មេធំ NASA បង្ហើបថា អ្នកដែលទៅជាន់ដីភពអង្គារនៅថ្ងៃខាងមុខមុនគេអាចជាមនុស្សស្រី

តាមការដកស្រង់របស់វែបសាយព័ត៌មាន Space កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា ប្រធានទីភ្នាក់ងារអវកាសអាមេរិក NASA លោក Jim Bridenstine បានបង្កើបថា មនុស្សដំបូងគេដែលនឹង​ទៅ​ជាន់លើដីរបស់ភពអង្គារ (Mars) ប្រហែលជាមនុស្សស្រី។

ការលើកឡើងរបស់ប្រធានទីភ្នាក់ងារអវកាស NASA រូបនេះ ត្រូវបានធ្វើក្នុងសន្និសីទសារព័ត៌មានមួយ ស្តីពីការធ្វើបេសកកម្ម Spacewalk ដែលប្រព្រឹត្តទៅដោយអវកាសយានិកអាមេរិកពីររូប ដែលជាស្រ្តីទាំងពីរនាក់តែម្តង ខណៈបេសកកម្មប្រភេទនេះ ធ្លាប់តែធ្វើឡើងដោយក្រុមអវកាសយានិកជាប្រុសទាំងអស់ ឬក៏មានស្រីនិងប្រុស ពោលវាគឺជាលើក​ដំបូងក្នុងប្រវត្តិសាស្រ្តនៃវិស័យអវកាស។

សព្វថ្ងៃទីភ្នាក់ងារអវកាស NASA មិនមានផែនការជាក់លាក់ សម្រាប់ការបញ្ជូនមនុស្សទៅកាន់ភពអង្គារនោះទេ ខណៈ​ព្រះច័ន្ទកំពុងជាអាទិភាពចម្បង ប៉ុន្តែលោក Jim Bridenstine ធ្លាប់បានប្រាប់ថា បេសកកម្មបញ្ជូនក្រុមអវកាសយានិកទៅចុះលើ​ភពអង្គារ អាចកើតឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ២០៣០៕

អត្ថបទ៖ កឹម​ ប៊ុនធឿន

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES