភួនឡើយ។

ដោយឡែក លោក Nathan Winch ក៏អ្នកចូលចិត្តមើលវីដេអូ YouTubeដែរ តែខុសពីមនុស្សភាគច្រើន ពោលគឺគេមើលកាន់តែអស់លុយ ចំណែកលោកវិញមើលធ្វើឲ្យចំណូលកាន់តែ​កើនឡើង។

តាមពិតទៅដំបូងឡើយ បុរសសញ្ជាតិអង់គ្លេសវ័យ ២៨ឆ្នាំរូបនេះមានអាជីវកម្មផ្ទាល់ខ្លួន ដោយលោករកស៊ីផ្គង់ផ្គត់និងលក់ឱសថនៅទីក្រុង Barnsley ប្រទេសអង់គ្លេស។ ធ្វើអាជីវកម្មនេះបាន៦ឆ្នាំ លោកក៏លក់ក្រុមហ៊ុនរបស់លោកឲ្យអ្នកផ្សេង។

នៅចុងឆ្នាំ ២០១៨ លោកបានចាប់ផ្ដើមមើលវីដេអូ YouTube ដោយមើលកម្មវិធីមួយឈ្មោះថា” Property investor crash course” ដែលជាវីដេអូនិយាយពីការវិនិយោគលើអចលនទ្រព្យ ផលិតដោយលោក Samuel Leeds ដែលជាសេដ្ឋីវិនិយោគអចលនទ្រព្យដ៏ល្បីម្នាក់។

បន្ទាប់ពីបានមើលវីដេអូYouTube របស់លោក Samuel Leeds លោកបានរៀនយុទ្ធសាស្រ្តមួយក្នុងការវិនិយោគលើអចលនទ្រព្យគឺ យុទ្ធសាស្រ្ត” ជម្រើសក្នុងការជួលនិងទិញ”( lease option agreement purchases) ដែលពាន់ព័ន្ធនឹងការ ទទួលកាន់កាប់អចលនទ្រព្យពីម្ចាស់អចលនទ្រព្យមិនអាចលក់បានឬមួយក៏តម្លៃអចលនទ្រព្យបច្ចុប្បន្នថោកជាង តម្លៃដែលម្ចាស់ផ្ទះទិញតាមរយៈបង់រំលស់។

លោកក៏ចាប់ផ្ដើមវិនិយោគជាមួយនឹងកិច្ចព្រមព្រៀង ដោយលោកផ្ដល់ការបង់ថ្លៃកម្ចីទិញផ្ទះ និងទទួលខុសត្រូវលើការជួសជុលលើអចលនទ្រព្យ របស់ម្ចាស់អចលនទ្រព្យមុននឹងដាក់ជួលឲ្យអ្នកដទៃ។

បន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយម្ចាស់អចលនទ្រព្យ​ក្នុងការទទួលកាន់កាប់អចលនទ្រព្យ លោក Nathan Winch ទិញយកអចលនទ្រព្យឬលក់អចលទ្រព្យ ដើម្បីយកចំណេញប្រើសិនតម្លៃអចលនទ្រព្យនោះកើនឡើង ហើយប្រគលផ្ទះទៅឲ្យម្ចាស់ដើមវិញប្រសិនបើអចលនទ្រព្យនោះធ្លាក់ថ្លៃ។

លោកបានប្រឹប្រែងកិច្ចការនេះជាបន្តបន្ទាប់ដោយទិញអចលនទ្រព្យជាបន្តបន្ទាប់ ហើយឥឡូវ លោកមានអចលនទ្រព្យចំនួន៩ហើយក្នុងទីក្រុង​ Barnsley ប្រទេសអង់គ្លេស​ ហើយលោកក៏បានដាក់ជួលឲ្យអ្នកដទៃរកចំណូលបានច្រើន។

លើសពីលោកក៏ធ្វើជាឈ្មួញកណ្ដាល ដោយចរចារអចលនទ្រព្យសម្រាប់អ្នកវិនិយោគអចលនទ្រព្យផ្សេងទៀត។ ត្រង់នេះស្វែងរកអចលនទ្រព្យ សម្រាប់អ្នកវិនិយោគ ហើយលោកទទួលបានកម្រៃជើងសារតាមរយៈចរចារស្វែងរកអចលនទ្រព្យ។ តែមួយព្រឹកលោកអាចរកចំណូលបាន ប្រមាណ ១៦០០០ដុល្លារពីការចរចារទិញអចលនទ្រព្យសម្រាប់អ្នកវិនិយោគផ្សេងទៀត។ 

​បច្ចុប្បន្នលោករកចំណូលបានប្រមាណ ១២០០០ដុល្លារក្នុងមួយខែពីការចរចារទិញ​អចលនទ្រព្យសម្រាប់អ្នកវិនិយោគផ្សេង និងពីអចលនទ្រព្យរបស់លោកចំនួន៩ ដែលដាក់ជួលឲ្យគេ ដែលធ្វើឲ្យអ្នកមានទ្រព្យខ្ឬង់លានដុល្លារ ក្លាយជាសេដ្ឋីអចលនទ្រព្យនៅវ័យ ២៨ឆ្នាំ។

លោក Nathan Winch ចំណូលដែលលោករកបានជាង ១ម៉ឺនដុល្លារក្នុងមួយខែនេះ កើតចេញពីការមើលវីដេងអូ YouTube របស់លោក Samuel Leeds។ ត្រង់នេះដែរ​លោកថាជាជាង មើលមើលYoutube ចាយចោលទទេ អ្នកត្រូវមើល​វីដេអូណាដែលធ្វើឲ្យអ្នកអាចអភិវឌ្ឍនខ្លួនទើបអ្នកអាចទាញយកផលប្រយោជន៍ពីការមើលវីដេអូ Youtubeនេះ។

អត្ថបទដោយ៖ ហុង 

 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES